-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្ដម នេត្រ ភក្រ្តា និងឯកឧត្តម Wang Wentian អញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលនៃខួបគម្រប់១០ឆ្នាំនៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជា-ចិន

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមជាមួយឯកឧត្ដម Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន អញ្ជើញរួមគ្នាទស្សនាពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួបគម្រប់១០ឆ្នាំនៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជា-ចិន នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ ខឹម សុវណ្ណារ៉ា









សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ចំនួនអ្នកទស្សនា: Views


 រដ្ឋបាលស្រុកសៀមប៉ាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារចុះជួយឃុំសេកុង ដែលបានឧបត្ថម្ភថវិកាចំនួន 100$ សម្រាប់ព្រឹត្តិការណ៍នៃការរៀបចំពិធីប្រណាំងទូក ង នៅក្នុងស្រុកសៀមប៉ាង។

     រដ្ឋបាលស្រុកសៀមប៉ាង សូមគោរពជូនពរ លោក លោកស្រី មានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើង ។



សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន

ចំនួនអ្នកទស្សនា: Views


អធិការដ្ឋាននគរបាលស្រុកអង្គរបូរី៖ នៅថ្ងៃសុក្រ ១២រោចខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៤០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចប្រឡាយអូម៉ូ ស្ថិតនៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់មានឈ្មោះ លី ពុធ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

ដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖ 

      ១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់

      ២.ទូរស័ព្ទដៃចំនួន ០២គ្រឿង

      ៣. កែវសម្រាប់ជក់គ្រឿងញៀនចំនួន០១

      ៤. ឧបករណ៍ឆក់ត្រីចំនួន ០១គ្រឿង

      បន្ទាប់ពីសួរចម្លើយជនសង្ស័យខាងលើរួចមក លោកអធិការ បានសុំយោបល់លោកឧត្តមសេនីយ៍ទោស្នងការ និងឯកឧត្តមព្រះរាជអាជ្ញា ដើម្បីបន្តនីវិធី ក្រោយមកកម្លាំងជំនាញយើងបានចុះទៅដល់ទីតាំងដែលជនសង្ស័យបានទិញថ្នាំញៀននៅផ្ទះរបស់ឈ្មោះ ឆែម ស៊ីណាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ក៏បានរត់គេចខ្លួនបាត់ រួចកម្លាំងយើងបានធ្វើការឆែកឆេរនិងបានរកឃើញៈ ម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ .ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងដាវចំនួន ០២ដើម។

 ករណីនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី រីឯឈ្មោះ ឆែម ស៊ីណាត ដែលរត់គេចខ្លួនកម្លាំងយើងកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ប្រភព ដោយអធិការដ្ឋាន






សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ចំនួនអ្នកទស្សនា: Views

 លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត


បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការតេស្តសមត្ថភាព និងធ្វើបច្ចុប្បន្នភាពគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ ឆ្នាំ២០២២-២០២៣

ខេត្តស្វាយរៀង៖ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការតេស្តសមត្ថភាព និងធ្វើបច្ចុប្បន្នភាពគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ ឆ្នាំ២០២២-២០២៣ ឡើងវិញដើម្បីបន្តបង្រៀនក្នុងឆ្នាំសិក្សា ២០២៣-២០២៤ និងណែនាំនូវការងារចាំបាច់មួយចំនួន ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ VIP សាលាខេត្តស្វាយរៀង ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ៖ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង ៨ លោក លោកស្រី ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុកទាំង ៨ ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕












សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តមអភិបាលខេត្តតាកែវ ឯកភាពតាមការស្នើសុំរបស់ពលរដ្ឋ២គ្រួសារ ដែលសង់របងចូលលើភ្លឺភ្លោះខ្នងប្រឡាយទឹករបស់រដ្ឋ នៅឃុំស្រង៉ែ ស្រុកទ្រាំង ឱ្យរុះរើចេញទុករយះពេល ១ខែប៉ណ្ណោះ។

ចំនួនអ្នកទស្សនា: Views


តាកែវ៖ នៅក្នុងកិច្ចប្រជុំសម្របសម្រួលរុះរើរបងរបស់ពលរដ្ឋ ២គ្រួសារ ឈ្មោះ សូ ប៊ុនថេន និងឈ្មោះ អ៊ុក ស្រីនូ ដែលបានសាងសង់របងលើភ្លឺភ្លោះប្រឡាយទឹករបស់រដ្ឋ នៅចំណុចភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង

នាព្រឹកម្សិលមិញថ្ងៃពុធ ទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឯកភាពតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋទាំង២គ្រួសារខាងលើ ដោយទុករយៈពេល ១ខែ ដើម្បីធ្វើការរុះរើរបងសំណង់រឹងមាំនេះចេញពីភ្លឺភ្លោះដែលជាប្រឡាយទឹករបស់រដ្ឋ ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ម្ចាស់សំណង់ទាំងពីរបានឯកភាពរុះរើរបងចេញទៅតាមព្រំដីដែលបានកំណត់ និងបានឯកភាពរក្សាទុកដី ០,៥ម៉ែត្រ ពីជញ្ជាំងផ្ទះជូនឈ្មោះ សូ ប៊ុនថេន ហើយម្ចាស់សំណង់ទាំងពីរក៏បានឯកភាពគ្នាផងដែរ រយៈពេល១ខែ នឹងរុះរើសំណង់របងនេះចេញ ដោយឈរលើគោលនយោបាយឈ្នះៗទាំងអស់គ្នា ។

បន្ថែមពីនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់សំណង់រឹងមាំណាមួយ ប៉ះពាល់លើដីចំណីផ្លូវ ឬប្រឡាយទឹក ដែលសម្បត្តិរបស់រដ្ឋ ប្រសិនរដ្ឋត្រូវការអភិវឌ្ឍន៍ គឺប្រាកដជាមានផលប៉ះពាល់ដល់បងប្អូន ជំនាន់ក្រោយៗ ជាក់ជាមិនខាន ដូច្នោះមុនបងប្អូន ប្រជាពលរដ្ឋសាងសង់សំណង់អ្វីមួយ ត្រូវមកសុំច្បាប់អាជ្ញាធរ និងមន្ទីរជំនាញជាមុនសិន មុននឹងសាងសង់សំណង់នានា ដើម្បីធានាបាននូវសុវត្ថិភាព សោភ័ណភាព ស្របតាមបច្ចេកទេសសំណង់ និងមានភាពស្របច្បាប់ដែលបានចែងផងដែរ៕




សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការអនុវត្តថវិកាត្រីមាសទី៣ ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការអនុវត្តថវិកាត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង នៅសាលប្រជុំសាកលវិទ្យាល័យ ក្នុងខេត្តបាត់ដំបង។








សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។