-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ

ចំនួនអ្នកទស្សនា: Views


នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងទាំងបី ជាច្រើនរូបផងដែរ។

សូមជម្រាបថា ក្នុងរបៀបវារៈនៃកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញរបស់តំណាងក្រសួងនីមួយៗ ពីសក្តានុពល តួនាទីនិងភារកិច្ច សមិទ្ធផលនានា ផែនការអនុវត្តន៍ បញ្ហាប្រឈម និងការងារពាក់ព័ន្ធដែលតម្រូវឱ្យមានកិច្ចសហការរវាងក្រសួងទាំងបី។ 
កិច្ចប្រជុំនេះមានគោលបំណងបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធក្នុងការសិក្សា និងរៀបចំគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ ព្រមទាំងពិភាក្សាពីដែនសមត្ថកិច្ច បញ្ហាប្រឈមដែលធ្វើឱ្យរាំងស្ទះឬយឺតយ៉ាវដល់ការអនុវត្តការងារ ការពង្រឹង និងពង្រីកកិច្ចសហការរវាងក្រសួងទាំងបីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្ស៊ីគ្នានៃការរៀបចំផែនការ និងការរៀបចំផែនការមេរួមគ្នា ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១  របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
















0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។