ចេញផ្សាយដោយ៖ www.kehaktomporknm.com on June 01, 2022
ព្រះវិហារ ៖នៅរសៀលថ្ងៃទី៣១ខែ០៥ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឈនភាពការងារ កងរាជអាវុធហត្ថ ខែ ឧសភា និង ទិសដៅការងារខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមាន ការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការមូលដ្ឋានក្រុង.ស្រុក សរុបចំនួន ៦៥ នាក់។
ក្រោយពីស្ដាប់នៅរបាយការណ៍ប្រចាំខែតាមបណ្ដាក្រុង-ស្រុករួចមក លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ បានសំណូមពរ សូមឲ្យនាយនិងពលអាវុធហត្ថទាំងអស់ត្រូវរក្សាឲ្យបាននូវវិន័យ និងបទបញ្ជាផ្ទៃក្នុង ដោយកន្លងមកកងកម្លាំងអាវុធហត្ថ របស់យើងមិនបានសម្រេច១០០%ក៏បានត្រឹម៩០%ដែរ ដែលគួរឲ្យទទួលយកបាន ។ តែខែថ្មីបន្ទាប់ យើងរួមកម្លាំងជាធ្លុងមួយ ធ្វើឲ្យបាន១០០% ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ៕
មន្ទីរព័ត៌មានខេត្តព្រះវិហារ:សម្រួលដោយ:ដារ៉ា
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMGVUQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d9c64a42ca2a586452c7635ccea5d92fadd78e32/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/FE102E58-D185-4CB6-955A-CA9355D.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMFdUQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a713b80037f4fd9421255ddaa2aeef7b014e6f0b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/A98D8FF8-8AD6-4DC1-AA30-91330DE.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMFNUQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--56426eaa4a0f65c9a7337e32cc8c1efb0979562d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/AF7E47C5-6585-42A5-AF7E-DACE9BD.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBME9UQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7708e82fc0d0a2b83ef17f24b1c6fd341d402ef7/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/DD4176C2-F85D-48B7-9F74-332969D.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMGFUQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c3696893f81d228c9e6bb31652997e6e86771265/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/3DAD59F8-42D3-405A-833E-CC54E29.jpeg)
0 Comment:
Post a Comment