-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤ វត្តនាគវ័ន សម្រាប់ព្យាបាលរោគ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី នាំយកទេយ្យទានជាភេសជ្ជៈ និងបច្ច័យបួនមួយចំនួនប្រគេនព្រះភិក្ខុ នី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤ វត្តនាគវ័ន ដែលកំពុងវះកាត់ព្យាបាលដុំគីសលើព្រះភ័ក្ត្រ នៅមន្ទីរសម្រាកព្យាបាលគ្លីនិកអាស៊ីកន្លងទៅ ដើម្បីជួយសម្រាលការព្យាបាល និងការចំណាយផ្សេងៗ។

នាឱកាសនោះដែរ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សូមចម្រើនពរថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី នាំយកទេយ្យទានជាភេសជ្ជៈ និងបច្ច័យបួនមួយចំនួនប្រគេន ព្រះករុណាអាត្មាភាព ដែលមានអាពាធកំពុងវះកាត់ព្យាបាល។

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ក៏សូមថ្លែងអំណរគុណប្រគេនដល់ ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ដែលបានមកសួរសុខទុក្ខ ដោយផ្ទាល់ និងតាមប្រព័ន្ធទូរស័ព្ទ តាមបណ្តាញសង្គមផ្សេងៗមកខ្ញុំព្រះករុណា សូមចម្រើនពរថ្លែងអំណរគុណដល់ម្ចាស់ញាតិញោម បងប្អូនទាំងអស់ ដែលបានសួរសុខទុក្ខអាត្មាភាព និងបានជួយជាបច្ច័យបួន និងចង្ហាន់បិណ្ឌបាត្រ ពិសេសញោម ម្ចាស់ បុរី ហួម៉េង ដែលបានចូលរួមជួយចេញថ្លៃព្យាបាលដល់ខ្ញុំព្រះករុណាមួយចំណែកធំ។ សូមថ្លែងអំណរគុណ ដល់លោកវេជ្ជបណ្ឌិត លោកគ្រូ-អ្នកគ្រូពេទ្យ នៃមន្ទីរសម្រាកពហុព្យាបាលគ្លីនិកអាស៊ី ដែលបានព្យាបាលដល់អាត្មាភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់។

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមប្រគេនពរដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ចម្រើនពរជូនពរ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមសហការី និងម្ចាស់ញាតិញោម ញោមម្ចាស់ បុរី ហួម៉េង បងប្អូនទាំងអស់ សូមមានព្រះសុខភាព-សុខភាពល្អ និងជោគជ័យគ្រប់កិច្ចការ ព្រមទាំងជួបប្រទះនូវព្រះពុទ្ធពរបួន កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមចម្រើនពរអរគុណ!

សូមជម្រាបជូនដល់ម្ចាស់ញាតិញោមថា មកដល់ពេលនេះ អាពាធលើព្រះភ័ក្ត្ររបស់ខ្ញុំព្រះករុណាអាត្មាភាពមកដល់ពេលនេះបានធូរស្រាល និងបានចេញពីគ្លីនិកអាស៊ីមកគង់នៅកុដិវិញជាធម្មតា៕

អាស៊ីមកគង់នៅកុដិវិញជាធម្មតា៕


0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។