ឯកឧត្តម គួច ចំរើន មានប្រសាសន៍សំណេះសំណាលជាមួយសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្ដីពីជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ដល់មន្ត្រីសម្របសម្រួលថ្នាក់ខេត្ត មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ និងបានលើកទឹកចិត្ត ការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរផែនការខេត្ត និងក្រុមលេខាធិការសម្រាប់អនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣ ។
ជំរឿនកសិកម្មត្រូវបានរៀបចំរៀងរាល់ ១០ឆ្នាំម្ដង។ គណៈកម្មាធិការជាតិជំរឿនកសិកម្មឆ្នាំ២០២៣ សម្រេចកំណត់កាលបរិច្ឆេទយោង នៃជំរឿនកសិកម្មចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៣ មានការសហការដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, និងអង្គការ FAO ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា វគ្គបណ្តុះបណ្តាលមន្ត្រីជំរឿនកសិកម្ម ជាលើកទី២ ឆ្នាំ២០២៣ ជំរឿនកសិកម្មធ្វើឡើងក្នុងគោលបំណងប្រមូល ទទួលបានទិន្នន័យ ស្តីពីប្រភេទទំហំ នៃអង្គភាពកសិកម្ម សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពិសេសខេត្តព្រះសីហនុ សម្រាប់រៀបចំគោលនយោបាយយុទ្ធសាស្ត្រ ផែន ការសកម្មភាព និងគម្រោងនានា ជំរុញកិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ សុខុមាលភាពប្រជាពលរដ្ឋ និងការប្រែប្រួលអាកាសធាតុ។ ផ្តល់ទិន្នន័យកម្រិតតំបន់ មូលដ្ឋានឃុំ សង្កាត់ ដោយជ្រើសរើសមន្ត្រីជំរឿនខេត្តព្រះសីហនុ ហើយឃុំណា ត្រូវការជ្រើសរើសផ្នែកវារីវប្បកម្ម និងឃុំណា ត្រូវការផ្នែកក្សេតសាស្ត្រ ដើម្បីធ្វើការវាយតម្លៃជាការចាំបាច់ អ្នកដែលមានភារកិច្ចក្នុងការចុះធ្វើជំរឿនកសិកម្ម ។
សូមយកចិត្តទុកដាក់ប្រមូលយកទិន្នន័យ ដើម្បីដាក់ចេញនូវគោលការណ៍មួយចំនួនសម្រាប់អនុវត្ត បើយើងដាក់គោលនយោបាយមិនត្រឹមត្រូវ ចំពោះផលិតផលរបស់ប្រជាកសិករ ដែលមិនមានទីផ្សារ ដើម្បីឈានទៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ ដូច្នេះយើងត្រូវមានឆន្ទៈ ក្នុងការប្រមូល ព័ត៌មាន វាយតម្លៃគោលនយោបាយកសិកម្មឱ្យបានល្អប្រសើរ ដើម្បីរួមចំណែកកំណើនសេដ្ឋកិច្ចជាតិរបស់យើង ហើយការដាក់ចេញផែនការរួមគ្នាក្នុងបេសកកម្ម បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិស័យកសិកម្មកម្ពុជា ប្រសិនបើមន្ត្រីរបស់យើងចុះប្រមូលព័ត៌មានត្រឹមត្រូវ វានឹងផ្តល់អត្ថប្រយោជន៍ដល់យើងទាំងអស់គ្នានាពេលខាងមុខ និងនាំមកនូវភាពរីកចម្រើន នៃការជំរឿនប្រមូលទិន្នន័យកសិកម្មរបស់ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់សិក្ខាកាម និងគ្រូឧទ្ទេសសរុបចំនួន ៥២នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN2lZQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9e84d95377c8e13c8bd37d01eada94a0ef617df0/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/858DA799-BBB2-4D3A-A307-E02C204.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN2FZQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--bfbae561eaa5994568aa77bb604c9b50f624eb3d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/C088BFDF-0C89-4EE0-9254-D7C23E7.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN2VZQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c06554ee4e82cc8a2036d072fc0edfe93e113a14/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/4C2BD684-E216-4E48-8A55-0D1D23E.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN21ZQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--15ca2a536df9c61ed595ae04f344fa5d678a9e98/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/24473EAC-B268-4A65-811B-FF44A3A.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN3FZQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7a9856aa7f2236ae42fe4ac83a5811e5dfbeab9f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/BC538F2D-E7E4-4DB6-B543-27EBD01.jpeg)
0 Comment:
Post a Comment