ចេញផ្សាយដោយ៖ www.kehaktomporknm.com on September 30, 2023
ត្បូងឃ្មុំ ÷ ម្ចាស់កាស៊ីណូចក្រវាលជាយដែន ចាប់ផ្ដើមដំណើរការវិញហើយ អនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងកុករផ្ទុយ នឹងច្បាប់ មានបញ្ជាល់មាន់ បៀរ អាប៉ោង យ៉ូគី យ៉ាងគគ្រឹកគគ្រេង ចំពោះបុគ្គលដែលហ៊ានបើកល្បែងនោះ ឭថាមានខ្សែបង្អែករឹងមាំចាំជួយនៅពីក្រោយ ទើបហ៊ានបេីកបនល្បែងដ៏ធំមួយនេះ។
ទីតាំងបនល្បែង ចំណុចចម្ការកៅស៊ូ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពពញាក្រែក ខេត្តត្បូងឃ្មុំ ល្បែងសុីសងជល់មាន់ ភ្នាល់ដាក់លុយក្នុង ១ គួរគេបានកំណត់ពី២លានរៀលឡេីងទៅ គួរពិសេសភ្នាល់រាប់ពាន់ដុល្លារ ក្នុង ១ គួរៗ ភ្ញៀវចូលលេងល្បែងខាងលេីមានជនជាតិខ្មែរ និង វៀតណាម បើគិតភាគរយពលរដ្ឋខ្មែរច្រើនជាងជនជាតិបរទេសវៀកណាម ក្នុងកាស៊ីណូចក្រវាលជាយដែនផងដែរ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក មាន លោក លីសុភាលីន អភិបាលស្រុក លោក ថាញ់ សុខវ៉ាត អធិការដ្ឋាននគរបាលស្រុក នៅមិនទាន់ដឹងថា លោកមិនដឹង ឬមេីលរំលងនោះទេ ព្រោះទីតាំងបនល្បែងបានបើកដំណើរការមួយរយៈមក ពលរដ្ឋមេីលឃេីញថា មិនមានការអខានម្តងណាឡេីយ នឹង សូមរំលឹកជូនជ្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ ករណីនាំឲ្យពលរដ្ឋខែ្មរចូលលេងខាងលេីអង្គភាព KNM News មិនទាន់ហ៊ានថា ម្ចាស់កាស៊ីណូចក្រវាលជាយដែន ហ៊ានផ្គើនបទបញ្ជាចែងច្បាប់ របស់ប្រមុខរាជរដ្ឋាភិបាល នឹងល្មេីស ប្រឆាំង ដោយឲ្យខ្មែរចូលលេងល្បែង នៅឡេីយទេ ព្រោះទំនាក់ទំនងមិនបាន ប្រជាពលរដ្ឋអំអំពាវនាវដល់ លោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ សូមចាត់វិធានការបង្ក្រាបល្បល្បែងស៊ីសងខុសច្បាប់នេះផងទាន៕
0 Comment:
Post a Comment