សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកទុក្ខដល់គ្រួសារ វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ដែលស្លាប់ក្នុងករណីបង្ក្រាបគ្រឿងញៀន
(ភ្នំពេញ)៖
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព វរសេនីយ៍ត្រី ម៉ិច
ឆាយភីវ័យ នាយរងការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបាត់បង់ជីវិតក្នុងករណីបង្ក្រាបគ្រឿងញៀន
កាលពីថ្ងៃទី២៨ ខែធ្នូ។
តាមរយៈសារលិខិតផ្ញើជូន លោកស្រី ចាន់ សុភី
ព្រមទាំងក្រុមគ្រួសារ សម្តេចក្រឡាហោម និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ
មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ន
ក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា
ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ។
«ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សង្វេគក្រៀមក្រំនេះ
ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយសេចក្ដី
អាឡោះអាល័យជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន
ចំពោះការបាត់បង់ស្វាមីជាទីគោរពស្រលាញ់ដ៏ជ្រាលជ
និងប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ
ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាល ជាតិដ៏អង់អាចមោះមុតមួយរូប
ដែលតែងខិតខំបំពេញភារកិច្ចយ៉ាងសកម្មរហូតពលីជីវិត ក្នុងបុព្វហេតុ
ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ
និងប្រជាជន»។ នេះបើតាមលិខិតសម្តេចក្រឡាហោម។
សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ បានទៅកាន់ ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
0 Comment:
Post a Comment