-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។  

នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន​ អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។   ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តសម្រាប់សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។ 

ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយនិងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ 

មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។ 

ក្រោយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, សមាគមសារព័ត៌មានជាច្រើបានបង្ហាញពីការគាំទ្រដោយបានលើកឡើងថា មូលដ្ឋានគ្រឹះនៃធម្មនុញ្ញាវិជ្ជាជីវៈសារព័ត៌មាននេះ បានបង្ហាញនូវខ្លឹមសារដ៏សំខាន់ពាក់ព័ន្ធជាមួយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានសម្រាប់យកទៅអនុវត្តក្នុងបេសកកម្មប្រកបអាជីពក្នុងវិស័យសារព័ត៌មាន ដើម្បីធ្វើការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព។ 

សូមបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» បានផ្តើមរៀបចំចងក្រងកាលពីខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផ្តល់មតិយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធផ្សេងទៀត។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មានកម្រាស់ ១៤ទំព័រ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាបែងចែកជា ៤ជំពូកធំៗ និងមាន៧ផ្នែកក្នុងជំពូកទី២ ដែលនិយាយពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន៕





សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនិងធានានិរន្តរភាពជាតិ

ចំនួនអ្នកទស្សនា: Views


បាត់ដំបង ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានគូសបញ្ជាក់ថា វិស័យអប់រំ បានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានិរន្តរភាពជាតិ ទាំងសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌។ កា

រថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី និងពិធីសម្ពោធអគារពិសោធន៍វិទ្យាសាស្ត្រ (STEM) និងអគារមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលកសិកម្ម នៅសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការអប់រំប្រៀបបាននឹងរោងចក្រកែច្នៃមនុស្សឱ្យមានប្រយោជន៍ក្នុងសង្គម ឱ្យមានសមត្ថភាពវិជ្ជាជីវៈ ក្នុងការបំពេញការងារតាមជំនាញ និងមានសមត្ថភាពស្រាវជ្រាវក្នុងការបង្កើតនូវគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីៗ ដើម្បីបំពេញតម្រូវការរបស់សង្គមមនុស្ស ស្របតាមការវិវឌ្ឍនៃយុគសម័យបច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រទំនើប។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង និងជំនាញទន់ ដោយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងនូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងនោះបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សីលធម៌ និងបរិយាបន្ន ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតម្រង់ទិសសម្រាប់ទីផ្សារការងារ ព្រមទាំងបានធ្វើទំនើបកម្មកម្មវិធីសិក្សា ដោយបញ្ចូលមុខវិជ្ជា STEM  ក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល។

បើតាមរបាយការណ៍របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ជាក់ថា សាកលវិទ្យាល័យជាតិបាត់ដំបង បានសម្រេចនូវសមិទ្ធផលជាច្រើនទាក់ទងនឹងសកម្មភាព នៃការបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ ជាពិសេសសាកលវិទ្យាល័យ ទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សា សរុបចំនួន ២ ០២៤នាក់ ស្រី ១ ២៥៧នាក់ និងមាននិស្សិត ចំនួន ៩២% មានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា ដើម្បីបំពេញតម្រូវការសង្គម និងទីផ្សារការងារ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះធនធានយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕









សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ចំនួនអ្នកទស្សនា: Views

 


នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅតំបន់ស្វយ័ត Xinjiang Uyghur នៃសាធារណរដ្ឋប្រជាមានិតចិន។


យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាតិ ព្រះញាតិវង្ស និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ៕













សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

ចំនួនអ្នកទស្សនា: Views



កណ្ដាល ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាលថ្មី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តកណ្តាលអស់រយៈពេល ៤ឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គួច ចំរើន ដែលត្រូវបានតែងតាំងជាអភិបាលខេត្តថ្មី ជំនួសឯកឧត្តមអភិបាលខេត្តចាស់ដែលត្រូវទៅបំពេញការងារនៅកន្លែងថ្មី។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួមជាមួយឯកឧត្តម គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍ក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍនូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត៕
ដោយចាន់សុភឿន ប្រភពក្រសួង











សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ចំនួនអ្នកទស្សនា: Views

 


សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែកព្នៅ​ ដោយមាន​បទបញ្ជា​ពី​ ឯកឧត្ដមឧត្ដមសេនីយ៍ឯក​ ជួន​ ណារិន​ អគ្គស្នងការរង​ និង​ ជា​ស្នងការ​នគរបាល​រាជធានី​ ភ្នំពេញ​ នៅ​រសៀលថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០២៤​ បាន​អញ្ជេីញ​ លោកគ្រូធំ​ ភ្នំគូលែន​ ហៅ​ ណុប​ សក្កដា​ មកសាកសួរ​បំភ្លឺ​ពាក់ព័ន្ធ​នឹងការ​ប្រេីប្រាស់​អាវុធ​ខ្លី​បង្ហាញ​ មហិទ្ធិឫទ្ធិ​បាញ់​លលេីខ្លួនរបស់

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។


សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យបានត្រាស់បង្គាប់រផ្ទេរ និងតែងតាំងមុខតំណែងជាអភិបាលខេត្ត ចំនួន០៨រូបដូចខាងក្រោម៖

-ឯកឧត្តម វ៉ី សំណាង ជាអភិបាលខេត្តតាកែវ
-ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកណ្តាល
-ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ
-ឯកឧត្តម ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ
-ឯកឧត្តម សរ សុពុត្រា ជាអភិបាលខេត្តស្ទឹងត្រែង
-ឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ
-ឯកឧត្តម នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ
-ឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលខេត្តត្បូងឃ្មុំ។
សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ចំនួនអ្នកទស្សនា: Views

 


សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូសមាគម ចូលក្រាបថ្វាយបង្គំគាល់ និងប្រទានព្រះរាជសវនាការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅព្រះដំណាក់សិរីមង្គល ព្រះបរមរាជវាំង រាជធានីភ្នំពេញ។

រូបថត៖ AKP












សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ល្បែងបៀរហ្គេមបាញ់ត្រី ជ្រកក្រោមស្លាក (កាហ្វូហោ)លោកសានជាអ្នករត់ការ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ថ្មីៗនេះទីតាំងល្បែងសុីសង់បៀរចិន និងហ្គេមបាញ់ត្រី ឈ្មោះយីហោ"កាហ្វូហោ" មួយទីតាំង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេង២៤ម៉ោងលេី២៤ម៉ោង យ៉ាងអនាធិបតេយ្យ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន មិនចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្រ្កាប ដោយសារ ឈ្មោះ លោកសានជាអ្នករត់ការសម្រួលសមត្ថកិច្ច ។

 ពលរដ្ឋចោតសួរថា សកម្មភាពល្បែងស៊ីសងទាំងនេះប្រឆាំងទៅនឹង បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែរទេ ? កន្លងមកនេះ សម្តេចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននែណាំបញ្ជាឱ្យអាជ្ញាធរនិងសមត្ថកិច្ចរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព។

 ប៉ុន្តែ ចំឡែកទីតាំងបនល្បែងសុីសងបៀរចិននិងហ្គេមបាញត្រី ខុសច្បាប់ទីតាំងខាងលេី អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ប្រឹងរក្សាស្ងៀមស្ងាត់ទៅវិញការអនុវត្តតួនាទី បែបបញ្រ្ចាសទិសទេ? តេីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនៅទីណាដែរ។

ថ្នាក់ដឹកនាំតែងតែលើកឡើងផងដែរថា បនល្បែងសុីសង"បៀរ ហ្គេមបាញត្រី ល្បែងខុសច្បាប់ទាំងនេះ ជាបញ្ហាធំមួយក្នុងសង្គមធ្វើឱ្យពលរដ្ឋដេកព្រួយបារម្ភ ពីរសុខសុវត្ថិភាពមូលដ្ឋាន បង្ករបញ្ហាក្នុងសង្គមកើតមាននូវ អំពើចោរកម្ម បទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ កើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។

មជ្ឈដ្ឋានមហាជនរងចាំមេីល តេី លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចេញកណ្ដាប់ដៃដែកស្រាវជ្រាវនិងបង្ក្រាបល្បែងសុីសងនេះនៅពេលណាដែរ ឬមួយក៏លោកសានមានអំណាចធំ ទើបសមត្ថកិច្ចប្រឹងរក្សាភាពស្ងៀមស្ងាត់ ហេីយពោលថា ដើម្បីធានារក្សាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់នោះ៕

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ល្បែងស៊ីសងបៀរហ្គេមបាញ់ត្រីខុសប្បាប់ ជ្រកក្រោមផ្លាក"កាហ្វូហោ" ក្នុងសង្កាត់ជ្រោយបាសាក់ សមត្ថកិច្ចកំពង់មេីលរំលង

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ថ្មីៗនេះទីតាំងល្បែងសុីសង់បៀរចិន និងហ្គេមបាញ់ត្រី ឈ្មោះយីហោ"កាហ្វូហោ" មួយទីតាំង ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេង២៤ម៉ោងលេី២៤ម៉ោង យ៉ាងអនាធិបតេយ្យ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន គ្មានចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! ។

 សូមជម្រាបថា តើសកម្មភាពល្បែងស៊ីសងទាំងនេះប្រឆាំងទៅនឹង បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែរទេ ? កន្លងមកនេះ សម្តេចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននែណាំបញ្ជាឱ្យអាជ្ញាធរនិងសមត្ថកិច្ចរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព។

 ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសងបៀរចិននិងហ្គេមបាញត្រី ខុសច្បាប់ទីតាំងខាងលេី ខាងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ប្រឹងរក្សាស្ងៀមស្ងាត់ទៅវិញការរអនុវត្តតួនាទីបែបបញ្រ្ចាសទិសទេ? តេីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនៅទីណាដែរ។

ថ្នាក់ដឹកនាំតែងតែលើកឡើងផងដែរថា បនល្បែងសុីសង"បៀរ ហ្គេមបាញត្រី ល្បែងខុសច្បាប់ទាំងនេះ ជាបញ្ហាធំមួយក្នុងសង្គមធ្វើឱ្យពលរដ្ឋព្រួយបារម្ភ ពីរសុខសុវត្ថិភាពមូលដ្ឋាន បង្ករបញ្ហាក្នុងសង្គមកើតមាននូវ អំពើចោរកម្ម បទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ កើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។

មជ្ឈដ្ឋានមហាជនរងចាំមេីល តេី លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចេញកណ្ដាប់ដៃដែកស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងបៀរចិន និងហ្គេមបាញ់ត្រីនេះនៅពេលណាដែរ ក៏ដើម្បីធានារក្សាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃមានប្រសិទ្ធភាព សុខសុវត្ថិភាពប្រជាពលរដ្ឋនិងសង្គមជាតិ៕

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។