ចេញផ្សាយដោយ៖ www.kehaktomporknm.com on July 04, 2023
ពិសីធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកសាមសុងA13.!ចេញផ្សាយថ្ងៃទី០៤.០៧.២០២៣
នៅថ្ងៃ ចន្ទ ១ រោច ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ៤០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កើតឡើងតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ១/.ឈ្មោះ យឿន ស៊ីហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ២/.ឈ្មោះ ម៉ាក សារីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០១គ្រឿង ធុនយ៉ាម៉ាហា អុឹមស្លាស 150 ពាក់ផ្លាកលេខ ភ្នំពេញ 1AS-0607 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅ របស់ជនរងគ្រោះឈ្មោះ សោ សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលទុកនៅហោប៉ៅខោខាងក្រោយ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ ក្រោយធ្វើសកម្មភាពជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង បញ្ជាផ្ទាល់ ពី លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងលាវនិង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នំក្រពើ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ឃាត់ខ្លួនបានជនសង្ស័យ ទាំង២នាក់បាននៅវេលាម៉ោង ១៦ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងដកហូតវត្ថុតាងម៉ូតូចំនួន ០១គ្រឿងធុនយ៉ាម៉ាហា អុឹមស្លាស 150 ពាក់ផ្លាកលេខ ភ្នំពេញ 1AS-0607 ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅ (របស់ជនរងគ្រោះឈ្មោះ សោ សុខហេង) និងម្សៅក្រាមពណ៌សថ្លា(សារធាតុញៀន)ចំនួន ០១កញ្ចប់ ។បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី រីឯទូរស័ព្ទ បានប្រគល់ជូនជនរងគ្រោះវិញរួច។
0 Comment:
Post a Comment