-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ព្រះរាជអំណោយចង្កៀង ប្រើថាមពលពន្លឺព្រះអាទិត្យរបស់ ហ្លួងម៉ែ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ៧៣គ្រួសារ នៅរស់ក្នុងតំបន់ដាច់ស្រយាល នៃខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views


    
(កំពង់ឆ្នាំ)៖ ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រគល់ជូនប្រជាពលរដ្ឋចំនួន៧៣គ្រួសារ រស់នៅតំបន់ដាច់ស្រយាលខ្វះខាតអគ្គិសនីប្រើប្រាស់ ក្នុងភូមិដូងស្លារ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីប្រគល់ និងទទួលនេះបានធ្វើក្រោមវត្តមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បន្ទាប់ពីកាកបាទក្រហមកម្ពុជា ទទួលបានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន៧៣ប្រអប់ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាព មនុស្សធម៌ផ្សេងៗ កាលពីថ្មីៗនេះ។

លោកស្រី ពុំ ចន្ទីនី បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវក្តីនឹករលឹក និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ថ្វីបើព្រះអង្គមិនបានយាង និងអញ្ជើញមកចុះសួរសុខទុក្ខដោយផ្ទាល់ ក៏បានចាត់ឱ្យក្រុមការងារនាំមក នូវព្រះរាជអំណោយដ៏ថ្លៃថ្លា មកប្រគល់ជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកស្រីបានគូសបញ្ជាក់ថា «ព្រះរាជអំណោយបន្ទះសូឡា និងអំពូលភ្លើង ដែលប្រើដោយពន្លឺព្រះអាទិត្យនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនចាំបាច់អស់ថវិកា ខាតពេលវេលា និងមិនព្រួយបារម្ភពីហានិភ័យផ្សេងៗឡើយ។ លើសពីនេះទៅទៀត ក្រោមម្លប់ដ៏ត្រជាក់ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងនៅក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព សន្តិសុខពេញលេញ រស់នៅដោយមិនមានការភ័យខ្លាច ប្រកបដោយភាពសុខដុមរមនា»។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋបានសម្តែងនូវភាពសប្បាយរីករាយ និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែង ដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នូវចង្កៀងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) សម្រាប់ជាប្រទីបជួយបំភ្លឺផ្លូវនាពេលយប់ ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកភូមិខាងលើ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា នូវព្រះរាជអំណោយទាំងនេះ ប្រើប្រាស់ឱ្យបានគង់វង់យូរអង្វែង និងសូមថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់ប្រជារាស្ត្រនៅទូទាំងកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពីទទួលបាននូវព្រះរាជអំណោយរបស់ ព្រះវររាជមាតាជាតិខ្មែរ ប្រជាពលរដ្ឋក្នុងគ្រួសារនីមួយៗ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា នូវអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៉ីអ៉ីវ ១យួរ ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ជែលលាងដៃចំនួន១ដប និងថវិកា ៥ម៉ឺនរៀលផងដែរ។

បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក លោកស្រីអគ្គលេខាធិការ និងក្រុមការងារបានបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ១០គ្រួសារបន្ថែមទៀតផងដែរ៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។