ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំបើកកិច្ច ប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត ។ ឯកឧត្តម គីម រិទ្ធី បានស្នើដល់ ឯកឧត្តម លោកជំទាវ ព្រមទាំងលោក លោកស្រី ជាសមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សានិងចូលរួមជាគំនិត
យោបល់ល្អៗ ទៅលើការគ្រប់គ្រងដីរដ្ឋ ការងារដីសម្បទានសេដ្ឋកិច្ច ការងារដីសម្បទានសង្គមកិច្ច និងការចុះបញ្ជីដីធ្លីជាដើម ដើម្បីឱ្យ ការងារគ្រប់គ្រងដីរដ្ឋក្នុងខេត្ត ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ កិច្ចប្រជុំបានស្ដាប់នូវបទបង្ហាញ របស់មន្ទីររៀបចំដែន ដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ដែលទាក់ទងទៅនឹងបញ្ហាដីធ្លីក្នុងខេត្ត ព្រមទាំងបានស្ដាប់នូវ របាយការណ៍របស់ លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត ស្ដីពីការដោះស្រាយទំនាស់ដីធ្លីក្នុង ភូមិសាស្ត្រខេត្តព្រះវិហារនាពេលកន្លងមក ។
កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាមួយចំនួនទៀត ដូចជាការស្នើសុំដីសម្រាប់ការសាងសង់អគារ ក៏ដូចជា សុំចុះបញ្ជីដីធ្លីរបស់មន្ទីរមួយចំនួន បញ្ហាទំនាស់ដីធ្លីរវាងមន្ទីរស្ថាប័នរដ្ឋ និង ស្ថាប័នរដ្ឋដូចគ្នា នឹងរវាងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបញ្ហាសំណើសុំកំណត់អត្តសញ្ញាណ ដីដែលជាជនជាតិដើមភាគតិចកួយ ស្នើសុំជួយសម្រប សម្រួល កាត់ដីដែលពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុនហ្គ្រីន ឈ័យ ខេមបូឌា ខូអិលធីឌី ដែលបានចូលក្នុងព្រំដីសហគមន៍ជនជាតិដើមភាគតិចកួយ ដើម្បីចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព ព្រមទាំងបញ្ហាផ្សេងៗជាច្រើន ទៀតដែលទាក់ទងទៅនឹងដីធ្លី ៕: មន្ទីរព័ត៌មានខេត្តព្រះវិហារ
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzN2QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--429ecb1d05326f125ab379efe369dd1451212a74/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/101AFB27-ABBF-40AF-AF5B-9373C90.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3Z2QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f93f05d2416a0bda0eeefda0939dabc9272a018a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/7E325EA6-04DA-4A17-B48B-2F7A070.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3p2QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--90eb79948170ef63143246fdef49de6428597030/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/84EC8F27-92EF-40D4-ADAE-A28AD66.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLy92QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--28aea6d7617a722c620d6560d17ba96cebb5fb95/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/FE3016F3-4A86-419F-8DB1-8F30E7C.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0R3QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c089a2460e9e2a13e43f8310b5db968e3d301c9e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/A2250C50-DCE8-4830-A01A-0696FFE.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzd2QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d6cd82714ab10cd46ef3b76726773a67f9f38c14/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/06DACCA2-645F-4B81-AB9D-3950CE7.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0h3QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--090ded0a1b6a4960dc9206054af7434cf04d7f7f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0BDB85CF-9202-4536-9065-81F65B0.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0x3QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--53ae7c4d6b795fe85222baa95dad7b823d806cfe/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/907917DE-F86C-4470-B31E-505F7AC.jpeg)
0 Comment:
Post a Comment