ខេត្តព្រះសីហនុ : ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសី ហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជ្រើសរើសថ្មីចំនួនៈ ២៣នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានរាយការណ៍ពីសកម្មភាពជ្រើសរើសថ្មី ដើម្បីបញ្ជូនទៅហ្វឹកហ្វឺ ននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) សម្រាប់បេក្ខជនគ្រប់លក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរ) ២៣នាក់ ត្រូវបានក្រសួងការពារជាតិចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃកងអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំរៀបចំសំណេះសំណាលជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុ ធហត្ថ (ភ្នំជំរាយ) នាពេលនេះ។ ដោយទទួលបានគោលការណ៍ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ផ្អែកតាមផែនការលេខ០០១/២០២៣ ផ.ក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ របស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទើបជ្រើសរើសថ្មី ដើម្បីបញ្ជូនទៅហ្វឹក ហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធ ហត្ថ (ភ្នំជំរាយ)។
លោកនាយឯក ឃុតអេង ឆៃអៀង អត្តលេខ ២៦៥៣៩ តំណាងឱ្យយោធិន នៃកងរាជអាវុធ ហត្ថ ទើបជ្រើសរើសថ្មី បានធ្វើការបេ្តជ្ញាចិត្ត៖ ១- ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ២- ខិតខំរៀនសូត្រ រក្សាការសាមគ្គីភាព គោរព វិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានម៉ឺងម៉ាត់ ៣- គោរពអនុវត្តម៉ឺងម៉ាត់ ច្បាប់លក្ខន្តិក:ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពោខេមរភូមិន្ទ ៤- គោរពអនុវត្តម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងការ ចាត់តាំងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៥- ខិតខំប្រតិបត្តិតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ដែលថ្នាក់ដឹកនាំបានប្រគល់ឪ្យនៅពេលបញ្ចប់វគ្គ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជា ស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) នាឱកាសនេះ ព្រម ទាំង បានលើកពីប្រវត្តិរបស់ឯកឧត្តម ព្រមទាំងបានធ្វើការចែករំលែកនូវបទពិសោធន៍ នៃជីវិតរបស់ឯកឧត្តម បានឆ្លងកាត់ចូលបំរើកងទ័ព រហូតឈានចូលបំរើការងារក្នុងក្របខណ្ឌក្រសួងមហាផ្ទៃរហូតមកដល់សព្វថ្ងៃនេះ និងសំណូមពរឱ្យយោធិ ន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលជ្រើសរើសថ្មីនាពេលនេះ ចូលរួមវគ្គហ្វឹកហាត់ ត្រូវខិតខំចាត់ទុកការហ្វឹកហ្វឺនជាជំនាញចំណេះដឹងថ្មីមួយទៀត សម្រាប់ប្រើប្រាស់ដោយការទទួលខុស ត្រូវ ទើបកងទ័ពរបស់យើងមានភាពរឹងមាំ និងឱ្យរាងកាយ សុខភាពរបស់យើងរឹងមាំ ហើយពេល វេលាហ្វឹកហាត់ជាការវាយតម្លៃ នៃការប្រកួតប្រជែងជ្រើសរើសការតែងតាំង អ្នកដែលរៀនពូកែត្រូវបានតែងតាំងតួនាទី មុខតំណែងជាក់ជាមិន ខាន។ សូមឱ្យពេលបញ្ចប់វគ្គដោយជោគជ័យត្រឡប់មកវិញទាំង ២៣នាក់ ត្រូវបន្តការខិតខំទាំងអស់គ្នា គោរពវិន័យសាលា ចង់ឃើញយោធិន នៃកងរាជអាវុធហត្ថថ្មីទាំង ២៣នាក់ ត្រឡប់មក វិញប្រកបដោយចំណេះជំនាញក្នុងការបំរើអង្គភាពកងរាជអាវុធហត្ថខេត្ត និងជូនពរឱ្យក្លាយជាពលអាវុធហត្ថដែលមានសមត្ថភាព ជំនាញវិជ្ជាជីវៈ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើរដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំង២៣រូប ត្រូវខិតខំហ្វឹកហាត់ រៀនសូត្រ ក្រេបជញ្ជក់យកនូវចំណេះដឹង ចំណេះ ធ្វើពីគ្រូយោធាចារ្យ ត្រូវបង្កើនការយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន ត្រូវគោរពឱ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងរបស់វគ្គ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជានាយទាហានដែលមានសមត្ថភាពពេញ លេញ គុណភាព គុណធម៌ជាក់លាក់ ជារបងការ ពារជាតិរឹងមាំនាពេលខាងមុខ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថមជូនយោធិន ២៣នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ១ក្បាល និងថវិកា ២០ម៉ឺនរៀល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ
0 Comment:
Post a Comment