-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views




សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ

ចំនួនអ្នកទស្សនា: Views


នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នៅសាលប្រជុំ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងទាំងបី ជាច្រើនរូបផងដែរ។

សូមជម្រាបថា ក្នុងរបៀបវារៈនៃកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញរបស់តំណាងក្រសួងនីមួយៗ ពីសក្តានុពល តួនាទីនិងភារកិច្ច សមិទ្ធផលនានា ផែនការអនុវត្តន៍ បញ្ហាប្រឈម និងការងារពាក់ព័ន្ធដែលតម្រូវឱ្យមានកិច្ចសហការរវាងក្រសួងទាំងបី។ 
កិច្ចប្រជុំនេះមានគោលបំណងបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធក្នុងការសិក្សា និងរៀបចំគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ ព្រមទាំងពិភាក្សាពីដែនសមត្ថកិច្ច បញ្ហាប្រឈមដែលធ្វើឱ្យរាំងស្ទះឬយឺតយ៉ាវដល់ការអនុវត្តការងារ ការពង្រឹង និងពង្រីកកិច្ចសហការរវាងក្រសួងទាំងបីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្ស៊ីគ្នានៃការរៀបចំផែនការ និងការរៀបចំផែនការមេរួមគ្នា ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១  របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
















សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ល្បែងស៊ីសងមាន់ជល់មាន់កំពុងហោកញ្ជ្រៀវឡើងវិញខណៈដែលមានស្ថានភាពស្ងប់ស្ងាត់មួយចំអិនកំពឹស

ចំនួនអ្នកទស្សនា: Views


ខេត្តកំពត កាលពីថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២៤មានសេក្តីរាយការណ៍ អង្គភាពយើងទទួលបាន មានល្បែងសុីសងចាប់បដិសន្ធិ នៅផ្សារត្រពាំងកូវ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត មានការសាទរពីរនាក់លេងយ៉ាងគគ្រឹកគគ្រេង។

បន្ទាប់ពីក្រុមការងារអ្នកសារព័ត៌មានយើងបានថតរូបភាពស្គាល់ទីតាំង បានរាយការណ៍ទៅមេប៉ុស្តិ៍ក្រាំងស្នាយ ករណីល្បែងសុីសងមាន់ជល់តាមអនឡាញ តែលោកមេប៉ុស្តិ៍ ហាក់គ្មានវិធានការ ឬក៏មានសម្ពាធអ្វី ទេីបអ្នកបើកល្បែងអនឡាញមិនញញេីតខ្លាចបន្តិចណាសោះឡេីយ។

 ប្រជាពលរដ្ឋសូមស្នើទៅដល់លោកអធិការស្រុកឈូក ឯកឧត្តម ស្នងការ ខេត្តកំពត សូមលោកមេត្តាពិនិត្យលប់បំបាត់ល្បែងអនឡាញខាងលើនេះផងទាន ។


សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ អញ្ជើញជាអធិបតី

ចំនួនអ្នកទស្សនា: Views

 


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ អញ្ជើញជាអធិបតី ពិធី “សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤” នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៥ ០០០នាក់ ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ "សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន" (០៣ ឧសភា ១៩៩៣ - ០៣ ឧសភា ២០២៤)។

រូបថត៖ ក្រុមការងារថតរូប AKP








សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ចំនួនអ្នកទស្សនា: Views


 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេសនៅកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាម នៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងឱកាសនៃខួបលើកទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ "សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន" (៣ ឧសភា ១៩៩៣ - ៣ ឧសភា ២០២៤) នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារ មុខស្ថានទូតបារាំង រាជធានីភ្នំពេញ។

របថត៖ ខឹម សុវណ្ណារ៉ា








សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ១.៧៤១ នាក់ ក្នុងនោះ -កងពលតូចលេខ៧០ កងទ័ពជើងគោក ចំនួន២០០ នាក់ -កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១០០០នាក់ -បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន៣០០ នាក់ -បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន ចំនួន២៤១ នាក់៕

ចំនួនអ្នកទស្សនា: Views



 

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

អ្នកសារព័ត៌មានគឺជាក្រុមគោលដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

ចំនួនអ្នកទស្សនា: Views


កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគ

ណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានពិភាក្សាអំពីការចុះឈ្មោះ និងការផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមគោលដៅ «អ្នកសារព័ត៌មាន» ក្រោមក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន និងបានទទួលយកអនុសាសន៍ពាក់ព័ន្ធពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ជាពិសេស ការរៀបចំផែនការសកម្មភាពលម្អិត និងអាទិភាពសម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តឱ្យបានល្អប្រសើរ។

ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៣។​ ឯកឧត្តម បានបន្ថែមថា៖ “អ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមគោលដៅមួយ ក្នុងចំណោមក្រុមគោលដៅទាំង១៥ នៃយុទ្ធសាស្រ្តនេះ ហើយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបំណងសហការជាមួយក្រសួងព័ត៌មាន ដើម្បីចលនាការចុះឈ្មោះអ្នកសារព័ត៌មានឱ្យទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ រួមទាំងអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។”  

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងស្វាគមន៍ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ព្រមទាំងគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើអ្នកសារព័ត៌មាន និងបានកំណត់អាជីពសារព័ត៌មាននៅក្នុង វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង ១៥ នៅក្នុងយុទ្ធសាស្រ្តនេះ។ ឯកឧត្តមបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយរហូត មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានចេញនូវបណ្ណសារព័ត៌មានបានប្រមាណជាង ៦.៣០០ នាក់រួចហើយ។ ក្រសួងព័ត៌មានក៏នឹងរៀបចំការប្រមូលទិន្នន័យអ្នកសារព័ត៌មានដែលមានប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ( បសស ) ផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាននឹងសហការបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញអ្នកសារព័ត៌មាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ ឱ្យចូលមកក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបងប្អូនអ្នកសារព័ត៌

មានទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយនានាដែលដាក់ចុះដោយរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដោយសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសអាទិភាពសម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន។

ឯកឧត្តម នេត្រ ភក្រ្តា












សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ចំនួនអ្នកទស្សនា: Views


សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

សម្តេចធិបតីនាយករដ្ឋមន្ត្រីចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 


សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ «ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ 

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ 

ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ 

រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។  

ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ 

ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន​ និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ»៕








សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។