-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤ ចំនួន២៧រូប ដែលមានឯកឧត្តម យស់ ណាស៊ី ជាប្រធានក្រុមប្រឹក្សាខេត្ត.!!

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ  បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤ ចំនួន២៧រូប ដែលមាន ឯកឧត្តម យស់ ណាស៊ី ជាប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តតាកែវ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសាទរដល់ក្រុមប្រឹក្សាចំនួន ២៧រូប ដែលត្រូវប្រកាសចូលកាន់តំណែង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការផ្ដល់សេវាសាធារណៈ ធានាសន្តិសុខសុវត្ថិភាព  សង្កត់ធ្ងន់ទៅលើប្រព័ន្ធអប់រំ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ សាមគ្គីភាព ក្នុងគោលការរួម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។ ដើម្បីសម្រេចការងារ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការល្អធ្វើការជាមួយគ្នាប្រកបដោយទទួលខុសត្រូវខ្ពស់និងមានភាពជាម្ចាស់ការលើការងារ និងគោរពតាមគោលនយោបាយរបស់ខេត្ត ក៏ដូចជាគោលការណ៍កំណែទម្រង់ នយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំផែនការអភិវឌ្ឍន៍ខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ពង្រឹងពង្រីកការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែជិតស្និទ្ធ និងកាន់តែប្រសើរព្រមទាំងធានាការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពមូលដ្ឋាន និងចុះមូលផ្ទាល់ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕ 

ដោយ សូត ដារ៉ា




















0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។