-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវក្រុមការងារយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ បណ្តាញចលនាស្ត្រីខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី កែវ ច័ន្ទស៊ុនណារី និងមានការចូលរួមពីលោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី, អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌ ព្រមទាំងក្រុមប្រឹក្សាសង្កាត់កោះដាច់ និងភូមិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណោះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋក្រីក្រ អ្នកមានជំងឺ និងចាស់ជរាដែលមានជីវភាពខ្វះខាត សរុបចំនួន ១០គ្រួសារ ស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់។

ក្រុមការងារបាននាំយកអំណោយជាសំភារៈ និងថវិកាចែកជូនពលរដ្ឋ ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្កររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកស្រី អ៊ួង សុផល្លា ចំនួន ០១បាវស្មើនឹង២៥គីឡូ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៉ីអ៉ីវ ០១យួរ, ត្រីខ ០១យួរ, ក្រមា ០១, សារុង ០១ និងថវិកា ៥០,០០០រៀល។

បន្ទាប់មក ក្រុមការងារបានអញ្ជើញបន្តសួរសុខទុក្ខ៖

* លោកស្រី ទ្រី នី ភរិយាលោក ជួន ឧត្តម នាយរងប៉ុស្តិ៍សង្កាត់ (មានជំងឺ) មានអង្កររបស់សម្តេចតេជោ ហ៊ុន សែន ០១បាវស្មើនឹង២៥គីឡូ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ត្រីខ ០១យួរ, ក្រមា ០១, សារុង ០១ និងថវិកា ៥០០,០០០រៀល។

* លោកស្រី នួន ស្រីនាង ភរិយាលោក ប៉ាត់ សុធី ប្រធានយុវជនសង្កាត់កោះដាច់ (សម្រាលកូន) មានអង្កររបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ០១បាវស្មើនឹង២៥គីឡូ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ,​ត្រីខ ០១យួរ, ក្រមា ០១, សារុង ០១ និងថវិកា ៥០០.០០០រៀល។

សូមជម្រាបថា សំភារៈ និងថវិកាសរុបដែលទទួលបានរួមមាន៖

* លោកស្រី អ៊ួង សុផល្លា ឃ្លាំង ហួត ឧបត្ថម្ភ អង្ករចំនួន ១២បាវស្មើនឹង ៣០០គីឡូ, មី ១២កេស, ទឹកត្រី ១២យួរ,​ ទឹកស៊ីអ៊ីវ ១២យួរ, ត្រីខ ១២យួរ និងថវិកាចំនួន ១,៣០០,០០០រៀល

* លោកស្រី កែវ ច័ន្ទស៊ុនណារី ឧបត្ថម្ភ ក្រមាចំនួន១២ និងសារុង ចំនួន១២ និងថវិកា ១០០.០០០រៀល

* ថវិកាគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារសង្កាត់ចំនួន ១០០,០០០រៀល៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។