សៀមរាប ៖ ក្រោយពីមានកាប្រកាសអោយបិទល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសកន្លងមកររបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងមក គឺបានស្ងប់ស្ងាត់តែមួយចំអិនកំពិសតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ល្បែងសុីសងខុសច្បាប់ទាំងនេះ បានបេីកដំណើរការឡើងវិញកាន់តែច្រើន។
ជាក់ស្ដែងណាស់ល្បែងស៊ីសងខេត្តសៀមរាបឥឡូវបាននិងកំពុងដំណើការយ៉ាងពេញទំហឹង ត្រូវបានគេដឹងថាម្ចាស់ឈ្មោះ ខ្លា និងចែ លីណា ចំណែកឯអាជ្ញាធរក្រុងខេត្តសៀមរាប ហាក់ដូចជាមើលរំលង..? ឬ មួយដឹងដែតែមិនហ៊ានបង្រាប ឬមួយក៏អំណាចឋានន្តរស័ក្កិ តូចជាង លោកខ្លា និងចែ លីណា...? បានជាមិនមានចំណាត់ការទៅលើម្ចាស់បនល្បែងសុីសងខុសច្បាប់ខាងលេី។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែកន្លែងទីតាំងល្បែង ដាក់ឡូតូ និងមាន់អនឡាញបានប្រាប់អ្នកសារព័ត៌មានយើងអោយបានដឹងថា មួយថ្ងៃៗពួកគាត់ឮតែសម្លេងអ្នកលេងស្រែកហោកញ្ចៀវទ្រហឹងអឺងកងរំខានដល់ពួកគាត់(ប្រជាពលរដ្ឋ)សំរាកសំរាន មិនបានព្រោះតែសម្លេងស្រែកហោ។
ពលរដ្ធបានបន្តទៀតថា សព្វថ្ងៃតាំងពីមានឡូតូ និងអាមាន់អនឡាញគឺមានផលប៉ះពាល់សន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គមណាស់ ដូចជាកូនៗក្មេងៗទៅរៀនសូត្រតាមផ្លូវណាក៏ឃើញតែល្បែងស៊ីសងបង្ករប៉ះពាល់សតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរជាហេតុនាំឲ្យឪពុកម្ដាយគ្រប់រូបប្រឈម នូវហានិភ័យបន្តកើតមានភាពក្រីក្រដល់ប្រជាពលរដ្ឋជាដើមបងប្អូនប្រជាពលរដ្ឋ បានទទូចស្នើសុំតាមរយះអង្គភាពអ្នកសារព័ត៌មានKNM.Newsផ្សព្វផ្សាយអោយនិងស្នើសូមអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ក្នុងក្រុង ខេត្តសៀមរាប មេត្តាជួយចាត់វិធានការទៅលើល្បែងអនឡាញស៊ីសងខុសច្បាប់ទាំងនេះឲ្យឱ្យមានប្រសិទ្ធភាពផងទាន។
ដោយគេហទំព័រ KNM.News