-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អាជ្ញាធរខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រៀមទទួលព្រះអគ្គីកីឡា ដែលនឹងដង្ហែមកដល់ទឹកដីខេត្តបាត់ដំបង នាពេលខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

 (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីកីឡាឆ្លងកាត់ខេត្តបាត់ដំបង សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលព្រឹត្តិករណ៍ជាប្រវត្តិសាស្ត្រនេះនឹងមកដល់ក្នុងរយៈពេល១៧ថ្ងៃទៀតប៉ុណ្ណោះ។

នាឱកាសនោះ លោកបានថ្លែថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គីរបស់ខេត្តបាត់ដំបង នឹងចាប់ផ្តើមដង្ហែចេញពីចំណុចព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ម្ដុំឃុំស្វាយដូនកែវ តាមផ្លូវជាតិលេខ៥ អមដោយ ក្រុមកីឡាករ កីឡាការិនី ក្រុមកង់ប្រចាំខេត្តបាត់ដំបង រហូតមកដល់រង្វង់មូលលោកតាដំបងគ្រញូង រួចបន្តដំណើរទៅកាន់វេទិកាដែលប្រារព្ធពិធីទទួលនូវព្រះអគ្គីកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមជាផ្លូវការ ស្ថិតនៅមុខសាលាខេត្តចាស់ និងបន្តដង្ហែទៅរក្សាទុកនៅវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបងមួយយប់ ដើម្បីព្រះសង្ឃធ្វើកិច្ចពិធីសាសនា ប្រសិទ្ធិពរ ជ័យមង្គលជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល មុននឹងប្រគល់ជូនខាងខេត្តបន្ទាយមានជ័យបន្តទៀត។

លោកអភិបាលខេត្តបានបន្តថា ខេត្តបាត់ដំបងនឹងត្រៀមរៀបចំទង់ជាតិ និងដាក់ភ្លើងរចនាតាមដងផ្លូវ ដើម្បីត្រៀមស្វាគមន៍ព្រះអគ្គីកីឡា និងគណៈប្រតិភូដែលបានចូលរួមទាំងអស់។

លោក សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ តាមមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបាត់ដំបង សូមចូលរួមក្នុងព្រឹត្តិការណ៍ទទួលនូវព្រះអគ្គីកីឡា ដែលដង្ហែចូលមកក្នុងខេត្តបាត់ដំបង ឱ្យបានច្រើនកុះករ។

បន្ថែមពីលើនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមដងវិថីនៃផ្លូវជាតិលេខ៥ ដូចជាវិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ សូមជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ និងដាក់នៅទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីត្រៀមខ្លួនអបអរសាទរព្រឹត្តិការណ៍ដង្ហែព្រះអគ្គីកីឡាឱ្យមានភាពឱឡារិកអធិកអធម្ម និងជាមោទនភាពដែលមិនអាចកាត់ថ្លៃបានសម្រាប់ខេត្តបាត់ដំបង៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។