-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាល​ជាមួយក្រុម​មេធាវីរាជ​រដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើក​ទិសដៅ​សម្រាប់ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល​ជាមួយក្រុម​មេធាវីរាជ​រដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើក​ទិសដៅ​សម្រាប់ឆ្នាំ២០២៣។

ថ្លែងនាឱកាសនោះដែរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីទាំងពីរយន្តការ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលសម្រាប់​ក្រុមមេធាវីរាជរដ្ឋាភិបាល រួមមានជាអាទិ៍៖ ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនរាជរដ្ឋាភិបាល និងក្រសួង​-ស្ថាប័នរដ្ឋ ព្រមទាំងការតំណាង និងការជួយការពារក្តីជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់​របស់ជាតិនៅចំពោះមុខ​គ្រប់ស្ថាប័នមានសមត្ថកិច្ច និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងសម្រាប់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺមានដូចជា៖ ការទទួលពិគ្រោះយោបល់, ការតំណាង និងការជួយការពារក្តីដោយឥតយកកម្រៃជូនស្ត្រី​-កុមារីងាយ​រងគ្រោះ ដែលមានជីវភាពក្រីក្រខ្សត់ខ្សោយ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់។ ទាំងអស់នេះ ពិតជាបានបង្ហាញ​អំពីតួនាទីដ៏មានសារៈសំខាន់របស់មេធាវីដែលជាអ្នកវិជ្ជាជីវៈច្បាប់ឯករាជ្យ និងសេរី ក្នុងការចូល​រួមចំណែកថែរក្សា​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋ ក៏ដូចជា​ការពង្រឹង​ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយុត្តិធម៌សង្គម និងការធានាបាននូវភាពសុខដុមរមនា​តាមរយៈការ​សម្រប​សម្រួលដោះស្រាយទំនាស់ផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា​នៃក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការរៀបចំនីតិរដ្ឋ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, ការពង្រឹងយុត្តិធម៌​សង្គម និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងនិរន្តរភាពនៃការកសាងអភិវឌ្ឍជាតិឱ្យមានមូលដ្ឋានរឹងមាំ ស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ។ ឯកឧត្តម ស្នើដល់ក្រុមការងារមេធាវីទាំងពីរ សូមបន្តប្រតិបត្តិ និងប្រកាន់ខ្ជាប់នូវវិធានវិជ្ជាជីវៈមេធាវី ដែលមានចែង​នៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី, ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី ក៏ដូចជាសេចក្តីសម្រេចផ្សេងៗ​របស់គណៈមេធាវី និងរក្សាឱ្យបាននូវសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍នៃយុត្តិធម៌ ព្រមទាំងកិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃនៃវិជ្ជាជីវៈមេធាវី ហើយក៏សូមបន្តពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ​វិជ្ជាជីវៈឱ្យស្របទៅនឹងការវិវឌ្ឍជឿនលឿននៃសង្គម ក៏ដូចជាការសម្របខ្លួននៅនឹងដំណើរសមាហរណកម្ម និងការ​ប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោក។

លើសពីនេះទៀត ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមឱ្យបន្តចូលរួមចំណែកកសាងសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និងសុខដុមរមនា សម្រាប់ទាំងអស់គ្នា ជាពិសេសការបន្តផ្តល់សេវាជំនួយផ្នែកច្បាប់​ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព​ទទួលបានសេវាផ្លូវច្បាប់ ស្របតាមគោលការណ៍សតិសម្បជញ្ញៈ សីលធម៌វិជ្ជាជីវៈ និងកាតព្វកិច្ចផ្លូវច្បាប់ក្នុងនាម​ជាមេធាវី និងក្នុងតួនាទីជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន៕

ដោយ៖ dara

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។