ភ្នំពេញ:ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញចំនួនជិត ៣០០០នាក់ នៅវិមាន៧មករា។
ក្នុងឱកាសនោះ ឯកឧត្ដមឃួងស្រេងបានថ្លែងអរគុណចំពោះការសម្រេចចិត្តរបស់ក្មួយៗ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។
ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ។ ឯកឧត្ដមបានបញ្ជាក់ថា មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្ដមបានស្នើឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១ សន្លឹករបស់គណបក្សប្រជា ជនកម្ពុជា នៅពេលបោះ ឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។
ឯកឧត្ដមសូមឱ្យបងប្អូននិងក្មួយៗទាំងអស់ជួយផ្សព្វ ផ្សាយពីអំពើល្អរបស់គណ បក្សប្រជាជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិនិងអូស ទាញពលរដ្ឋដែលដើរលើផ្លូវខុសមកចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។
លោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌដូនពេញ ថ្មី នេះមានចំនួន២៧៦៩រូប ស្រីចំនួន១៣៩៣រូប មកពី១១ សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សជាផ្លូវកានៅថ្ងៃនេះ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK0dGQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d83dab6ce6be943f4595b4b4b20736afad67ea2d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/29183428-38ec-430a-bf1e-05edab8.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK1NGQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7fdcaece6e8aa5db495a132862ed167f09f608aa/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/a6797e83-c7ed-40e5-9045-9590b72.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK09GQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--41b48b24e6b3826da39e6c8c76605a8e90f130db/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6f0e483a-bf4f-44d4-989c-9e3f81f.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK0tGQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6d0fc078e440596f8e4f6e6177c74ac49c82f562/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/5d27223e-0e21-42ef-9e2f-91c5f86.jpeg)
0 Comment:
Post a Comment