(បន្ទាយមានជ័យ)៖
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រង
និងការប្រើប្រាស់ហត្ថពលកម្មបរទេស ជូនដល់ម្ចាស់អាជីវកម្មនានា
ទូទាំងខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះបានធ្វឡើងក្រោមអធិបតីភាពលោក
យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ, លោក នួន ស៊ីណា
ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលប្រជាជីវៈខេត្ត, លោកឧត្តមសេនីយ៍ត្រី អេង
លីហួរ ស្នងការរងផែនទៅប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការចូលរួមពីសំណាក់កម្លាំងនគរបាលទាំង
៩ស្រុក/ក្រុង ព្រមទាំងម្ចាស់អាជីវករ ពាណិជ្ជករ ម្ចាស់អាជីវកម្មកាស៊ីណូ
សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ភោជនីយដ្ឋាន ក្រុមហ៊ុន
សហគ្រាសផ្សេងៗជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រី អេង លីហួរ
បានចាត់ទុកថាការផ្សព្វផ្សាយនេះ គឺជាការពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ
ក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច
ពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់
ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ទាំងផលប្រយោជន៍របស់កម្មករនិយោជិតបរទេស
និងនិយោជកនៃរោងចក្រ សហគ្រាស
ក្រុមហ៊ុននិងមូលដ្ឋានអាជីវកម្មនានាក្នុងប្រទេសកម្ពុជា។
លោក ហុង
ប្រកប បានថ្លែងផ្សព្វផ្សាយនេះជាគោលការណ៍
ការគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា
ត្រូវធ្វើឡើងទៅតាមប្រព័ន្ធ និងនីតិវិធីដែលបានកំណត់ក្នុងច្បាប់
និងលិខិតបទដ្ឋានពាក់ព័ន្ធ និងបានណែនាំពី ឯកសារគតិយុត្ត
ការផាកពិន័យក្នុងករណីប្រើប្រាស់ហត្ថពលកម្មបរទេសខុសច្បាប់ផងដែរ៕
0 Comment:
Post a Comment