-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ នៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ

ចំនួនអ្នកទស្សនា: Views

 


ខេត្តស្វាយរៀង÷ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ រួមជាមួយលោក ហែម សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ នៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ ស្ថិតនៅក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ព្រាប គារ៉ាត់ (ហៅសិដ្ឋ) ប្រធានគយចល័ត ។ 


ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង២ លោកអធិការ អធិការរង លោកនាយ នាយរងផ្នែកចំណុះអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ លោកមេឃុំបាសាក់ លោក លោកស្រីនាយ នាយរងប៉ុស្តិ៍ លោក លោកស្រីនាយ នាយរងផ្នែក និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់។ 


អគារប៉ុស្តិ៍​នគរបាលរដ្ឋបាលដែលបានសាងសង់ រួចរាល់ និងសម្ពោធកាត់ខ្សែបូដាក់អោយប្រើប្រាស់នៅពេលនេះ មានទំហំ​ ៥.២x១៣.៥០ ម៉ែត្រ​ ចំណាយអស់ថវិកាចំនួន​ ១៥,០០០​ ដុល្លា​រ៕






































0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។