ចេញផ្សាយដោយ៖ www.kehaktomporknm.com on June 14, 2023
រសៀលថ្ងៃដដែល ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ លោក សុង ហុង អនុប្រធានរដ្ឋបាលជលផល ឧត្តមសេនីយ៍ទោ ឪ បូរិន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក កើត គា នាយអធិការខាងជើងទន្លេសាប លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ត្រីជំនាញ បានចុះសួរសុខទុក្ខដល់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដែលប្រចាំការនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រមទាំងនាំយកអំណោយឧបត្ថម្ភរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវគ្រឿងឧបភោគបរិភោគ រួមមាន៖
១-ថវិកាចំនួន ៥ ០០០ ០០០ រៀល
២-ប្រេងម៉ាស៊ូតចំនួន ៧០០ លីត្រ
៣-អង្ករចំនួន ៤បាវ
៤-បន្លែចម្រុះមួយចំនួន
៥-សាច់ជ្រូកចំនួន ១៥ គីឡូក្រាម។
0 Comment:
Post a Comment