ក្រចេះ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ពិធីក្រុងពលីបើកព្រឹត្តិការណ៍ប្រណាំងទូក ង ថ្នាក់ខេត្តលើកទី១នៅខេត្តក្រចេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ។
ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងដើម្បីអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ដែលជាឱកាសបង្ហាញឱ្យឃើញពីសក្តានុពល នៃការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងការស្រូបទាញការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ផងដែរ ។
ព្រឹត្តិការណ៍នៃការប្រកួតកីឡាប្រណាំងទូក ង សម្រាប់ខេត្តក្រចេះនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃគឺ ចាប់ពីថ្ងៃទី២១-២២ និង២៣ ខែតុលា ឆ្នាំ២០២២ នៅលើផ្ទៃទឹកទន្លេមេ គង្គ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដោយមានកម្មវិធី ការរត់ប្រណាំង ការប្រណាំងកង់ ពិធីដាំកូនឈើជាអនុស្សាវរីយ៍នៅសហគមន៍អេកូរទេសចរណ៍កោះទ្រង់ ការតាំងពិព័រណ៍ស្តង់ផលិត ផលរបស់ខេត្ត និងការប្រណាំទូក ង ដោយមានទូកចូលរួមប្រណាំងចំនួន២៦ទូក មកពីបណ្តាក្រុង ស្រុក និងមានការប្រគំតន្ត្រី ដែលមានការចូលរួមសម្តែងពីតារាល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនផងដែរ ៕ដោយជួន សុជាតិ សម្រួលផ្សាយដោយ៖ dara
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM2dXQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--fefa03d329396df6358d7009d0ec5d7c28390561/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-10-21_09-29-36.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM29XQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e2041594a0bfe379a56315b4a36900a57b62787d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-10-21_09-29-52.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM2tXQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1e6a4017f75a0ecbf067818c83d62b6e0cba1d3b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-10-21_09-30-03.jpg)
0 Comment:
Post a Comment