-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ចំនួនអ្នកទស្សនា: Views

 


ស្វាយរៀង៖ អនុវត្តតាមគោលការណ៍ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវេលាម៉ោង១៤និង០០នាទី រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ឯក សុខា រ៉ានាថ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន និងប្រគល់សម្ភារ ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀង រួមមានអង្ករចំនួន២បាវ, មីចំនួន២កេស, ទឹកត្រីចំនួន២យួរ, ទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាចំនួន១០,០០០,០០០ រៀល ជូនលោក វរសេនីយ៍ត្រី នូ សាត អតីតយោធិន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានចូលនិវត្តន៍ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ថវិកាបានមកពីការស្ម័គ្រចិត្តចូលរួមចំណែករបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។ 

   ក្នុងឱកាសនេះលោក វរសេនីយ៍ឯក មេបញ្ជាការរង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះគុណបំណាច់ នៃការចូលរួមចំណែកដ៏ធំធេងក្នុងការបំរើប្រទេសជាតិ ក្នុងនាមជាថ្នាក់ដឹកនាំលោកតែងតែយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងក្រោមឱវាទ និងក្រុមគ្រួសារកងរាជអាវុធហត្ថ ទោះបីបងប្អូនបានចូលសោធននិវត្តន៍ហើយក្តី លោកមេបញ្ជាការ នៅតែគិតគូរដល់បងប្អូនជានិច្ច ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោកនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ ៕











0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។