-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលថវិកាក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ:  ថ្ងៃទី១៦ ខែកញ្ញា ឆ្នា២០២២-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ក្រោមប្រធានបទ " ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគមន៍" នៅស្នាក់ការសាខាកាកបាទក្រហម ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
 ថវិកាដែលទទួលបានមានចំនួន ២៤ ២១៥ ០០០រៀល និង ២៥ ១០០ដុល្លារអាម៉េរិក កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ ថវិកាដែលប្រមូលបានពីសប្បុរសជននាពេលនេះរួមមាន៖ ១. ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ២០ ០០០ដុល្លារអាម៉េរិក។ ២. អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ៨ ៤៣៥ ០០០រៀល និង ៦០០ដុល្លារអាម៉េរិក ។ ៣. អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ ១៥ ៥៨០ ០០០រៀល ។ ៤. លោក អ៊ី ធារិន អភិបាលនៃគណ:អភិបាលស្រុកព្រៃនប់ ២ ០០០ដុល្លា រអាម៉េរិក ។ 

៥. លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ ២០០ ០០០រៀល ។ ៦. ក្រុមហ៊ុន Cambodian Energy Limited ២ ០០០ដុល្លារអាម៉េរិក។ ៧. ក្រុមហ៊ុនអគ្គិសនីធ្យូងថ្ម CHDG ៥០០ដុល្លារអាម៉េរិក។ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថ្លែងអំណគុណឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមហ៊ុន ដែលបានចូលរួមបរិច្ចាគថវិកាឧបត្ថម្ភ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងប្រទេស ពិសេសខេត្តព្រះសីហនុ ឱ្យបានស័ក្ដិសមជាជំនួយការអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដើម្បីអបអរសាទរខួបលើកទី១៥៩ ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ សាខាបានរៀបចំកៀរគរមូលនិធិពីបងប្អូនសប្បុរសជន 

ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ នៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយមូលនិធិដែលសាខាកាកបាទក្រហមប្រមូលបានពីសប្បុរសជន ពីគ្រប់មជ្ឈដ្ឋាន ជួយឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួន ដោយពុំមានការរើសអើង សំដៅរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ កាត់បន្ថយអត្រាឈឺ ស្លាប់ នៃមាតា និងទារក កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សាជាដើម។ ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត

ព្រះសីហនុ ក៏បានថ្លែងអំណរគុណ និងអគុណចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ដែលបានជួយគាំទ្របរិច្ចាគថវិកា និងសម្ភារចូលរួមជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើង ប្រកាន់វណ្ណ: ពូជ

សាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយ។ ឯកឧត្តមសង្ឃឹមថា បងប្អូនសប្បុរសជននៅក្នុងខេត្តព្រះសីហនុ នៅតែបន្តចូលរួមឧបត្ថម្ភគាំទ្រជាថវិកា សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ កាន់តែផុលផុសបន្តទៀត ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖dara



0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។