-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងនូវមនោសញ្ចេតនាសោកសង្រេង ចំពោះ អ្នកធ្លាប់រួមការងារសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព!

ចំនួនអ្នកទស្សនា: Views


រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងជន្មា៦៩ឆ្នាំ ដោយរោគាពាធ ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។


លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត កាលនៅមានជីវិត ពុំមែនជាអ្នកធ្វើការក្នុងអង្គភាពជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នោះទេ តែធ្លាប់បានរួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយគ្នា នាសម័យរដ្ឋកម្ពុជា។ ពេលបានដឹងថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជួយឧបត្ថម្ភអំណោយជាបន្តបន្ទាប់។ នៅពេលទទួលដំណឹងថា លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ទទួលមរណៈភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកថវិកាចំនួន ១,៥០០$ (មួយពាន់ ប្រាំរយ ដុល្លារ), អង្ករចំនួន១០ការុង, ភេសជ្ជៈចម្រុះចំនួន ២០កេស ទៅចូលរួមបុណ្យសព និងបានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែ ដល់គ្រួសារសពនូវថវិកា២០ម៉ឺនរៀល រួមជាមួយអង្ករ០២ការ៉ុង ជារៀងរាល់ខែ ព្រមទាំងធានារ៉ាប់រងការចំណាយជូនប្រពន្ធនៃសព ទៅពិនិត្យនិងព្យាបាលភ្នែកផងដែរ៕













សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

កងកម្លាំងកងការពារព្រំដែនគោកលេខ៤០៣ ប្រុងប្រៀបរួចជាស្រេចដើម្បីត្រៀមចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយយថាហេតុក្នងភូមិសាស្ត្រទទួលខុសត្រូវ

ចំនួនអ្នកទស្សនា: Views


(អន្លង់វែង) នៅរសៀលថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៣ អនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តមមេបញ្ជាការ យោធភូមិភាគទី៤ វរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ  កងការពារព្រំដែនគោកលេខ៤០៣ បានធ្វើការត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ព្រមទាំងមធ្យោបាយ សម្ភារៈបំរើដល់ការជួយសង្គ្រោះប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់  ។


លោកមេបញ្ជាការ បានថ្លែងថាដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំ រួមជាមួយនឹងទឹកហូរធ្លាក់ពីប្រទេសថៃតាមជូភ្នំដងរ៉ែកផងនោះ ស្ថានភាពទឹកភ្លៀងបានឡើងជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ  ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


ក្នុងឱកាសនោះដែរលោកមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕









សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ប្រជាពលរដ្ឋបង្ហាញការគាំទ្រនិងពេញចិត្ត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ

ចំនួនអ្នកទស្សនា: Views


 KNM ៖ភ្នំពេញថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០២៣ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រនិងពេញចិត្តឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ ដោយសារតែឯកឧត្តមមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ឱ្យ កាន់តែរីកចម្រើនបន្តទៅមុខទៀត ។

កញ្ញា សុម៉ាលីតា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបុគ្គលមួយរូបដែលមានសមត្ថភាពពេញលេញនិងគ្រប់គ្រាន់ ដោយបានទទួលការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស និងមានភាពអត់ធ្មត់ព្យាយាម ដែលស័ក្ដិសមធ្វើជាថ្នាក់ដឹកនាំ ប្រទេស ។

ក្នុងនោះ កញ្ញាបានបង្ហាញនូវការគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូល កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេស កម្ពុជា ពង្រឹងសុខសន្តិភាពឱ្យកាន់តែរឹងមាំ អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានរីកចម្រើន ជាពិសេសចូលរួម ចំណែកធ្វើឱ្យប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្ដីសុខសាន្តបន្តទៅមុខទៀត ។

សំឡេង ៖ « ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ក៏ដូចជាក្នុងនាមជាយុវជនមួយរូបដែរ គឺខ្ញុំពិតជាសប្បាយ ចិត្ត ហើយដែលគាំទ្រទៅលើប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយក៏គាំទ្រពេញទំហឹង សម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការធ្វើជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ក្នុងពេល ឆាប់ៗខាងមុខនេះ ព្រោះនេះគឺជាការផ្តល់ឱកាសមួយដ៏ធំ ក៏ដូចជាការលះបង់មួយដ៏ធំធេងសម្រាប់ ថ្នាក់ដឹកនាំកំពូល ផ្ដល់ឱកាសទៅដល់យុវជន ក្នុងការដឹកនាំប្រទេស ផ្តល់ឱកាសឱ្យយុវជនបង្ហាញ សមត្ថភាពទាំងលើឆាកជាតិនិងអន្តរជាតិ ហើយខ្ញុំពិតជាគាំទ្រហើយនឹងបន្តការគាំទ្រ ក៏ដូចជាលើកទឹកចិត្ត ដល់យុវជន បង្ហាញអំពីសមត្ថភាព និងពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំគ្រប់វិស័យទាំងអស់» ។

ការបង្ហាញការគាំទ្រនេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងសារពិសេសពាក់ព័ន្ធនឹងដំណើរការរៀបចំគណៈរដ្ឋមន្រ្តីថ្មី ដោយសម្តេចតេជោ បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំលើកដំបូង ។

សូមបញ្ជាក់ថា ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងអារម្មណ៍សប្បាយ រីករាយ និងអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្វើជានាយករដ្ឋមន្ត្រីថ្មី សម្រាប់ អាណត្តិទី៧នេះ ដើម្បីបន្តការដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕ ប្រភព៖ វិទ្យុជាតិកម្ពុជា 

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views


ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។


សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។

ទេយ្យទានដែលឯកឧត្តម ប្រគេនដល់ព្រះសង្ឃទាំង៤១វត្តក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកសុីអុីវ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០មុឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត១លានរៀល ៕









សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ក្រុមការងារឯកឧត្តម រ័ត្ន ស្រ៊ាង ចុះបង្រៀនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ!

ចំនួនអ្នកទស្សនា: Views

 ដោ


យអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូននិងជោគជ័យ សម្រាប់ជាតិយើងទាំងមូល និងត្រូវមានវិធានការលើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋ ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំ និងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសចាប់ពីថ្ងៃបើក រហូតដល់ ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីផ្សព្វផ្សាយពី គោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យ ចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់ គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់៕






























សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។