-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato' Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។

ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា៖ សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ។  លោកប្រធានសមាគមក៏បានបន្ថែមថា ក្នុងឱកាសនេះលោកបានដឹកនាំគណៈប្រតិភូធុរកិច្ច មកពី ២០ សមាគម ដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ អប់រំ, សុខាភិបាល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការកែច្នៃផលិតផលកសិកម្ម, សំណង់ និង អចលនទ្រព្យ ជាដេីម។


ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសការពង្រីកការតភ្ជាប់រវាងប្រទេសទាំងពីរ។ ជាក់ស្តែង, ក្រុមហ៊ុន Cambodia Airways បានចាប់ផ្តើមជើងហោះហើរត្រង់ ភ្នំពេញ-ប៉េណាំង-ភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា នេះ ចំនួន ២ ជើង ក្នុងមួយសប្តាហ៍ បន្ថែមលើជើងហោះហើរដែលមានស្រាប់។ សម្តេចបវរធិបតីបានសម្តែងនូវការរីករាយ និងស្វាគមន៍ចំពោះធុរជន និងវិនិយោគិនម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញនូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិន ក្នុងនោះរួមមាន ច្បាប់ស្តីពីវិនិយោគ ដែលប្រកបដោយភាពសេរី ជាមួយនឹងការលើកទឹកចិត្តជាច្រើន ជាពិសេសលេីវិស័យ SMEs ដែលជាវិស័យគន្លឹះមួយក្នុងការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនោះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការនានា ដេីម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងអន្តរជាតិផងដែរ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីគោលនយោបាយ និងការលើកទឹកចិត្តនានា ដេីម្បីចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕



🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ក្រុមឈ្មួញធ្វើអាជីវកម្មលក់ដីយ៉ាងណាធិបតេយ្យ ខណៈរដ្ឋបាលស្រុកគិរីវង្សប្រឹងរក្សាភាពស្ងៀមស្ងាត់!!!

ចំនួនអ្នកទស្សនា: Views


ថ្ងៃទី២៦ខែមិថុនា២០២៥ សូមមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តស្រុកមេត្តាចុះពិនិត្យមើលក្រុមគ្រឿងចក្រចំនួន ៣ទីតាំងចំណុចជេីងភ្នំថ្មចង្រ្កាន ត្រូវបានគេស្គាល់តាមរយ:លោកពូមេីលការមានបីឈ្មោះ ១ ឈ្មោះហ៊ត ២ ពូឡូឡា ៣ ពូឈាង ស្ថិតនៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

សកម្មភាពដឹកជញ្ញូនក្រុមឡានតូចធំកង់ដឹកយ៉ាងគគ្រឹកគគ្រេងច្លះគ្របខ្លះក៏អតគ្រប ដោយមិនមានការកោតក្រែងផលប៉ះពាល់ណាមួយឡើយ

ក្នុងនេះអង្គភាពយើងមិនអាចបញ្ជាក់ថាក្រុមឈ្មួញមានលិខិតអនុញ្ញាតធ្វេីអាជីវកម្មលក់ឬមួយយ៉ាងណានោះដែរ ព្រោះទំនាក់ទំនងមន្ត្រីរដ្ឋបាលស្រុកមិនលេីទូរស័ព្ទ តេលេក្រាមមិនតប រួមនឹង មន្ទីររ៉ែផងដែរ។

ជុំវិញករណីខាងលេី អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺទាក់ទិននិងព័ត៌មានខាងលើរៀងរាល់ម៉ោងធ្វើការ៕




សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

បិទព្រំដែនឯកតោភាគីរបស់ប្រទេសថៃ

ចំនួនអ្នកទស្សនា: Views

 


ការបិទព្រំដែនឯកតោភាគីរបស់ប្រទេសថៃ៖ ការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងការជឿទុកចិត្តក្នុងតំបន់


ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2025


# មតិ


ប្រទេស​ថៃ​បាន​បង្ហាញ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​បទដ្ឋាន​អន្តរជាតិ និង​ការ​ដើរ​ទៅ​មុខ​ក្នុង​តំបន់


Thailand’s Unilateral Border Closure: A Grave Violation of Human Rights and Regional Trust


June 25, 2025


#Opinion


Thailand has once again shown its disregard for international norms and regional goodwill by unilaterally closing its borders with Cambodia, a move that not only undermines diplomatic cooperation but also violates fundamental human rights.


READ HERE:

https://www.khmertimeskh.com/?p=1706995

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

អគ្គិសនីកម្ពុជា (EDC) បានអះអាងថា កម្ពុជាពុំមានការនាំអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់ឱ្យតំបន់ណាមួយនោះទេ

ចំនួនអ្នកទស្សនា: Views


 អគ្គិសនីកម្ពុជា (EDC) បានអះអាងថា កម្ពុជាពុំមានការនាំអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់ឱ្យតំបន់ណាមួយនោះទេ

សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views


ក្រុងតាខ្មៅ៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវអនុវត្ត ការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។  គម្រោងនេះ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ០៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ០២កន្លែង ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

ក្រោយពីបញ្ចប់ការសាងសង់ សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ០៦ សង្កាត់នៃក្រុង តាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាងនេះទៀត គម្រោងនេះក៏នឹង ជួយជំរុញការវិនិយោគសកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងនូវទំនាក់ទំនងជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំពង្រឹង និងពង្រីកកិច្ចទំនាក់ទំនងនៃប្រទេសទាំងពីររហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបាន និងកំពុងនាំមកនូវការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនបន្ថែម ទៀតដល់កម្ពុជា។ ជានិច្ចកាលក្នុងនាមជាមិត្តដ៏ស្និទ្ធស្នាល និងជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា កូរ៉េតែងតែបានជួយឧបត្ថម្ភ និងគាំទ្រកម្ពុជា ដោយបានផ្តល់នូវជំនួយ បច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានជាបន្តបន្ទាប់ សម្រាប់លើកស្ទួយ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ដោយរួមទាំងការអភិវឌ្ឍរីកចម្រើន នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ៕

ប្រភពព័ត៌មាន÷ Facebook ក្រសួងសាធារណការ និងដឹកជញ្ជូន 🙏







សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

លោកផ្កាយ១ ចាន់ រតនៈ យកដីព្រែកតាពៅជាង៤០ហិកតានៅក្រុងបាវិត មកធ្វើអាជីវកម្ម ចែកប្រយោជន៍គ្នាជាមួយអាជ្ញាធរ!

ចំនួនអ្នកទស្សនា: Views


(ខេត្តស្វាយរៀង)៖ អាជីវករគ្រឿងចក្រខ្នាតធំដោយប្រើ"រថយន្តយីឌុប"លើកឡើងថា លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ(ហៅឌឿក)បានយក"ដីព្រែកតាពៅ"ដែលជាដីសាធារណៈរបស់រដ្ឋ ទំហំជាង៤០ហិកតា មកធ្វើអាជីវកម្មលក់អាចម៍ដីក្នុង១ថ្ងៃៗរាប់ពាន់ឡាន បានលុយរាប់ម៉ឺនដុល្លារ.ដោយខុសច្បាប់.អត់មាន.ស.ជ.ណ.ធ្វើអនុបយោគ.ពោលគឺជ្រកក្រោមហេតុផល{គម្រោងស្ដារព្រែកនិងមានភ្លើងខៀវពីអាជ្ញាធរ}។

-ករណីនេះលោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ បានទទួលស្គាល់ថា ខ្លួនពិតជាបានលក់អាចម៍ដីប្រាកដមែន.!។
ខណៈលោកអភិបាលក្រុងបាវិត ថ្លែងថា រឿងលុយកាក់ ដែលបានពីការលក់អាចម៍ដីនោះ គឺលោកពុំដឹងទេ!!។

សូមជម្រាបថាៈ"ដីព្រែកតាពៅ"ជាដីសាធារណៈរបស់រដ្ឋ ដែលមានទទឹងប្រមាណជា១០០ម៉ែត្រ និងកន្លែងខ្លះជាង២០០ម៉ែត្រ-បណ្ដោយជិត៤គីឡូម៉ែត្រ មានទីតាំងនៅខាងត្បូងផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាវិតកណ្ដាល.ភូមិច្រកលាវ.និងភូមិតាពៅ.សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជុំវិញរឿងនេះ អ្នករកស៊ីគ្រឿងចក្រ បានអះអាងថា លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ(ហៅឌឿក)ជាមនុស្សដែលគេប្រើនិងមានឥទ្ធិពលខ្លាំង!!។
ដោយមានសិទ្ធិអំណាច ក្នុងការគ្រប់គ្រងនិងយក"ដីព្រែកតាពៅ"ត្រង់ចំណុចខាងលើ មកធ្វើអាជីវកម្ម(លក់អាចម៍ដី)បានលុយរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ សម្រាប់ចែកគ្នាជាមួយអាជ្ញាធរក្រុង.ខេត្ត.រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ.!!។

ពោលគឺ ១ថ្ងៃៗលោក"ឌឿក"អាចលក់អាចម៍ដី បានជាង១.០០០ឡានឯណោះ ហើយសកម្មភាពទាំងនេះ បានប្រព្រឹត្តទៅ អស់រយៈពេលជាង៤ខែមកហើយ!!។
ក្នុងនោះ រថយន្តបែនចំណុះ៥តោនលោក"ឌឿក"កំណត់យកលុយចំនួន៨.៥ដុល្លារ ក្នុង១ជើងជាកំហិត.!។
រថយន្តកង់១០ លោក"ឌឿក"កំណត់យកចំនួន១៥ដុល្លារក្នុង១ជើង និង(រថយន្តយីឌុប)លោក"ឌឿក"យកចំនួន២០ដុល្លារក្នុង១ជើងជាកំហិត.!។

អាជីវករបញ្ជាក់ថា ការបង់លុយក្នុងតម្លៃនេះ គឺពួកគាត់ចូលយកអាចម៍ដី"ព្រែកតាពៅ"ដោយប្រើ(SK)កាយដីខ្លួនឯង.ចាក់ប្រេងខ្លួនឯង.រកទីផ្សារចាក់ដីឡូត៍ដោយខ្លួនឯង..!។
ខណៈលោក"ឌឿក" ដាក់មេការកត់បុង និងរាប់ក្បាលឡានយកលុយ ដោយគ្មានការលើកលែង.សុំថ្លៃមិនចុះនោះឡើយ.!!។

-បើតាមអាជីវករគ្រឿងចក្រ សម្រាប់រថយន្ត(យីឌុប)ជាមធ្យមពួកគាត់ចាក់តាមដីឡូត៍ បានតម្លៃ៥៥ដុល្លារក្នុង១ឡាន.!។
លុះផាត់សោហ៊ុយ(SK)កាយដាក់ឡាន.ដឹកជញ្ជូន.ស្រោចទឹកឈូសឆាយ.ថែទាំផ្លូវ.សំអាតកន្លែងចាក់ដីឡូត៍.ថ្លៃប្រេង.កម្មករ.ពលកម្មតៃកុងគ្រឿងចក្រ.តៃកុងឡាន.និងបង់ឱ្យលោក"ឌឿក"ចំនួន២០ដុល្លារក្នុង១ឡានទៀត សឹងតែលែងចំណេញតែម្ដង..!។

-រីឯរថយន្តកង់១០ ជាមធ្យមចាក់តាមដីឡូត៍ ក្នុងតម្លៃ៤០ដុល្លារក្នុង១ឡាន.ពេលទូទាត់ផាត់សោហ៊ុយ (SK)កាយដាក់ឡាន.ដឹកជញ្ជូន.ស្រោចទឹក.ឈូសឆាយ និងបង់ឱ្យលោក"ឌឿក" ចំនួន១៥ដុល្លារក្នុង១ឡានទៀត គឺយ៉ាប់កាន់តែខ្លាំង.!។

-ចំណែករថយន្តចំណុះ៥តោន ជាមធ្យម ចាក់តាមបណ្ដាដីឡូត៍ក្នុងភូមិសាស្ត្រក្រុងបាវិត បានតម្លៃ២៥ដុល្លារក្នុង១ឡាន.!។
ក្នុងនោះ ផាត់សោហ៊ុយនិងចំណាយផ្សេងៗ និងបង់ឱ្យឈ្មោះ"ឌឿក" ចំនួន៨.៥ដុល្លារក្នុង១ឡានទៀត គឺពិបាករកប្រាក់ចំណេញមែនទែន.!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី២៤.០៣.២០២៥(ដើមរាំង)បានសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ(ហៅឌឿក)ដោយលោកថ្លែងថា ការលក់អាចម៍ដីនោះ គឺដើម្បីយកប្រាក់មកទ្រទ្រង់គម្រោងជីកស្ដារ"ព្រែកតាពៅ"។
លោក"ឌឿក"បន្តថា អាចម៍ដីខ្លះយើងលក់.ខ្លះឱ្យគេ.និងខ្លះទៀតយកមកជួសជុលផ្លូវ ខណៈក្រុមហ៊ុនលោកទទួលបានគម្រោងជីកស្ដារ តែជាង៣គីឡូម៉ែត្រប៉ុណ្ណោះ។

-លោក សាញ់ សាខុន ចៅសង្កាត់បាវិត បានថ្លែងថា រឿងបង់(សួយសារ)ឬអត់ គឺលោកពុំបានដឹងទេ ព្រោះជាគម្រោងរបស់ខេត្ត ក្នុងនោះលោកចៅសង្កាត់ ក៏បានរុញឱ្យទៅសួរលោកអភិបាលក្រុង.។

-រីឯលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា រដ្ឋបាលខេត្ត ជាអ្នកប្រគល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងការជីក"ដីព្រែកតាពៅ"ដើម្បីជាអាងស្តុកទឹកនៅក្រុងបាវិត។
-ចំពោះសំនួរថា តើការលក់អាចម៍ដីនោះ យកលុយទៅណា? និងបានបង់សួយសារឬអត់..?។
-ត្រង់ចំណុចនេះ លោកអភិបាលក្រុង បានឆ្លើយថា ខ្ញុំម៉េចដឹងព្រោះជាការចាត់ចែងរបស់ក្រុមហ៊ុន ខណៈរដ្ឋបាលក្រុង ចាំទទួលតែគម្រោងដែលស្ដាររួចប៉ុណ្ណោះ។

-ចំណែកលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល.!។

-លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង បានថ្លែងថា ការជីកស្ដារ"ព្រែកតាពៅ"ជាគម្រោងរបស់ខេត្ត.!។
-ចំពោះសំនួរ រឿងយកអាចម៍ដីមកធ្វើអាជីវកម្ម តើបានបង់សួយសារឬទេ..?។
-ត្រង់ចំណុចនេះលោក ប៉ុក តក បានឆ្លើយថា(ខ្ញុំមិនដឹងទេ)នឹងរុញឱ្យទៅសួរខេត្ត.ជំនួសវិញ..!។

-ដើម្បីឱ្យកាន់តែច្បាស់អង្គភាពសាព័ត៌មានយើងក៏បានសុំការបំភ្លឺលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យបន្ថែមទៀត ដោយលោកថ្លែងថា ខ្ញុំរវល់ប្រជុំនិងឱ្យបញ្ជូនសំនួរតាមTelegram។
លុះអង្គភាពសារព័ត៌មានយើងសាកសួរជុំវិញរឿងរ៉ាវខាងលើ លោកចូលស្ដាប់ប៉ុន្តែមិនឆ្លើយតប..!។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋក្នុងមូលដ្ឋាន សុំស្នើដល់ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-មេត្តាចាត់មន្ត្រីជំនាញអព្យាក្រឹតចុះពិនិត្យស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការយកដីសាធារណៈ មកធ្វើអាជីវកម្មដោយខុសច្បាប់! ព្រោះពុំមាន.ស.ជ.ណ.ធ្វើអនុបយោគ ឬបង់សួយសារអាករ.ចូលរដ្ឋ..!!។
ក្នុងនោះ សូម្បីតែលោកមេភូមិ ក៏អះអាងដែរថា ការធ្វើអាជីវកម្មខាងលើ គឺគគ្រឹកគគ្រេងបំផុត.! ប្រើរថយន្តរាប់សិបគ្រឿង ក្នុងការដឹកជញ្ជូនអាចម៍ដីជាប្រចាំ ដោយបើកបរប្រសេកប្រសាចស្ទើរពាសពេញក្រុងបាវិត ដោយមិនគ្របដណ្ដប់..!។

បណ្ដាលឱ្យ អាចម៍ដីជ្រុះរប៉ាត់រប៉ាយបង្កជាធូលីហុយទ្រលោម ប៉ះពាល់សុខភាព រំខានដល់ការរស់នៅរបស់ពលរដ្ឋនិងខូចខាតផ្លូវ។
ជាមួយគ្នានោះ នៅពេលពលរដ្ឋឃាត់រថយន្តដឹកដីម្ដងៗ គឺខាងក្រុង.តែងតែចេញប្រតិកម្ម ការពារភាគីខាងក្រុមហ៊ុនរហូត..!!៕



សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ ខណៈលោកស្រី ពេជ ម៉ារ៉ែន ត្រូវផ្លាស់ទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ...

ចំនួនអ្នកទស្សនា: Views



ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រមថ្នាក់លេខ៣ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ។ 

នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រក៏បានផ្លាស់លោកស្រី ពេជ ម៉ារ៉ែន ពីប្រធានសាលាដំបូងខេត្តតាកែវ ទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ ក្រោមរូបភាពផ្លាស់ដោយបង្ខំ ក្រោយប្រព្រឹត្តខុសវិន័យ។

លោកស្រី ពេជ ម៉ារ៉ែន ត្រូវបានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់ពិន័យដោយសារប្រព្រឹត្តខុស ពាក់ព័ន្ធករណីដោះលែងទណ្ឌិតម្នាក់ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់១១ឆ្នាំ ពីបទឃាតកម្ម៕





សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ

ចំនួនអ្នកទស្សនា: Views


តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការរង កងអនុសេនាធំចល័តផងដែរ។ 

ខ្លឹមសារប្រជុំមាន៖

    ១-ដកបទពិសោធន៍ ករណីកម្លាំងកងរាជអាវុធហត្ថខេត្ត សហការចុះបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ នៅភូមិសាស្ត្រស្រុកគិរីវង់ ដែលដឹកនាំដោយឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត (កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥)

   ២-ប្រគល់ភារកិច្ចជាក់ស្តែងទៅក្រុមការងារ លើការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ 

    ៣-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា និងបន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់(ហ្គេមអនឡាញ)

   ៤-បន្តពង្រឹងទៅលើការងារប្រចាំបញ្ជា  ប្រចាំការ និងចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ៕










សូមអានបន្ត

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។