ចេញផ្សាយដោយ៖ www.kehaktomporknm.com on May 12, 2023
ស្វាយយរៀង÷ រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំ ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង២ និងលោក លោកស្រីដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ សរុបវត្តមាន ២៥២នាក់ ស្រី ៣៦នាក់៕
0 Comment:
Post a Comment