នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ ដដែលធ្វើឡើងនៅព្រលានយន្តហោះស្ថិតក្នុងស្រុកកំពង់សៀម ដោយការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវមានស្មារតប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូមរួម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះអគ្គីភ័យមិនមែនជាកាតព្វកិច្ច របស់នណាម្នាក់នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់យេីងទាំងអស់គ្នា ដូច្នេះនៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរតែមានឧបករណ៍បង្ការ ពន្លត់អគ្គីភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈសាមញ្ញៗ មានដូចជាភួយ ខ្សាច់ មានទឹកបំរុងទុកពេញពាង បេីមានទុយយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមបាញ់ទឹកកាន់តែប្រសើរ សម្រាប់ពេលដែលមានភ្លេីងឆេះគ្រាដំបូង។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ឱ្យមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម ។ ជាពិសេសត្រូវពិនិត្យមេីលប្រព័ន្ធបច្ចេកទេស ខ្សែបណ្តាញអគ្គិសនីផងដែរ។
អភិបាលខេត្តកំពង់ចាម ជម្រុញដល់គ្រប់សាលារៀន ត្រូវបង្ហាត់បង្រៀន ឱ្យសិស្សានុសិស្ស បានយល់ដឹង អំពីវិធីបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះដោយអគ្គីភ័យ៕
0 Comment:
Post a Comment