-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM.KH មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងការខកចិត្តដែលប្រទេសមួយចំនួនអនុវត្តគោលការណ៍ស្តង់ដារពីរ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ: ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវជំហរក្នុងការគាំទ្រ និងបន្តខិតខំយ៉ាងមោះមុត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែបានសម្តែងនូវការខកចិត្តចំពោះប្រទេសមួយចំនួនដែលអនុវត្តគោលការណ៍ស្តង់ដារពីរ ចំពោះសេរីភាពសារព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖
 “ក្រសួងព័ត៌មាន បាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែក្រោមគោលការណ៍នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ហើយការលើកកម្ពស់សេរីភាពនេះក៏ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ដែលនៅពាសពេញពិភពលោក អាចជ្រើសរើសមាគ៌ា ឬថ្នាក់ដឹកនាំ ឬអ្នកដឹកនាំរបស់ខ្លួន ដោយការយល់ដឹងច្បាស់។ ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថាជនរួមជាតិទាំងអស់មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស នឹងបន្តខិតខំគាំទ្រគោលការណ៍សេរីភាពនៃការបញ្ចេញមតិ រួមទាំងគោលការណ៍នៃសេរីភាពសារព័ត៌មាននេះ ឱ្យបានល្អជាទូទៅទាំងអស់គ្នា”។ 

 ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងព័ត៌មាន បានសម្តែងនូវការខកចិត្តក្នុងការវិវត្តនៃព្រឹត្តិការណ៍ថ្មីៗនេះ ជាពិសេសសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដែលយើងសង្កេតឃើញថាមាននិន្នាការក្នុងការលុបបំបាត់ស្ថានីយផ្សាយនេះ ស្ថានីយផ្សាយនោះ ឬក៏ប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលជាការផ្ទុយទាំងស្រុងទៅនឹងគោលការណ៍សេរីភាពនៃការបញ្ចេញមតិ និងគោលការណ៍នៃសេរីភាពសារព័ត៌មាន។ បន្ថែមពីលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឱ្យខិតខំអនុវត្តសេរីភាពសារព័ត៌មាន ឱ្យមានស្តង់ដារតែមួយ ដើម្បីសុខុមាលភាព សេរីភាព សន្តិភាព និងដើម្បីជាជម្រើសប្រកបដោយសេរីភាព ក្នុងការសម្រេចចិត្តរបស់ប្រជាជនគ្រប់រូប។

 សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី និងប្រតិភូកីឡា មុនចេញទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម បានមានប្រសាសន៍ថា ៖ “នៅលើពិភពលោកយើងនេះ មានតែវិស័យកីឡាទេដែលមានស្តង់ដាររួមតែមួយ ដូច្នេះសូមកុំនិយាយដល់ស្តង់ដារអន្តរជាតិលើលទ្ធិប្រជាធិបតេយ្យ លើសិទ្ធិមនុស្ស លើបញ្ហានេះបញ្ហានោះ គឺគ្មានទេ”។

 សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី២៩ ក្រោមមូលបទ “សារព័ត៌មានក្រោមសម្ពាធប្រព័ន្ធឌីជីថល” នៅរាជធានីភ្នំពេញ៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ DARA


សូមអានបន្ត

ឯកឧត្តម ហ៊ុន ម៉ាណែត កោតសរសើរចំពោះស្មារតីសាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកកសាងលើកស្ទួយព្រះពុទ្ធសាសនា

ចំនួនអ្នកទស្សនា: Views

 តាកែវ :ថ្ងៃទី២៩ខែមេសា ឆ្នាំ២០២២ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង ស្ថិតក្នុងភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទចំពោះសមិទ្ធផលជាច្រើនដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងសូមកោតសរសើរចំពោះស្មារតីសាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកកសាងលើកស្ទួយព្រះពុទ្ធសាសនា។

 សមិទ្ធផលជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីសាសនា។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មានទេពកោសល្យខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់ការណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ កត្តាទាំង

នេះបង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញហើយកាចសាហាវមួយនេះ ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមការងាររាជដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្នុងស្រុកទ្រាំង ក៏ដូចជាទូទាំងខេត្តតាកែវ ដែលជានិច្ចកាលតែងរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋ

ជាប់ជាប្រចំាតាមគ្រប់រូបភាព សំដៅធានាបាននូវការស្វែងយល់ផ្ទាល់អំពីកម្រិតជីវភាព ភាពស្និទ្ធស្នាល និងស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះឱ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀត ជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕ ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សម្រួលផ្សាយដោយ៖ dara


សូមអានបន្ត

លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនធ្វើតេស្តរហ័សភ្លាម ក្នុងករណីសង្ស័យ បន្ទាប់ពីបានដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល និងក្នុងក្រុមគ្រួសារនីមួយៗ​ ដែលមានការសង្ស័យ​ថាឆ្លងវីរុសកូវីដ-១៩ សូមធ្វើតេស្តរហ័ស​ភ្លាម ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះឱ្យបានឆាប់។

លោកជំទាវ បានបញ្ជាក់បន្ថែមថា មានការព្រួយបារម្ភពីការឆ្លងកូវីដ-១៩​ ឬមិនព្រួយបារម្ភ​ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង​ ហើយក៏ជាការទទួលខុសត្រូវ​ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារផងដែរ ក្នុងការអនុវត្តការការពារការចម្លងកូវីដ-១៩ ហើយយើងក៏មិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ​ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង​ ដែល​ត្រូវរង់ចាំ​ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ​ នៅតំបន់ណាមួយ​ រហូតដល់ដំណាច់ខែមេសានេះ។

ជាមួយគ្នានេះ ការទទួលខុសត្រូវ​របស់បុគ្គល និងសហគមន៍​នាពេលនេះ​ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩​ ក្នុងក្រុមគ្រួសារនីមួយៗ​ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ​ សូមធ្វើតេស្តរហ័ស​ ឫទៅពិនិត្យសុខភាព ហើយបើលទ្ធផលបង្ហាញ​ វិជ្ជមានកូវីដ-១៩​ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក​។ ដោយឡែក បើសិនមានរោគសញ្ញាសង្ស័យថាធ្ងន់ធ្ងរ​ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ​ កុំសង្ងំនៅផ្ទះ​ដែលអាចនាំឱ្យស្លាប់បាត់បង់ជីវិតបាន។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានអំពាវនាវដល់គ្រប់បុគ្គល សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឫក្រុមគ្រូពេទ្យដែលនៅតំបន់បុគ្គលរស់នៅ​ ដើម្បីជួយអន្តរាគមន៍​បានទាន់ពេលវេលា និងសូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ​ (ទី៣​ និងទី៤)​ ឱ្យបានគ្រប់ៗគ្នា​ ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល​ និងភាពស៊ាំរបស់សហគមន៍​ សម្រាប់រក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅទៀត ខណៈដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ​ ដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រោងចក្រ​ សហគ្រាស​ ទីផ្សារ​ និងសាលារៀន​ ជាដើម៕






សូមអានបន្ត

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។