ចេញផ្សាយដោយ៖ www.kehaktomporknm.com on May 01, 2025
(ខេត្តស្វាយរៀង)៖ អាជីវករគ្រឿងចក្រខ្នាតធំដោយប្រើ"រថយន្តយីឌុប"លើកឡើងថា លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ(ហៅឌឿក)បានយក"ដីព្រែកតាពៅ"ដែលជាដីសាធារណៈរបស់រដ្ឋ ទំហំជាង៤០ហិកតា មកធ្វើអាជីវកម្មលក់អាចម៍ដីក្នុង១ថ្ងៃៗរាប់ពាន់ឡាន បានលុយរាប់ម៉ឺនដុល្លារ.ដោយខុសច្បាប់.អត់មាន.ស.ជ.ណ.ធ្វើអនុបយោគ.ពោលគឺជ្រកក្រោមហេតុផល{គម្រោងស្ដារព្រែកនិងមានភ្លើងខៀវពីអាជ្ញាធរ}។-ករណីនេះលោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ បានទទួលស្គាល់ថា ខ្លួនពិតជាបានលក់អាចម៍ដីប្រាកដមែន.!។
ខណៈលោកអភិបាលក្រុងបាវិត ថ្លែងថា រឿងលុយកាក់ ដែលបានពីការលក់អាចម៍ដីនោះ គឺលោកពុំដឹងទេ!!។
សូមជម្រាបថាៈ"ដីព្រែកតាពៅ"ជាដីសាធារណៈរបស់រដ្ឋ ដែលមានទទឹងប្រមាណជា១០០ម៉ែត្រ និងកន្លែងខ្លះជាង២០០ម៉ែត្រ-បណ្ដោយជិត៤គីឡូម៉ែត្រ មានទីតាំងនៅខាងត្បូងផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាវិតកណ្ដាល.ភូមិច្រកលាវ.និងភូមិតាពៅ.សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជុំវិញរឿងនេះ អ្នករកស៊ីគ្រឿងចក្រ បានអះអាងថា លោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ(ហៅឌឿក)ជាមនុស្សដែលគេប្រើនិងមានឥទ្ធិពលខ្លាំង!!។
ដោយមានសិទ្ធិអំណាច ក្នុងការគ្រប់គ្រងនិងយក"ដីព្រែកតាពៅ"ត្រង់ចំណុចខាងលើ មកធ្វើអាជីវកម្ម(លក់អាចម៍ដី)បានលុយរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ សម្រាប់ចែកគ្នាជាមួយអាជ្ញាធរក្រុង.ខេត្ត.រួមនិងមន្ត្រីជំនាញពាក់ព័ន្ធ.!!។
ពោលគឺ ១ថ្ងៃៗលោក"ឌឿក"អាចលក់អាចម៍ដី បានជាង១.០០០ឡានឯណោះ ហើយសកម្មភាពទាំងនេះ បានប្រព្រឹត្តទៅ អស់រយៈពេលជាង៤ខែមកហើយ!!។
ក្នុងនោះ រថយន្តបែនចំណុះ៥តោនលោក"ឌឿក"កំណត់យកលុយចំនួន៨.៥ដុល្លារ ក្នុង១ជើងជាកំហិត.!។
រថយន្តកង់១០ លោក"ឌឿក"កំណត់យកចំនួន១៥ដុល្លារក្នុង១ជើង និង(រថយន្តយីឌុប)លោក"ឌឿក"យកចំនួន២០ដុល្លារក្នុង១ជើងជាកំហិត.!។
អាជីវករបញ្ជាក់ថា ការបង់លុយក្នុងតម្លៃនេះ គឺពួកគាត់ចូលយកអាចម៍ដី"ព្រែកតាពៅ"ដោយប្រើ(SK)កាយដីខ្លួនឯង.ចាក់ប្រេងខ្លួនឯង.រកទីផ្សារចាក់ដីឡូត៍ដោយខ្លួនឯង..!។
ខណៈលោក"ឌឿក" ដាក់មេការកត់បុង និងរាប់ក្បាលឡានយកលុយ ដោយគ្មានការលើកលែង.សុំថ្លៃមិនចុះនោះឡើយ.!!។
-បើតាមអាជីវករគ្រឿងចក្រ សម្រាប់រថយន្ត(យីឌុប)ជាមធ្យមពួកគាត់ចាក់តាមដីឡូត៍ បានតម្លៃ៥៥ដុល្លារក្នុង១ឡាន.!។
លុះផាត់សោហ៊ុយ(SK)កាយដាក់ឡាន.ដឹកជញ្ជូន.ស្រោចទឹកឈូសឆាយ.ថែទាំផ្លូវ.សំអាតកន្លែងចាក់ដីឡូត៍.ថ្លៃប្រេង.កម្មករ.ពលកម្មតៃកុងគ្រឿងចក្រ.តៃកុងឡាន.និងបង់ឱ្យលោក"ឌឿក"ចំនួន២០ដុល្លារក្នុង១ឡានទៀត សឹងតែលែងចំណេញតែម្ដង..!។
-រីឯរថយន្តកង់១០ ជាមធ្យមចាក់តាមដីឡូត៍ ក្នុងតម្លៃ៤០ដុល្លារក្នុង១ឡាន.ពេលទូទាត់ផាត់សោហ៊ុយ (SK)កាយដាក់ឡាន.ដឹកជញ្ជូន.ស្រោចទឹក.ឈូសឆាយ និងបង់ឱ្យលោក"ឌឿក" ចំនួន១៥ដុល្លារក្នុង១ឡានទៀត គឺយ៉ាប់កាន់តែខ្លាំង.!។
-ចំណែករថយន្តចំណុះ៥តោន ជាមធ្យម ចាក់តាមបណ្ដាដីឡូត៍ក្នុងភូមិសាស្ត្រក្រុងបាវិត បានតម្លៃ២៥ដុល្លារក្នុង១ឡាន.!។
ក្នុងនោះ ផាត់សោហ៊ុយនិងចំណាយផ្សេងៗ និងបង់ឱ្យឈ្មោះ"ឌឿក" ចំនួន៨.៥ដុល្លារក្នុង១ឡានទៀត គឺពិបាករកប្រាក់ចំណេញមែនទែន.!។
-ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី២៤.០៣.២០២៥(ដើមរាំង)បានសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រី ចាន់ រតនៈ(ហៅឌឿក)ដោយលោកថ្លែងថា ការលក់អាចម៍ដីនោះ គឺដើម្បីយកប្រាក់មកទ្រទ្រង់គម្រោងជីកស្ដារ"ព្រែកតាពៅ"។
លោក"ឌឿក"បន្តថា អាចម៍ដីខ្លះយើងលក់.ខ្លះឱ្យគេ.និងខ្លះទៀតយកមកជួសជុលផ្លូវ ខណៈក្រុមហ៊ុនលោកទទួលបានគម្រោងជីកស្ដារ តែជាង៣គីឡូម៉ែត្រប៉ុណ្ណោះ។
-លោក សាញ់ សាខុន ចៅសង្កាត់បាវិត បានថ្លែងថា រឿងបង់(សួយសារ)ឬអត់ គឺលោកពុំបានដឹងទេ ព្រោះជាគម្រោងរបស់ខេត្ត ក្នុងនោះលោកចៅសង្កាត់ ក៏បានរុញឱ្យទៅសួរលោកអភិបាលក្រុង.។
-រីឯលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា រដ្ឋបាលខេត្ត ជាអ្នកប្រគល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងការជីក"ដីព្រែកតាពៅ"ដើម្បីជាអាងស្តុកទឹកនៅក្រុងបាវិត។
-ចំពោះសំនួរថា តើការលក់អាចម៍ដីនោះ យកលុយទៅណា? និងបានបង់សួយសារឬអត់..?។
-ត្រង់ចំណុចនេះ លោកអភិបាលក្រុង បានឆ្លើយថា ខ្ញុំម៉េចដឹងព្រោះជាការចាត់ចែងរបស់ក្រុមហ៊ុន ខណៈរដ្ឋបាលក្រុង ចាំទទួលតែគម្រោងដែលស្ដាររួចប៉ុណ្ណោះ។
-ចំណែកលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល.!។
-លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង បានថ្លែងថា ការជីកស្ដារ"ព្រែកតាពៅ"ជាគម្រោងរបស់ខេត្ត.!។
-ចំពោះសំនួរ រឿងយកអាចម៍ដីមកធ្វើអាជីវកម្ម តើបានបង់សួយសារឬទេ..?។
-ត្រង់ចំណុចនេះលោក ប៉ុក តក បានឆ្លើយថា(ខ្ញុំមិនដឹងទេ)នឹងរុញឱ្យទៅសួរខេត្ត.ជំនួសវិញ..!។
-ដើម្បីឱ្យកាន់តែច្បាស់អង្គភាពសាព័ត៌មានយើងក៏បានសុំការបំភ្លឺលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យបន្ថែមទៀត ដោយលោកថ្លែងថា ខ្ញុំរវល់ប្រជុំនិងឱ្យបញ្ជូនសំនួរតាមTelegram។
លុះអង្គភាពសារព័ត៌មានយើងសាកសួរជុំវិញរឿងរ៉ាវខាងលើ លោកចូលស្ដាប់ប៉ុន្តែមិនឆ្លើយតប..!។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋក្នុងមូលដ្ឋាន សុំស្នើដល់ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-មេត្តាចាត់មន្ត្រីជំនាញអព្យាក្រឹតចុះពិនិត្យស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការយកដីសាធារណៈ មកធ្វើអាជីវកម្មដោយខុសច្បាប់! ព្រោះពុំមាន.ស.ជ.ណ.ធ្វើអនុបយោគ ឬបង់សួយសារអាករ.ចូលរដ្ឋ..!!។
ក្នុងនោះ សូម្បីតែលោកមេភូមិ ក៏អះអាងដែរថា ការធ្វើអាជីវកម្មខាងលើ គឺគគ្រឹកគគ្រេងបំផុត.! ប្រើរថយន្តរាប់សិបគ្រឿង ក្នុងការដឹកជញ្ជូនអាចម៍ដីជាប្រចាំ ដោយបើកបរប្រសេកប្រសាចស្ទើរពាសពេញក្រុងបាវិត ដោយមិនគ្របដណ្ដប់..!។
បណ្ដាលឱ្យ អាចម៍ដីជ្រុះរប៉ាត់រប៉ាយបង្កជាធូលីហុយទ្រលោម ប៉ះពាល់សុខភាព រំខានដល់ការរស់នៅរបស់ពលរដ្ឋនិងខូចខាតផ្លូវ។
ជាមួយគ្នានោះ នៅពេលពលរដ្ឋឃាត់រថយន្តដឹកដីម្ដងៗ គឺខាងក្រុង.តែងតែចេញប្រតិកម្ម ការពារភាគីខាងក្រុមហ៊ុនរហូត..!!៕

0 Comment:
Post a Comment