-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views


ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញជាពីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ និងមន្ត្រីរាជការតាមបណ្តា មន្ទីរ អង្គភាព ក្រុង ស្រុក ជាច្រើរូបដែរប្រារព្ធធ្វើនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ អគាររដ្ឋបាលខេត្ត។














សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ហ្គេមបាញ់ត្រីយីហោ(ប៉អៅ)១ទីតាំងបើកដំណើរការខណៈមិនទាន់មានប្រតិបត្តិការបង្រ្កាប!!!

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ÷  ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីហុយ មួយកន្លែងតាមបណ្តោយផ្លូវ១០១៩ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នកញៀនល្បែងប្រុស ស្រី ក្មេងចាស់ ខ្មែរចិន ចូលលេង២៤ម៉ោងលេី២៤ម៉ោង មានទាំងកម្លាំងសន្តិសុខយាមកាមប្រចាំវេនទៀតផង។

ទីតាំងល្បែងហ្គេមបាញ់ត្រី យីហោ(ប៉អៅ)ទីតាំងខាងលើ បើកដំណើរការយ៉ាងពេញបន្ទុក យប់ថ្ងៃ មិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបនូវឡើយ! ធ្វើឲ្យមហាជន ចាប់អារម្មណ៍ កំពុងដាក់ការសង្ស័យ លេីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ លាក់បាំងថ្នាក់លេី ទើបអាចបើកលេងដោយរលូនបែបនេះ។

ប្រភព៖ពលរដ្ឋរស់នៅជិតទីតាំងល្បែងនេះ គាត់មានការព្រួយបារម្ភយ៉ាងខ្លាំង និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ ដូចដែលច្បាប់បានលើកឡើងក្នុងការចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រី កន្លងមកផងដែរ។

ក្នុងករណីខាងលេី អង្គភាព KNM news សូមគោរពដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាត្រួតពិនិត្យ ស្របតាមគោលនយោបាយ ភូមិ.ឃុំ សង្កាត់.មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានសម្តែងនូវក្តីរីករាយដោយឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរមានការរីកចម្រើន។ សម្ដេចតេជោពិតជារីករាយ ដោយឃើញពីលទ្ធផលនៃជំនួប រវាងឯកឧត្តមជាមួយនឹងសម្ដេចរដ្ឋមហាសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅកាលពីម្សិលមិញ។ 

ជាការឆ្លើយតប ឯកឧត្តម Shohrat Zakir ពិតជារីករាយដែលបានជួប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម ចាវជីលី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ តំណាងប្រជាជនចិន និងថ្នាក់ដឹកនាំចិនជាច្រើនទៀតផងដែរ ជូនសម្ដេចតេជោ។ ឯកឧត្តម ក៏បានសម្ដែងអំណរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់កម្ពុជាដែលគណបក្សប្រជាជនកម្ពុជាបានទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ ដែលបង្ហាញពីការគាំទ្រដ៏លើសលប់ពីប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។ 

ឯកឧត្តម បានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ ឯកឧត្តមបានបន្តទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់មកហើយ ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ហើយដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជាជាបន្តបន្ទាប់រៀងរហូតមកដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក។ រហូតមកដល់ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ចិន ស៊ី ជីនពីង និងសម្ដេចតេជោដែលបានផ្ដួចផ្ដើម និងការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ក្នុងដំណាក់កាលថ្មីប្រកបដោយគុណភាពខ្ពស់។ 

ភាគីចិនចាត់ទុកកម្ពុជាជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជាយ៉ាងមុតមាំនូវមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ស្របតាមសភាពការណ៍ជាក់ស្ដែង។ ប្រទេសចិនក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។ 

ក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ  ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រឈមនឹងកាលានុវត្តភាពថ្មី ជាមួយស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដែលកម្ពុជា និងចិនត្រូវតែសហការជាមួយគ្នាដើម្បីកសាងសហគមន៍វាសនារួមគ្នា។ កន្លងមកនេះ ភាគីចិនតែងតែស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងពិនិត្យព្រះរាជសុខភាពជាទៀងទាត់ និងព្រះរាជទស្សនកិច្ចផ្សេងៗ នៅប្រទេសចិន។ ភាគីចិនក៏នឹងត្រៀមរៀបចំទទួលស្វាគមន៍វត្តមាន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្របនាពេលខាងមុខនេះផងដែរ។ ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជា លើគ្រប់វិស័យជាច្រើនទៀត។ 

ឯកឧត្តម ក៏បានបញ្ជាក់ថា ភាគីចិន និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍន៍ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។ ក្នុងនោះប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍រវាងទាំងពីរ។ ក្នុងនោះប្រទេសទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហ្គេមតាមអនឡាញ  ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម។ 

សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដែលកន្លងមក សម្ដេច បានធ្វើការជាមួយថ្នាក់ដឹកនាំចិនជាបន្តបន្ទាប់ ដែលបានជំរុញការលើកកម្ពស់ទំនាក់ទំនងរហូតមកដល់ពេលនេះ។ សម្ដេចពិតជារីករាយចំពោះ ឯកឧត្តម ដែលបានធ្វើការយ៉ាងល្អ ជាមួយប្រធានរដ្ឋសភាកម្ពុជា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់កាលពីម្សិលមិញនេះ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះការអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នឹងបានលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។ ហើយរាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ 

សម្ដេចក៏បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍បន្តថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ 

រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលបានជួយឲ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចបន្តថា កិច្ចសហប្រតិបត្តិការប្រឆាំងកូវីដ១៩នេះ ពិតជាមានតម្លៃសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។ 

សម្ដេចក៏បានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩កន្លងទៅនេះ។ សម្ដេចតេជោ បានចាត់ទុកការជួយរបស់ចិនមកកម្ពុជា មិនត្រឹមតែជួយអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែបានជួយពង្រឹងដល់ឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។ ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឲ្យឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរឱ្យមានសុខភាពល្អ និងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត។ 

ឯកឧត្តម ក៏សូមស្វាគមន៍ចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសចិនតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ ហើយឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបាន ជំរុញ និងលើកកម្ពស់ឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ នាពេលខាងមុខ៕






សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលើអនុលោមភាពនៃការអនុវត្តប្រតិបត្តិការសន្តិសុខសង្គម

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ) ៖ ក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងាររបស់និយ័តករសន្តិសុខសង្គមលើអនុលោមភាពនៃការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គម។

កិច្ចប្រជុំខាងលើ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤ ដែលរួមមាន (១) នីតិវិធី និងយន្តការនៃការវាយតម្លៃការចុះកិច្ចព្រមព្រៀងរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន (២) វឌ្ឍនភាពក្នុងការជ្រើសរើសក្រុមហ៊ុនសវនកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម (៣) វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តការងារលើអនុក្រឹត្យស្ដីពី គោលការណ៍ណែនាំសម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម និង (៤) ការកំណត់ប្រភេទ និងទម្រង់របាយការណ៍របស់ប្រតិបត្តិករសន្តិសុខសង្គម និងភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានអញ្ជើញចូលរួមពីក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) សរុបប្រមាណជា ២០រូប៕














សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត"ស្ដីពីអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍"ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

ចំនួនអ្នកទស្សនា: Views


រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត"ស្ដីពីអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍"ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅបញ្ជាការដ្ឋានកងទ័ពជើងគោក ខណ្ឌកំបូល រាជធានីភ្នំពេញ។


“ជាតិនៃការចងចាំនេះ ធ្វើឡើងដើម្បីលើក​តម្កើង ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជន រងគ្រោះការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ ផ្លូវចិត្ត និងផ្នែកសង្គមដល់ជន រងគ្រោះ និងក្រុមគ្រួសារចូល រួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី”៕








សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោល កងទ័ពពិសេស នៃប្រទេសទាំងពីរ កម្ពុជា ឥណ្ឌូនេស៊ី

ចំនួនអ្នកទស្សនា: Views


(កំបូល)៖ វគ្គបំប៉នគ្រូបង្គោល កងទ័ពពិសេស នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ត្រូវបានបញ្ចប់ និងប្រារពពិធីបិទនាររសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នៅបញ្ជាការដ្ឋានទ័ពពិសេស ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។

តាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក សុខ នូសាន្ត នាយកសាលាហ្វឹកហ្វឺនទ័ពពិសេស បានឱ្យដឹងថា÷នេះជាលើកទី១ហើយតាមរយៈ MOU រវាង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយ កងទ័ពជើងគោក នៃកងទ័ពជាតិ ឥណ្ឌូនេស៊ី ក្នុងការបញ្ជូនគ្រូជំនាញកងទ័ពពិសេស កងទ័ពជើងគោក ឥណ្ឌូនេស៊ី មកបំប៉នដល់គ្រូជំនាញទ័ពពិសេសកម្ពុជា។ លោកវរៈសេនីយ៍ឯក សុខ នូសាន្ត បានបន្តថា÷វគ្គប៉នគ្រូបង្គោល កងទ័ពពិសេស នៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ទើបបញ្ចប់ ដោយមានសិក្ខាកាមដែលជាគ្រូជំនាញចូលរួមចំនួន ៣១នាក់  ក្នុងនោះសិក្ខាកាមគ្រូជំនាញ មកពីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្មចំនួន ១០នាក់ សិក្ខាកាម គ្រូជំនាញ នៃបញ្ជាការដ្ឋានទ័ព ពិសេសចំនួន ២១នាក់ និងគ្រូជំនាញទ័ពពិសេសកងទ័ពជើងគោ នៃកងទ័ពជាតិ ឥណ្ឌូនេស៊ី ចំនួន ០៥នាក់ សិក្សាលើមេរៀនសំខាន់ៗចំនួន ៤មេរៀន ក្នុងនោះមាន មេរៀនបាញ់កាំភ្លើងស្នាយភើ មេរៀនយុទ្ធវិធីល្បាតស៊ើបការ មេរៀនទ័ពព្រៃ ប្រឆាំងទ័ពព្រៃ និងមេរៀនអន្តរជីវិត ជាលទ្ធផលសិក្ខាកាម ទទួលបាននិទ្ទេសល្អចំនួន ១១នាក់ និងល្អបង្គួរចំនួន ២០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក្នុងនាមមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានថ្លែងនូវការលើកសរសើរចំពោះក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមគ្រូជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន និងក្រេបយកចំណេះដឹង ផ្លាស់ប្តូបទពិសោធន៍ពីគ្នាទៅវិញទៅមក នូវចំណេះជំនាញទ័ពពិសេស និងទ័ពព្រៃបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម ស៊ុំ សំណាង បានផ្តាំផ្ញើដល់សិក្ខាកាម ដែលជាគ្រូយោធាចារ្យទាំងអស់ត្រូវព្យាយាមសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមនូវមេរៀនសំខាន់ៗ ដើម្បីជាទុន ក្នុងការបណ្តុះបណ្តាលដល់យោធិនជំនាន់ក្រោយៗទៀត៕


សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់៧១វស្សា យាងចូល ៧២ព្រះវស្សា

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ៖ ព្រះរាជជីវប្រវត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីជាព្រះរាជបុត្រានៃព្រះករុណាព្រះមហាវីរក្សត្រនរោត្តម សីហនុ ព្រះរាជបិតា និង សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរព្រះអង្គទ្រង់ប្រសូតនាថ្ងៃទី ១៤ខែឧសភាឆ្នាំ ១៩៥៣នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គមានព្រះអនុជមួយព្រះអង្គ ព្រះនាម នរោត្ដម នរិន្ទ្រពង្ស ដែលបានយាងសោយទិវង្គតនៅឆ្នាំ២០០៣។

នៅឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាតនៅរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក (Prague) ប្រទេសឆេកូស្លូវ៉ាគី នៅពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។

នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រ៉ាក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។ ភ្លាមៗនោះ ខ្មែរក្រហមដែលឡើងកាន់អំណាច តាមរយៈសង្គ្រាម បានឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស ព្រមជាមួយព្រះមាតា ព្រះបិតារបស់ព្រះអង្គ។

មុនកងទ័ពរំដោះរណសិរ្សសាមគ្គីសង្គ្រោះជាតិរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ព្រះអង្គបានភៀសព្រះកាយយាងទៅកាន់ទីក្រុងប៉េកាំង ជាមួយព្រះបិតា ព្រះមាតា។ ក្រោយមកព្រះអង្គបានយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀន រាំរបាំបាឡេ និងបានទទួលព្រះរាជតួនាទីជាប្រធានសមាគមរបាំខ្មែរ។

ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត ២០ឆ្នាំ ក៏ប៉ុន្តែក្នុងអំឡុងពេលនោះ ព្រះអង្គក៏បានយាងទៅកាន់ទីក្រុងប្រ៉ាក ជារឿយៗដែរ ជាទីដែលព្រះអង្គធ្លាប់បានចំណាយពេលនៅទីនោះដ៏យូរក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ ដែលមានព្រះសមត្ថភាព មានព្រះរាជបន្ទូល ជាភាសាឆែក បានច្បាស់លាស់។ ក្រៅពីភាសាជាតិ ព្រះអង្គមានព្រះសមត្ថភាព មានព្រះរាជបន្ទូល ជាភាសា បារាំង អង់គ្លេស និងឆែក។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសតាំងឲ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតារបស់ព្រះអង្គ។ ការជ្រើសតាំងនេះ ទទួលបានការយល់ព្រម ពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុងនោះក៏មាន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលកាលនោះ ជាព្រះប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។

ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។

មានសេចក្តីថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។

មុនឡើងសោយរាជ្យគឺនៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំង ជាព្រះរាជប្រតិភូកម្ពុជា ប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។

នៅខែធ្នូ ឆ្នាំ២០១៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានអង្គការអន្តរជាតិផ្នែកព្រះពុទ្ធសាសនាថ្វាយព្រះរាជបរមងារ «ព្រះស្រីលោកធម្មិករាជ» ក្នុងមហាសន្និបាតព្រះពុទ្ធសាសនាពិភពលោកលើកទី៦។ ព្រះរាជបរមងារនេះ មានន័យសម្រាយថា ព្រះរាជា មានគុណធម៌ដ៏ខ្ពង់ ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក។


សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។