-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលសម្ភារបរិក្ខារពេទ្យចំនួន ១៥០កេស ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី

ចំនួនអ្នកទស្សនា: Views


មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលសម្ភារបរិក្ខារពេទ្យចំនួន ១៥០កេស ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ពិធីប្រគល់ទទួលសម្ភារនេះ បានធ្វើឡើងនៅសាលាខេត្តមណ្ឌលគិរី ក្រោមវត្តមានលោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវផងដែរ។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភ សម្ភារបរិក្ខារពេទ្យចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ពិនិត្យព្យាបាលប្រជាពលរដ្ឋគ្រប់រូប។ លោក អភិបាលរងខេត្ត បញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារប្រយោជន៍ណាស់ ស្របពេលដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត សូមជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងក្រុមការងារទាំងអស់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្ភារបរិក្ខារពេទ្យទាំងអស់នោះ រួមមាន៖ សម្ភារទាក់ទងការរុំ និងការថែទាំរបួស សម្ភារជំនួយការពិនិត្យជំងឺទូទៅ និងរោគស្រ្ដី សម្ភារជំនួយការងារមន្ទីរពិសោធន៍ សម្ភារជំនួយការវះកាត់ និងសម្ភារបរិក្ខារផ្សេងៗទៀតផងដែរ៕


សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ពលរដ្ឋក្រីក្រ៨០គ្រួសារ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលអំណោយពីឧត្តមសេនីយ៍ឯក ស្រួល សុខជា

ចំនួនអ្នកទស្សនា: Views



(កណ្តាល)៖ ឧត្តមសេនីយ៍ឯក ស្រួល សុខជា និងលោកស្រី ហុង រ៉ាន់ រួមទាំងកូនៗ រួមជាមួយអ្នកម្តាយ អួន យ៉ុន ព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាល និងផ្តល់អំណោយជាស្បៀងសម្ភារ និងថវិកាជូនដល់ពលរដ្ឋខ្វះខាតចំនួន៨០គ្រួសារ មកពី៣ភូមិ គឺ ភូមិបឹងក្រចាប់ត្បូង ៦០គ្រួសារ ភូមិបឹងក្រចាប់ជើង១០គ្រួសារ និងភូមិអន្លង់១០គ្រួសារ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កម្មវិធីនេះបានធ្វើឡើងនៅគេហដ្ឋានលោកយាយ អួន យ៉ុន ជាមាតាបង្កើតឧត្តមសេនីយ៍ឯក ស្រួល សុខជា ក្នុងភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់នាពេលថ្មីៗនេះ។

នាយឧត្តមឧត្តមសេនីយ៍ឯក ស្រួល សុខជា បានបញ្ជាក់ថា ការអញ្ជើញលោកតាលោកយាយ ពុកម៉ែ ពូមាមីង បងប្អូន ក្នុងភូមិទាំង៣ នៃឃុំព្រែកតាមាក់ ដែលមាន៨០គ្រួសារមកជួបជុំ និងផ្តល់អំណោយជាស្បៀង និងថវិកាជូននៅពេលនេះ គឺធ្វើឡើងដោយមើលឃើញ និងបានដឹងពីភាពខ្វះខាតក្នុងជីវភាពរស់នៅ ពិសេសតាមបំណង និងការចង់បានរបស់អ្នកម្តាយ អួន យ៉ុន ដែលគាត់តែងតែបានធ្វើបុណ្យ ឬធ្វើទានជាប្រចាំក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌមិនដែលខាន ប៉ុន្តែដោយសារពេលនេះ សុខភាពគាត់មិនអំណោយផលល្អ មិនអាចធ្វើដំណើរ ឬទៅធ្វើបុណ្យទាននៅទីវត្តអារ៉ាមបានដូចរាល់ឆ្នាំ អីចឹងទើបលោក និងក្រុមគ្រួសារ រៀបចំនូវកម្មវិធីនេះឡើង ហើយជ្រើសរើសយកថ្ងៃ១៤រោច ខែភទ្របទ ជាវេនកាន់បិណ្ឌទី១៤ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតែម្តង ដើម្បីជួយសំរាលការលំបាកផង និងដើម្បីឲ្យលោកតាលោកយាយ ពុកម៉ែ បងប្អូនមានលទ្ធភាព អាចចូលរួមធ្វើបុណ្យដោយមានចិត្តរីករាយតាមសទ្ធាររៀងៗខ្លួនផងដែរ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារខ្វះខាត ក្នុងជីវភាពចំនួន៨០គ្រួសារនៅពេលនេះ គឺគ្រួសារនីមួយៗ ទទួលបានអង្ករ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងកូឡា និងថវិកា៦ម៉ឺនរៀល។ ក្នុងចំណោម៨០គ្រួសារនេះមាន ប្រជាការពារភូមិចំនួន១៧គ្រួសារ ដែលពួកគាត់បានលះបង់ ចំណាយពេលដោយខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
ដោយផ្តល់នូវភាពសុខសាន្ត និងភាពកក់ក្តៅជូនអ្នករស់នៅក្នុងភូមិប្រកបដោយភាពល្អប្រសើរ ។ បន្ថែមលើអំណោយជាស្បៀង និងថវិកា លោកឧត្តមសេនីយ៍ឯក ស្រួច សុខជា ក៏បានមានរៀបចំនូវអាហារថ្ងៃត្រង់មួយពេល ជូនដល់ពួកគាត់ទៀតផងដែរ៕


សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាននិងយកម កប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

  


ភ្នំពេញ: ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១--កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញស្នាក់ការរលាក់ក ងជើងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១ដើម្បីបន្តការពារនិងអភិ រក្ស។នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២១នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុ ណចំពោះប្រជាពលរដ្ឋដែលបានជួយសង្គ្រោះសត្វព្រៃនិងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រ ភេទសត្វកម្រនេះមកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ មន្ត្រីឧទ្យានុរក្សបានយកកូន​សត្វ​ខ្លា​ឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សា​ឱ្យមា​ន​សុខភាពល្អហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

សត្វខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus)ស្ថិតក្នុងប្រភេទសត្វកម្រនិងជិតផុ​តពូជ ( តា​មច្បាប់ស្តីពីព្រៃឈើរបស់កម្ពុជា)ហើយនិងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ(VU)នៅ ក្នុងបញ្ជីក្រហមIUCNថា ជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក ហើយត្រូវបានចាត់ ថ្នាក់ក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាCITESមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខា​ង​ត្បូងអាស៊ីអាគ្នេយ៍រហូតដល់អាស៊ីខាងកើត។ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទ ដែលរួមមានព្រៃស្រោងព្រៃពាក់កណ្តាលស្រោងព្រៃល្បោះចម្រុះ។នៅក្នុងប្រទេសកម្ពុជាសត្វ ខ្លា​ឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសានភូមិភាគខាង​កើ​ត​ភូមិភាគខាងជើងនិងភូមិភាគនិរតីនៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំជាប្រភេទសព្វាសី សត្វស៊ី ចំ​ណី​ចម្រុះ រួមមាន រុក្ខជាតិ និង សត្វ។

ខ្លាឃ្មុំធំអាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅអំឡុងពី ខែ​មិថុនា-កក្កដា​ហើយបង្កើតកូននៅអំឡុងខែវិច្ឆិកា-មីនានិងជាទូទៅបង្កើតកូនម្តងបានពី១ ទៅ​​​២ក្បាល។សត្វខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ។សត្វខ្លាឃ្មុំទទួលរងការ គម្រា​ម​កំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រកការបរបាញ់និងជួញដូរ សត្វ​ព្រៃខុសច្បាប់ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំ​ធំត្រូវបាន​ថយ​ចុះ​ដោ​យ​សារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការប​របាញ់ដើម្បី​យក​សំ​ណា​ក​ធ្វើ​អាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពា​ក់​ក​ណ្តា​ល​ស្រោ​ង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រក​ប្រ​ក​បរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើ​យបើម​ន្ត្រីអ​នុ​វ​ត្តច្បាប់ចាប់បាននឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។ ឯ​កឧត្តមក៏បានអំពា​វនា​វ​ដ​ល់​ព​ល​រ​ដ្ឋ​ដែ​លនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃ​ជួយ​សុខ​ភា​ព​ខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើ​ឱ្យ​ប៉ះ​ពា​ល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និ​ង​​ដាក់អន្ទាក់ខុសច្បាប់។ ឯកឧត្តមបានឱ្យដឹងថានៅក្នុងរយៈពេល៨ ខែមកនេះ អន្ទាក់ជាង ២ ម៉ឺ​​នអន្ទាក់ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះស​ត្វព្រៃជា​ច្រើ​ន​ក្បា​ល​។

គួរបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃ​ភា​គខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជា​ងគេក្នុ​ងចំ​ណោម​ប្រ​ភេ​ទ​ខ្លាំ​ឃ្មុំ​ទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និង​មាន​ឆ្នូ​តព​ណ៌លឿ​ង​ខ្ចី​រាងដូចអក្សរវេនៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមា​ន​ប្រ​វែ​ង​ក្បា​លដងខ្លួនពី១២០០ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី១១០ទៅ១៥០​គី​ឡូ​ក្រា​ម​។ រី​ឯ​​ញីមានទម្ងន់ពី៦៥ទៅ៩០គីឡូក្រាម។ប្រអប់ជើងមានទម្រង់ស្រដៀងនឹងប្រអ​ប់​ជើ​ង​ម​នុ​ស្ស​៕ ដោយ៖​ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងបរិស្ថាន



សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា ចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តឥន្ទ្រីយ៍សំវរៈ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views



(កំពង់ធំ)៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា, លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្ត លោក ស៊ិន វិរៈ អយ្យការអមសាលាខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចូលរួម កាន់បិណ្ឌវេនទី១២ នៅឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោក ជីវ កេង ក៏បានជម្រាបជូន ព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ អំពីការរីកចម្រើនលើកគ្រប់វិស័យ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសូមអរគុណសន្តិភាព ដូច្នេះសូមឲ្យប្រជាពលដ្ឋទាំងអស់ត្រូវធ្វើអំពើល្អ ឲ្យបានច្រើនដើម្បីរស់នៅសុខដុមរមនា។
លោក ជីវ កេង បានបន្តថា ការនាំយកគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិស មគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខ សូមឲ្យមកទទួលយកនូវអត្ថមនុញ្ញផល នាវេនកាន់បិណ្ឌទី១២នេះ ហើយដោយអំណាចផល្លាអានិសង្ឃ ពីការធ្វើបុណ្យទាននាពេលនេះ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធ អស់លោកអ្នក ដែលមានគុណបានទៅកើតនៅឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកបានបញ្ជាក់ទៀតថា វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ នៅតាមទីវត្ត អារាមនានា និងសូមឱ្យអាជ្ញាធរ សមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្ករ លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។
លោក ជីវ កេង ក៏បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការ នានាដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។
ជាមួយគ្នានេះព្រះតេជគុណ សៀង សុខ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ និងជាព្រះមេគុណខេត្តបានថ្លែងអំណរគុណដល់លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងសហការី ដែលតែងតែជួយផ្ដួចផ្ដើមក្នុងការកសាងនៅព្រះវិហារ សាលាឆាន់ និងពុទ្ធិវិទ្យាល័យ ដើម្បីឲ្យព្រះសង្ឃ បានសិក្សារៀនសូត្រ ទៅតាមគន្លងព្រះធម៌ដើម្បីខ្លាយជាធនធានដែលមានចំណេះដឹងសម្បូរបែបនៅក្នុងវិស័យព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថាលោក ជីវ កេង និងលោកលោកស្រី ឆាយ ស៊ីណា បានប្រគេនអង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ស្ករស និងសម្ភារជាច្រើនទៀត ព្រមទាំងបច្ច័យ សម្រាប់កសាងសាលាឆាន់ នូវទឹកប្រាក់ចំនួន ១៥,៧៦៣ដុល្លាអាមេរិក និងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៦០អង្គ ក្នុងមួយអង្គថវិកា២ម៉ឺនរៀល លោកយាយ លោកតា ៧០នាក់ក្នុងមួយនាក់ទទួលបាន សារ៉ុង ប្រម៉ា ក្រណាត់សមួយដុំ ថវិកា ២ម៉ឺនរៀល៕
សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតមានការថ្វាយបង្គំឡើងវិញ និងចេញសេចក្ដីណែនាំ៩ចំណុច ដើម្បីគ្រីស្ទបរិស័ទអនុវត្ត កុំឲ្យឆ្លងជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទនៅកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យគ្រីស្ទសាសនិក បានបើកព្រះវិហារ ស្នាក់ការថ្វាយបង្គំទូទាំងប្រទេស មានការជួបជុំថ្វាយបង្គំឡើងវិញ។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
តំណាងគ្រីស្ទសាសនិកទាំងអស់ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងខិតខំអនុវត្តការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាលឲ្យអស់ពីសមត្ថភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ គ្រីស្ទបរិស័ទកម្ពុជា ក៏បានចេញសេចក្ដីណែនាំមួយ ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អំឡុងពេលបើកឲ្យដំណើរការថ្វាយបង្គំតាមព្រះវិហាររ ស្នាក់ការថ្វាយបង្គំឡើងវិញ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ផងដែរ។
ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត សូមព្រឹបូជាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់គណៈនិកាយ ព្រះវិហារ ចូលរួមអនុវត្តវិធានការ នៃការការពារ និងទប់ស្កាត់ឲ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖
*ទី១៖ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
*ទី២៖ ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃ ជាប្រចាំនឹងសាប៊ូ អាល់កុល ឬជេល និងមានគម្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ
*ទី៣៖ ហាមអ្នកដែលមានជំងឺផ្សេងៗចូលរួម និងហាមកុមារចូលរួមថ្វាយបង្គំផ្ទាល់ជាមួយក្រុមជំនុំ
*ទី៤៖ ហាមចាប់ដៃគ្នា នៅពេលគោរពគារវកិច្ចដោយជំនួស ជាការលើកដៃសំពះ និងនិយាយស្វាគមន៍បែប គ្រីស្ទបរិស័ទវិញ ហើយរក្សាសុវត្ថិភាពប្រាស្រ័យទាក់ទង
*ទី៥៖ ការជួបជុំថ្វាយបង្គំនៅព្រះវិហារ និងស្នាក់ការថ្វាយបង្គំ មិនឲ្យលើសពី៣០នាទី
*ទី៦៖ ត្រូវប្រកាន់ខ្ជាប់អនាម័យស្អាតជានិច្ច មុនពេលចូលថ្វាយបង្គំ
*ទី៧៖ ត្រូវរក្សាគម្លាតសង្គម ដោយអនុញ្ញាតឲ្យចូលថ្វាយបង្គំប្រមាណ៣០% នៃចំណុះសមាជិកនៃទីតាំងនីមួយៗ ដោយបន្ថែមចំនួនពេលថ្វាយបង្គំតាមដែលអាច ហើយរាល់ចន្លោះពេលថ្វាយបង្គំ ពីមួយទៅមួយ ត្រូវអនុវត្ត ខ្ជាប់ខ្ជួន នូវការសម្អាត តុ កៅអី អាសនា ឧបករណ៍ផ្សេងៗ មុនអនុញ្ញាត ឲ្យចូលពេលបន្ទាប់
*ទី៨៖ ចំពោះកម្មវិធីកុមារតាមព្រះវិហារ ស្នាក់ការ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបង្កើនគ្រូកុមារបន្ថែម តាមថ្នាក់ និងកម្មវិធីនីមួយៗ ទទួលខុសត្រូវ ឲ្យសមស្របទៅនឹងចំនួនកុមារ
*ទី៩៖ មិនត្រូវឲ្យមានការប្រកបជួបជុំពិសាអាហាររួមគ្នានៅព្រះវិហារ ក្រោយពេលចប់ថ្វាយបង្គំឡើយ៕
សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ប្រមុខការទូតកម្ពុជា ប្រាប់មេដឹកនាំអាស៊ានថា «យើងគួរជះទឹកដើម្បីរំលត់ភ្លើង មិនមែនចាក់សាំងបន្ថែមនោះទេ»

ចំនួនអ្នកទស្សនា: Views

ប្រមុខការទូតកម្ពុជាថ្លែងបែបនេះ ក្នុងឱកាសដែលលោកធ្វើបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កិច្ចប្រជុំនេះ បានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាអន្តរជាតិ និងក្នុងតំបន់ ក៏ដូចជាបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ, ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ, ការធ្វើអន្តោប្រវេសន៍មិនប្រក្រតីនៅតាមសមុទ្រ, ការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន, បញ្ហារដ្ឋ Rakhine, និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។
ក្នុងបទអន្តរាគមន៍របស់ខ្លួន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលមានភាពតានតឹងខ្ពស់ បញ្ញាញាណរបស់យើងកំណត់ថា យើងគួរជះទឹកដើម្បីរំលត់ភ្លើង មិនមែនចាក់ប្រេងបន្ថែមនោះទេ។ ក្នុងនាមជារដ្ឋ ដែលមិនទាមទារអធិបតេយ្យ កម្ពុជាភ្ជាប់ខ្លួនទៅនឹងសេចក្តីប្រាថ្នារួម ដែលប្រទេសនានាបានលើកឡើងក្នុងកិច្ចប្រជុំនេះថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព»។
ដើម្បីសម្រេចបានគោលបំណងនេះ កម្ពុជាលើកទឹកចិត្តគ្រប់ភាគីទាំងអស់ ជាពិសេសភាគីដែលពាក់ព័ន្ឋផ្ទាល់ អនុវត្តន៍សេច្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានពេញលេញ និងមានប្រសិទ្ធិភាព ដែលជាមធ្យោបាយមួយក្នុងការធ្វើឱ្យមានទំនុកចិត្ត និងភាពជឿជាក់ ហើយកម្ពុជាសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនារវាងភាគីដែលពាក់ព័ន្ធដោយផ្ទាល់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។
ចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េវិញ លោក ប្រាក់ សុខុន បានលើកឡើងថា «ជានិច្ចកាល កម្ពុជាតែងតែគាំទ្រនូវកិច្ចខិតខំប្រឹងអន្តរជាតិ ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ ប្រកបដោយសន្តិភាព ភាពពេញលេញ ភាពដែលអាចត្រួតពិនិត្យបាន និងភាពមិនអាចត្រឡប់ក្រោយវិញបាន នៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសតាមរយៈយន្តការនាំមុខរបស់អាស៊ាន គឺវេទិកាតំបន់អាស៊ាន។ ការរក្សាទំនាក់ទំនងអន្តរកូរ៉េឲ្យបានល្អ ក៏មានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងខាងលើផងដែរ»៕
សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។