-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន

ចំនួនអ្នកទស្សនា: Views


អធិការដ្ឋាននគរបាលស្រុកអង្គរបូរី៖ នៅថ្ងៃសុក្រ ១២រោចខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៤០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចប្រឡាយអូម៉ូ ស្ថិតនៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់មានឈ្មោះ លី ពុធ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

ដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖ 

      ១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់

      ២.ទូរស័ព្ទដៃចំនួន ០២គ្រឿង

      ៣. កែវសម្រាប់ជក់គ្រឿងញៀនចំនួន០១

      ៤. ឧបករណ៍ឆក់ត្រីចំនួន ០១គ្រឿង

      បន្ទាប់ពីសួរចម្លើយជនសង្ស័យខាងលើរួចមក លោកអធិការ បានសុំយោបល់លោកឧត្តមសេនីយ៍ទោស្នងការ និងឯកឧត្តមព្រះរាជអាជ្ញា ដើម្បីបន្តនីវិធី ក្រោយមកកម្លាំងជំនាញយើងបានចុះទៅដល់ទីតាំងដែលជនសង្ស័យបានទិញថ្នាំញៀននៅផ្ទះរបស់ឈ្មោះ ឆែម ស៊ីណាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ក៏បានរត់គេចខ្លួនបាត់ រួចកម្លាំងយើងបានធ្វើការឆែកឆេរនិងបានរកឃើញៈ ម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ .ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងដាវចំនួន ០២ដើម។

 ករណីនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី រីឯឈ្មោះ ឆែម ស៊ីណាត ដែលរត់គេចខ្លួនកម្លាំងយើងកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ប្រភព ដោយអធិការដ្ឋាន






0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។