-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលរាជធានីភ្នំពេញ ទទួល និងប្រគល់ព្រះអគ្គិជ័យកីឡា ដើម្បីបន្តដង្ហែឆ្ពោះទៅកាន់ខេត្តជុំវិញបឹងទន្លេសាប នាព្រឹកថ្ងៃទី២៩ ខែមេសានេះ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ ៖ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣​​ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួល និងប្រគល់ ព្រះអគ្គិជ័យកីឡា ដង្ហែចេញពីវត្តលង្កាព្រះកុសុមារាម ដើម្បីបន្តឆ្ពោះទៅកាន់ខេត្តជុំវិញបឹងទន្លេសាប នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយតំណាង CAMSOC និង ប្រតិភូ ក្រុមការងារ កីឡាករ កីឡាការិនី មួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ។ តំណាង CAMSOC បានប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយដង្ហែពីវិមានឯករាជ្យ ឆ្ពោះទៅមុខវិទ្យាល័យស៊ីសុវត្ថិ ទើបឯកឧត្ដមកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ប្រគល់ជូន ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដង្ហែបន្តមកកាន់ផ្លូវភ្លោះព្រះអង្គឌួង រួចឡើងមកមហាវិថីសហព័ន្ធរុស្ស៊ី ដល់ខាងមុខក្រសួងការពារជាតិ ត្រឡប់ក្រោយមកស្តុបបេកាសេ ឡើងមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមករង្វង់មូលគួចកាណុង បន្តមកផ្លូវជាតិលេខ៥ រួចប្រគល់ជូនកីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងតែម្តង។

សូមជម្រាបជូនថា ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-សួនច្បារមាត់ទន្លេ ទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា ។ ៥-សូនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។ ៦-សួន ច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕ដោយ៖ សួស សំរិត សម្រួលផ្សាយដោយ៖ដារ៉ា

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ “រីករាយពេញចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគតដ៏រុងរឿងមួយ ក្នុងរយៈកាលប្រមាណ ៣០ ឆ្នាំខាងមុខ”

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីរាត្រីសមោសរអបអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា « International Business Chamber (IBC) » នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ថ្លែងក្នុងឱកាសប្រកបដោយភាពអធិកអធម និងរីករាយនោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការអបអរសាទរ និងការកោតសសើរចំពោះដំណើរបោះជំហានរីកចម្រើនទៅមុខគួរជាទីមោទនៈក្នុងរយៈកាល ៣០ ឆ្នាំ កន្លងមកនេះ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងសហគមន៍ធុរកិច្ចនៅកម្ពុជា ជាពិសេសការជំរុញឱ្យមានកិច្ចពិភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមសហការជិតស្និទ្ធជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា។ ទន្ទឹមនេះ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក៏ជាវេទិកាសម្រាប់ឱកាសនៃការភ្ជាប់ទំនាកទំនងរវាងបណ្តាញរវាងធុរកិច្ច រួមជាមួយនឹងការផ្តល់ជំនួយប្រឹក្សាយោបល់ដល់និយោគិនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។ 

ឯកឧត្តម បណ្ឌិត ក៏បានជំរុញទឹកចិត្តបន្ថែមថា៖ “យើងបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលការណ៍នេះ គឺពិតជាទាមទារចាំបាច់នូវការរួបរួមគ្នាប្រកបដោយការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គ ដើម្បីបង្កើតឱកាសសម្រាប់ប្រទេសកម្ពុជាដ៏រុងរឿងមួយ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាឈានទៅសម្រេចចក្ខុវិស័យនេះ ដោយចាប់ផ្តើមពីការរីករាយពេញចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគតដ៏រុងរឿងមួយ ក្នុងរយៈកាលប្រមាណ ៣០ ឆ្នាំខាងមុខ”។ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹម និងភាពជឿជាក់ថា៖ «អាស្រ័យដោយមានការបន្តចូលរួមគាំទ្រ និងសហការពីសំណាក់សហគមន៍ធុរកិច្ចទាំងក្នុង និងក្រៅប្រទេស គឺនឹងជួយឱ្យយើងអាចសម្រេចទិសដៅក្នុងការនាំភាពចម្រុងចម្រើនសម្បូរសប្បាយ ជូនជាតិ និងប្រជាជនកម្ពុជា។ ពិតណាស់ ជាមួយនឹងនវានុវត្តន៍, បច្ចេកវិទ្យា, វិទ្យាសាស្ត្រ និងទេពកោសល្យរបស់ប្រជាជនកម្ពុជា យើងប្រាកដជាអាចចូលរួមកសាងកម្ពុជាមួយ ដែលមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ មានភាពធន់ ចម្រុះ និងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ជាពិសេសស្របនឹងឱកាសប្រកបដោយសក្តានុពលនៅក្នុងសតវត្សរ៍ទី២១ នេះ។

ប្រភព÷ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ, សម្រួលផ្សាយដោយ÷ dara

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ព្រឹកនេះ ព្រះអគ្គិជ័យកីឡា ចាកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ពិធីដង្ហែ ព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានចាកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ។ពិធីនេះ អមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿង ដែលដង្ហែចេញពីវត្តស្រះកែវមុន្នីវណ្ណ(វត្តលើ) ដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC។

សូមជម្រាបថា ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។

យោងតាមតារាងកម្មវិធី ដែលបណ្តាញ Fresh News ទទួលបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖៤៥នាទីល្ងាចនេះ នឹងមានពិធីទទួលព្រះអគ្គិជ័យកីទ្បា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដង្ហែទៅវត្តលង្កាព្រះកុសុមារាម។ បន្ថែមលើនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹក នឹងមានពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។

សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីទ្បាស៊ីហ្គេម និង ប៉ារ៉ាហ្គេម នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ឱ្យបានល្អ ក្នុងការរក្សាសន្តិសុខ សណ្តា ប់ធ្នាប់ អនាម័យ បរិស្ថាន និងការតុបតែងរាជធានីភ្នំពេញ កាន់តែមានសោភណភាព ពិសេស គឺការបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនដំឡើង LED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ នៅកម្ពុជាឱ្យបានល្អ ។

ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីទ្បាជនពិការប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាឱ្យបានល្អនូវអនាម័យ បរិស្ថាន ដើម្បីឱ្យរាជធានីភ្នំពេញនៅតែមានសោភណភាពស្អាតជានិច្ច។ បន្ថែមពីនេះទៀតសម្រាប់អាជ្ញាធរខណ្ឌ ត្រូវបង្កលក្ខណៈងាយស្រួល ឱ្យក្រុមហ៊ុនតដំឡើង LED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ពីការប្រកួតកីទ្បាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ជាមួយនឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅទីតាំងទាំង៧ ឱ្យបានល្អផងដែរ។ ពីព្រោះ ការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានការប្រកួតចំនួន១៥ថ្ងៃ ដូច្នេះយើងត្រូវរៀបចំវេនប្រចាំការឱ្យបានច្បាស់លាស់ ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ ៣-ក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅក្នុងសង្កាត់និរោធរង្សី ខណ្ឌច្បារអំពៅ ។ ៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ៥-សូនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។ ៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ដោយឡែកសម្រាប់កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង ដោយនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានេះ នឹងមកដល់ផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញរង់ចាំទទួលស្វាគមន៍ នៅស្ពានទី១២នោះ ដើម្បីដង្ហែមកវេទិកានៅរមណីយដ្ឋានវត្តភ្នំ ។ បន្ទាប់ពីប្រារព្ធពិធីនៅវត្តភ្នំរួច អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡាពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កា ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។ លុះព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ប្រគល់ព្រះអគ្គិជ័យកីឡា ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យកីឡាពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី ហើយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់ជូន បេសកជនពិសេស CAMSOC និងបន្តប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡានេះ ចេញពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខអង្គភាពប្រឆាំងអំពើពុករលួយ ទើបប្រគល់ជូនតំណាង CAMSOC និងបន្តប្រគល់ជូន តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភទាំង១៤ ដង្ហែមករមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយ ប្រគល់ត្រឡប់មកជូនតំណាង CAMSOC ដើម្បីប្រគល់ជូនកីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ : ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ ឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។


យោងតាមរបាយការណ៏បឋមបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ពីថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា រឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម  ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ ២៤៣ សសរចំនួន០៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ ២០១ (វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ)
+ ឃាត់រថយន្តសណ្តោងរ៉ឺម៉ក០៧គ្រឿង គោយន្តកន្ត្រៃ១៣គ្រឿង ម៉ូតូ០១គ្រឿង ប្រេងសាំង៣០លីត្រ រណារយន្ត០៥គ្រឿង កៅឡាក់១៤គ្រាប់ 
+ ឃាត់ខ្លួនមនុស្ស១២នាក់ (ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ) ក្នុងនោះមាន៖

១.ខេត្តក្រចេះ
+ បានឃាត់គោយន្ដកន្ដ្រៃចំនួន ១៣គ្រឿង មនុស្ស១១នាក់ ដឹកឈើអារលេខ១ (ឈ្លីក សុក្រម ត្រសេក)សរុបចំនួន៨៧ដុំ ស្មើ ២៣ម៉ែត្រត្រីគុណ ៦២៨ រណាយន្តចំនួន ០៤គ្រឿង និងកៅឡាក់ចំនួន១៤គ្រាប់។ បច្ចុប្បន្នមនុស្ស និងវត្ថុតាងប្រគល់ជូនរដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធី។
+ ឃាត់រថយន្តវេអងចំនួន០២គ្រឿង ដឹកឈើអារលេខ១ (ឈ្លីក)  ចំនួន ១១១ដុំ ស្មើ ៣៦ម៉ែត្រត្រីគុណ  ០៤៤ នៅក្នុងក្រុមហ៊ុនស៊ីងបាយអូថេក។
+ ឃាត់រថយន្តវេអងចំនួន០៤គ្រឿងដឹកឈើហ៊ុបមូល ចំនួន៥២កំណាត់ ស្មើនឹង ១១៧ម៉ែត្រត្រីគុណ៣៧៧ នៅក្នុងក្រុមហ៊ុនស៊ីងបាយអូថេក។
+ បានរុករកឃើញគំនរឈើមួយកន្លែងរឹបអូសឈើហ៊ុបមូលចំនួន១៣០កំណាត់ ស្មើនឹង ១០៨ម៉ែត្រត្រីគុណ៥៧៨ និងកូនឈើចម្រុះ១៣ដើម។

២.ខេត្តស្ទឹងត្រែង
   + លទ្ធផលវាស់វែងដឹកឈើ០១គ្រឿង ដកហូតឈើចំនួន៤៦៣សន្លឹកស្មើនឹង ២១ម៉ែត្រត្រីគុណ១៩៩ និងសសរចំនួន៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ២០១។  រឹបអូសឈើខុសច្បាប់ចំនួន៦ទីតាំង (៥ទីតាំងអញ្ញត្តិជន) សរុបចំនួន៤២៩សន្លឹក ស្មើនឹង ១៣ម៉ែត្រត្រីគុណ១៤៤ ( ឈើកកោះចំនួន១៦១សន្លឹកស្មើនឹង ៥ម៉ែត្រត្រីគុណ៦៤០ ឈើទាលចំនួន១៦៨សន្លឹក ស្មើនឹង ៤ម៉ែត្រត្រីគុណ៧០៤ ឈើដួងចែមចំនួន១០០សន្លឹកស្មើនឹង ២ម៉ែត្រត្រីគុណ៨០០ (វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ) និង១ទីតាំងជារបស់ឈ្មោះ សែន ឈឹម មុខរបរ កសិករ (កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង)។ ចំណែកឈើនិងសសរចំនួន៨៥ម៉ែត្រត្រីគុណ នៅក្រោមផ្ទះប្រជាពលរដ្ឋចំនួន១២គ្រួសារ គឺសម្រាប់សាងសង់ផ្ទះ (លោកមេឃុំជាអ្នកធានានិងធ្វើកិច្ចសន្យាជូនប្រជាពលរដ្ឋ)។

៣.ខេត្តកំពង់ធំ
  + រឹបអូសឈើប្រភេទលេខ១បាន២៦ដុំ ស្មើ៤មែត្រត្រីគុណ ម៉ូតូ ០១គ្រឿង ប្រេងសាំង ៣០លីត្រ រណាយន្ត០១គ្រឿង (វត្ថុតាងប្រគល់ជូនជំនាញបរិស្ថាន)។





សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាល​មន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គ​បណ្តុះ​​បណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល។ ពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់​ខ្ពស់លើការបំពេញការងាររបស់មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន​សាធារ​ណៈ ព្រោះជាធាតុដ៏សំខាន់ក្នុងការងារអភិបាលកិច្ចរបស់រដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលដែរនោះ តែងតែឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាលមន្ត្រី​រាជការរៀបចំដោយសាលាភូមិន្ទរដ្ឋបាល។ សម្តេចតេជោ យកឱកាសនេះ ដើម្បីផ្តល់នូវឱវាទ និងអនុសាសន៍នានា ដល់មន្ត្រីរាជការក្នុងការបំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ និងបើកវគ្គ​សិក្សា ក៏ដូចជាការចែកសញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល​នេះចំនួន២៣លើករួចមកហើយ។

បើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា ពិធីដែលធ្វើឡើងនៅថ្ងៃស្អែកនេះ រួមមានការបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ សម្រាប់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងការបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលរួមមាន៖

វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វគ្គបណ្តុះបណ្តាលមន្ត្រី​ជាន់ខ្ពស់​នៃក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងវគ្គពង្រឹង សមត្ថភាពក្រុមការងារកែទម្រង់តាមប្រព័ន្ធឌីជីថល ដែលមានចំនួនសរុបទាំងអស់ ១,០២១ អង្គ/នាក់។ ក្នុងនោះមានព្រះសង្ឃ ១១អង្គ មាននារី ២០៧នាក់ និងជនពិការ ៧នាក់។

កម្មវិធីមួយទៀត គឺបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ សម្រាប់សិស្សមន្ត្រី​ក្រម​ការ​​ជំនាន់ទី១០ កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និង​មន្ត្រី​គ្រប់គ្រងរដ្ឋបាល ដែលមានចំនួនសរុបទាំងអស់ ៧២៩អង្គ/នាក់។ ក្នុងនោះ​មាន​​ព្រះសង្ឃ ៣០អង្គ មាននារី ១៦៩នាក់ និងជនពិការ ១០នាក់។

សាលាភូមិន្ទរដ្ឋបាល គឺជាគ្រឹះស្ថានអប់រំដ៏សំខាន់ក្នុងការបណ្តុះបណ្តាល​មន្ត្រី​រាជ​ការ ដើម្បីពង្រឹងសមត្ថភាពការងារតាម​ក្រសួង ស្ថាប័នសាធារណៈឱ្យបាន​ត្រឹម​​ត្រូវ​​ទៅ​តាមក្រឹតក្រមច្បាប់របស់ជាតិ។ លោក ព្រំ សុខា បានឱ្យដឹងថា ចាប់​តាំងពី​ការ​បើកឱ្យដំណើរការឡើងវិញរយៈពេល ៣០ឆ្នាំមកនេះ ពោល គឺចាប់ពី​ឆ្នាំ​១៩៩២ មកដល់ឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាល​សម្រេចបាននូវការ​បណ្តុះ​បណ្តាលមន្ត្រីរាជការ និងមន្ត្រីសាធារណៈទាំងវគ្គសិក្សារយៈពេលវែង និងវគ្គ​សិក្សារយៈពេលខ្លី សរុបចំនួន ១៩,៣៤៤នាក់ (នារី ៤,៥៤៦នាក់ ស្មើ ២៤ភាគរយ)។ បណ្តុះបណ្តាលសិស្សមន្ត្រី​ ដែលបានប្រលង​ជាប់​នៅគ្រប់កម្រិត​សរុបចំនួន ១,៤០៣នាក់ (នារី ៣៣៨នាក់)។

ចាប់ពីឆ្នាំ២០១៦មក សាលាបានបើកវគ្គបណ្តុះបណ្តាល​តម្រង់ទិសសម្រាប់​មន្ត្រីថ្មី ដែលត្រូវបានជ្រើសរើសដោយក្រសួងស្ថាប័នតាមរយៈ​ការប្រលង​ចូល​ក្នុង​ក្របខណ្ឌរដ្ឋ បានចំនួន៤.៨៣២នាក់ (នារី១.៨៧៤នាក់)។ ទន្ទឹមនោះ សាលា ក៏បានបើកវគ្គវិក្រឹតការដើម្បីបណ្តុះបណ្តាលបន្តដល់មន្រ្តីជាន់ខ្ពស់ មន្ត្រី​មធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលសរុបចំនួន ៧,២៣១នាក់ (នារី ១,០៩៣នាក់ ស្មើ ១៥ភាគរយ) ព្រមទាំងបានសហការជាមួយស្ថាប័នក្រសួង និងដៃគូមួយចំនួន បើកវគ្គរយៈពេលខ្លីដល់មន្រ្តីរាជការបានចំនួនសរុប ៥,៨៧៨នាក់ (នារី ១,២៤១នាក់ ស្មើ ២១ភាគរយ)។

លោក ព្រំ សុខា ក៏បានលើកឡើងផងដែរថា ជាទិសដៅបន្ត ដើម្បីរួមចំណែកឱ្យ​បាន​កាន់​តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធាន​មនុស្ស​លើវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាល​នឹងពង្រឹងកិច្ចសហការ​ល្អជា​មួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមូលផ្តុំយកចិត្តទុក​ដាក់​បន្តបើកវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សមត្ថភាពមន្ត្រី​រាជការ​ដោយខិតខំធានាឱ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌ ផ្អែកលើគោលការណ៍

គុណាធិបតេយ្យ។ សាលានឹងខិតខំកែទម្រង់ការដឹកនាំ គ្រប់គ្រង លើកកម្ពស់​គុណភាព សមត្ថភាពនៃការអប់រំសិក្សា និងការស្រាវជ្រាវបម្រើឱ្យ​ការរៀប​ចំវគ្គ​បណ្តុះបណ្តាលខ្លីៗ និងធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាម​ការវិវត្ត​រីកចម្រើននៃយុគសម័យឌីជីថល ទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ ហើយក៏ដើម្បីឆ្លើយតប និងគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥៕


សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា

ចំនួនអ្នកទស្សនា: Views

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ បានទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដែលដឹកនាំដោយ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងគណៈប្រតិភូអមដំណើរមួយចំនួនទៀត ។

ក្នុងឱកាសនោះ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើសុំដល់ក្រសួងសេដ្ឋកិច្ច សិក្សាលើការលើកលែងពន្ធមួយរយៈពេលខ្លីចំពោះសហគ្រាសខ្នាតតូចនិងមធ្យមរបស់វិនិយោគិនជប៉ុន ដែលមានគោលបំណងមកបណ្តាក់ទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសបន្ថែមដល់អ្នកវិនិយោគ ។

ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ចំពោះការសិក្សាលើការលើកលែងពន្ធមួយរយៈពេលខ្លីចំពោះសហគ្រាសខ្នាតតូចនិងមធ្យមនេះ កាលពីអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងធ្លាប់បានសិក្សាម្តងរួចមកហើយ  លើការលើកលែងពន្ធចំពោះសហគ្រាសធុនតូចនិងមធ្យមមួយចំនួន ។ ក្នុងពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩បានធូរស្រាលទៅហើយ ដូច្នេះក្រសួងនឹងធ្វើការសិក្សាលើស្ថានភាពជាក់ស្តែង ប្រសិនបើសមាគមជប៉ុន-កម្ពុជា ពិតជាមានអ្នកមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតច្រើន ៕


សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

អ្នកសារព័ត៌មានប្រមាណ ៥០នាក់ និងអ្នកជំនាញមកពី៦ប្រទេស ចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានតំបន់ទន្លេមេគង្គលើកទី២

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អ្នកសារព័ត៌មានប្រមាណ៥០នាក់ មកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអ្នកជំនាញមកពីអូស្ត្រាលី បានចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានតំបន់ទន្លេមេគង្គ លើកទី២ ក្រោមប្រធានបទ «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់ទន្លេមេគង្គសន្តិភា ស្ថិរភាព និងវិបុលភាព»។

សិក្ខាសាលានេះ រៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា។

សម្រាប់ពិធីបើកបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិមួួយចំនួនផងដែរ។

បើតាម លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា គោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងស្វែងយល់អំពីប្រព័ន្ធនយោបាយ និងប្រព័ន្ធបោះឆ្នោតដំណើរការប្រជាធិបតេយ្យ និងការរៀបចំការបោះឆ្នោតនៅប្រទេសក្នុងតំបន់មេគង្គ, ពិនិត្យមើលទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍនៃប្រទេសមេគង្គ, ពិនិត្យមើលក្របខណ្ឌកិច្ចសហប្រតិបត្តិការនានា នៅតំបន់មេគង្គ រួមទាំងរបៀបវារៈនយោបាយ និងប្រតិបត្តិការសំខាន់ៗ និងលើកកម្ពស់ការទំនាក់ទំនង ព្រមទាំងការអនុវត្តប្រព័ន្ធផ្សព្វផ្សាយកាន់តែប្រសើរឡើងអំពីប្រព័ន្ធនយោបាយ និងការបោះឆ្នោតនៅក្នុងតំបន់មេគង្គ។

ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។ ទន្លេនេះមានប្រវែងប្រហែល ៤,៩០០គីឡូម៉ែត្រ ដែលហូរចេញពីប្រភពរបស់វានៅលើខ្ពង់រាបទីបេ ក្នុងប្រទេសចិន កាត់តាមប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម តាមរយៈដីសណ្ដដ៏ធំចូលទៅក្នុងសមុទ។ អាងទន្លបង្ហូរលើផ្ទៃដីសរុបចំនួន ៧៩៥,០០០គីឡូម៉ែត្រការ៉េ ហើយមានការបញ្ចេញចោលប្រចាំឆ្នាំជាមធ្យម ៤៧៥គីឡូម៉ែត្រគូប ដែលជាទំហំធំបំផុតទី១០ នៅលើពិភពលោក។


តំបន់ដែលទន្លេហូរកាត់ត្រូវបានគេហៅថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ឬជាមហាអនុតំបន់ទន្លេមេគង្គ ដែលលាតសន្ធឹងលើប្រទេសចំនួន៦ គឺប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ វាជាតំបន់អន្តរប្រទេសនៃអាងទន្លេមេគង្គដែលមានប្រជាជនជាង ៣០០លាននាក់។ មហាទន្លេមេគង្គ មានធនធានធម្មជាតិ និងវប្បធម៌ដែលមិនអាចជំនួសបាន ហើយត្រូវបានចាត់ទុកថាជាតំបន់សម្បូរជីវចម្រុះដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ តំបន់នេះ គឺជាកន្លែងផ្គត់ផ្គង់អាហារដ៏សំខាន់ និងជាទីតាំងនៃគម្រោងសាងសង់ខ្នាតធំជាច្រើនដែលមានផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច។

មានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គមួយចំនួនរួមមាន៖ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (សាធារណៈរដ្ឋប្រជាមានិតចិន) កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (ឥណ្ឌា) កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ កិច្ចសហប្រតិ- បត្តិការមេគង្គក្រោម ដែលបច្ចុប្បន្នជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (សហរដ្ឋអាមេរិក) និងមិត្តនៃទន្លេមេគង្គក្រោម មហាអនុតំបន់មេគង្គ និងគណៈកម្មការទន្លេមេគង្គ។

ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គទាំងអស់ មានវិស័យនៃកិច្ចសហប្រតិបត្តិការខ្លះផ្សេងគ្នា និងវិស័យខ្លះទៀតស្រដៀងគ្នា ឧទាហរណ៍ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបី គឺកិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងសង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជា។ វិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការតភ្ជាប់សមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចឆ្លងដែន ធនធានទឹក កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ផ្តោតលើការតភ្ជាប់សេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងទឹកឆ្លងដែន និងធនធានធម្មជាតិ និងសន្តិសុខមិនមែនប្រពៃណីរួមទាំងការគំរាមកំហែងដែលកំពុងកើតមានដូចជា៖ សន្តិសុខសុខភាព ការឆ្លើយតបនឹងជំងឺរាតត្បាត ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខ តាមអ៉ីនធឺណិត និងការប្រឆាំងការជួញដូរមនុស្ស គ្រឿងញៀន និងសត្វព្រៃ។

ការរីកសាយនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គក្នុងទស្សវត្សរ៍មុនបានបន្ថែមភាពស្មុគស្មាញដល់ទំនាក់ទំនងទន្លេក្នុងតំបន់និងក្រៅតំបន់។ ដើម្បីធានាបាននូវផលចំណេញផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គមពីអតីតកាល ក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនទាមទារឱ្យមានការសម្របសម្រួលកិច្ចសហការ និងការបំពេញបន្ថែមឱ្យគ្នាកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយទ្វេគ្រោះមួយកើតឡើងនៅពេលដែលក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួនមានរបៀបវារៈខាងនយោបាយ និងបណ្ដាលឱ្យមានការប្រកួតប្រជែង។ ល្បែងសាចទឹកដាក់គ្នាត្រូវបានគេប្រើជាញឹកញាប់ ខណៈពេលដែលការពិត និងតថភាពត្រូវបានគេទុកចោល៕

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។