-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រចំនួន៨១  ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន ១៩ ០០០នាក់ ក្នុងនោះរោងចក្រ វិស័យកាត់ដេរចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់។


សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយកូន ក្មួយ កម្មករ កម្មការនី នាព្រឹកនេះ។​ សម្តេចតេជោបានមានប្រសាសន៍ណែនាំឱ្យក្រសួងការងារ និងថៅកែរោងចក្រ ខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យបាននូវគោលការណ៍ទាំងឡាយ ដែលសម្តេចបានដាក់ចេញនាពេលកន្លងមក ដែលជាប្រយោជន៍សម្រាប់កម្មករ និយោជិតជាបន្តបន្ទាប់ទៀត។


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើកសិកម្មតែមួយមុខមិនអាចឱ្យប្រទេសក្លាយជាអ្នកមានបាននោះឡើយ។ដោយសារតែមើលឃើញបែបនេះហើយ ទើបសម្តេចប្រឹងប្រែងទាក់ទាញការវិនិយោគពីខាងក្រៅប្រទេស ជំរុញវិស័យឧស្សាហកម្មនេះ។


ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួ​មគ្នារវាងថៅកែរោងចក្រ និងកម្មករ ឲ្យបាន ជាពិសេសដោះស្រាយទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ។ 


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្តនីមួយៗ ត្រូវប្រឹងប្រែងទាក់ទាញការវិនិយោគបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួចរាល់ហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេល៤ខែ ឆ្នាំ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧ពាន់ ៣៣១លានដុល្លារ ខណៈខែមេសា ទំហំនាំចេញមានទឹកប្រាក់ ១,៨៤២លានដុល្លារ។


ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករ និយោជិត ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ។ សម្ដេចតេជោក៏បានអំពាវនាវឲ្យបងប្អូនកម្មករកម្មការិនីទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នានៅពេលខាងមុខ ហើយជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលអាចដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៀតនៅពេលខាងមុខ។ សម្តេចតេជោក៏បានអំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត។ខិតខំដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់ទុក។ 


មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា

សម្រាប់ស្ត្រីមានផ្ទៃពោះប្រមាណជាង៦០០នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕




































សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ចំនួនអ្នកទស្សនា: Views


 ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ជួបពិភាក្សាការងារជាមួយ លោក ចាវ ស៊ីថុង (Zhao Shitong) ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន


នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាន អនុញ្ញាតឱ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក ចាវ ស៊ីថុង ប្រធាននាយក ដ្ឋានកិច្ចការអាស៊ី២នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។


កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្ត គ្នា បន្តរួមចំណែកពូនជ្រំ និងលើកកម្ពស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជននៃប្រទេសទាំងពីរឱ្យកាន់ត ជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កា។


ភាគីទាំងពីរ បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង រវាងគណបក្សប្រទេសទាំងពីរ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ និយោគ សុខាភិបាល អប់រំ កីឡា វប្បធម៌ និងជាពិសេសគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន។ល។ ដែលមានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លើ លពីនេះទៅទៀត ភាគីទាំងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល ប្រជាជន និងប្រជាជន ជាពិសេសយុវជន ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន។


ភាគីទាំងពីរបានឯកភាពគ្នា បន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ គ្រប់កម្រិត ឱ្យ កាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី នានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក។








សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

ចំនួនអ្នកទស្សនា: Views

 


សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើររាជរដ្ឋាភិបាលជូនសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ, (រាជធានីភ្នំពេញ, ថ្ងៃទី២១ ឧសភា ២០២៣)៖


១. សូមថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលផ្នែកមួយនៃ “កងទ័ពអាវស” ដែលបានរួមសាមគ្គីគ្នាជាមួយនឹងមន្ត្រីសុខាភិបាលនៅទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះបានសស្រាក់សស្រាំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង រហូតមិនគិតដល់អាយុជីវិតរបស់ខ្លួនឯង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។ នេះគឺជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ និងជាមោទកភាពដ៏ធំធេងរបស់បងប្អូនក្នុងនាមជាគ្រូពេទ្យ ដែលប្រកាន់ខ្ជាប់ម៉ឺងម៉ាត់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងឆន្ទៈក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសក្នុងកាលៈទេសៈគ្រោះអាសន្នដែលជាតិ និងប្រជាជនត្រូវការ។


២. ថ្ងៃនេះកាលពីខែឧសភា ឆ្នាំ២០២១ គឺយើងកំពុងនៅក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវឥតស្រមោល ដែលបានរាតត្បាតយ៉ាងរហ័ស កាចសាហាវ និងសម្លាប់ប្រជាជនខ្មែររាប់រយនាក់ និងជាច្រើនលាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែពេលនេះ អ្វីៗគឺផ្ទុយស្រឡះ ដោយយើងទាំងអស់គ្នាកំពុងអង្គុយជួបជុំប្រកបដោយស្នាមញញឹម និងភាពរីករាយ ព្រមជាមួយនឹងការបានទទួលនូវការបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើររាជរដ្ឋាភិបាល ដែលជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ គុណបំណាច់ ពលិកម្ម និងវីរភាព ដើម្បីអាយុជីវិតរបស់ប្រជាជនខ្មែរ និងលំនឹងស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច ដោយការយកជ័យជម្នះលើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។


៣. ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏ត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានអន្តរជាតិផងដែរ ដូចដែលឆ្លុះបញ្ចាំងតាមរយៈចំណាត់ថ្នាក់ល្អបំផុតដែលផ្តល់ឱ្យកម្ពុជា ចំពោះភាពរហ័ស និងប្រសិទ្ធភាពនៃការដឹកនាំ ចាត់ចែង និងគ្រប់គ្រងការរាតត្បាត និងផលប៉ះពាល់ ជាពិសេសការសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺកូវីដ-១៩។ លទ្ធផលគួរជាទីមោទនៈនេះ បានកើតឡើងដោយសារមានយន្តការសំខាន់ចំនួន ៣ គឺ៖ ទី១. យន្តការថ្នាក់ជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដោយផ្ទាល់ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងបង្កើតភាពស៊ាំក្នុងសហគមន៍តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំង សម្រាប់សង្គ្រោះជីវិតប្រជាជនពីជំងឺកូវីដ-១៩។ ទី២. យន្តការសម្របសម្រួលកម្រិតគណៈកម្មការអន្តរក្រសួង និងរាជធានី-ខេត្ត ដែលផ្តល់ការគាំទ្រផ្នែកសម្ភារ បច្ចេកទេស និងថវិកា និងទី៣. ប្រតិបត្តិករផ្ទាល់ ដែលបានបំពេញការងារយ៉ាងសកម្ម ច្បាស់លាស់ និងប្រកបដោយការលះបង់ខ្ពស់បំផុត ជាពិសេសក្រុមគ្រូពេទ្យដែលត្រូវបានមហាជនប្រសិទ្ធនាមថាជា “កងទ័ពអាវស”។


៤. សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនលះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩”។ ដូច្នេះ ការជួបជុំក្នុងថ្ងៃនេះ  គឺដើម្បីអបអរសាទរស្នាដៃ និងការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ និងដើម្បីអបអរសាទររីករាយក្នុងការទទួលបាននូវការទទួលស្គាល់ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការផ្តល់នូវគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរនាពេលនេះ។

 ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត សង្ឃឹមជឿជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងបន្តបេសកកម្មការងារអាទិភាពឱ្យកាន់តែសកម្មបន្ថែមទៀត ដូចជា៖ ការបន្តបេសកកម្មចល័តចុះពិនិត្យ និងព្យាបាលជំងឺ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥, អង្គការ ឬមណ្ឌលកុមារកំព្រា, រោងចក្រ-សហគ្រាស, សាលារៀន, សហគមន៍ក្រីក្រ និងខ្នងផ្ទះប្រជាជននៅតាមមូលដ្ឋាន។ អាទិភាពការងារទាំងនេះ គឺជាការចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងឱ្យបានទៅដល់ប្រជាជនខ្មែរគ្រប់រូប៕
















សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។