ចេញផ្សាយដោយ៖ www.kehaktomporknm.com on May 03, 2024
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេសនៅកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាម នៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងឱកាសនៃខួបលើកទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ "សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន" (៣ ឧសភា ១៩៩៣ - ៣ ឧសភា ២០២៤) នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារ មុខស្ថានទូតបារាំង រាជធានីភ្នំពេញ។
របថត៖ ខឹម សុវណ្ណារ៉ា
0 Comment:
Post a Comment