-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

រដ្ឋបាលខេត្តកំពងឆ្នាំង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង ៖ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នាថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពងឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៣) និងកម្មវិធីបន្តការចាក់វ៉ាក់សាំង បូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ក្រោមវត្តមានលោក អម សុភា អភិបាលរងខេត្តកំពអ់ឆ្នាំង ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុង ស្រុកជាច្រើននាក់ផងដែរ។

លោក អម សុភា បានប្រសាសន៍ថា ដើម្បីប្រារព្ធមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា រដ្ឋបាលខេត្តបានចាត់តាំងនូវអនុគណៈកម្មការ សម្រាប់ទទូលខុសត្រូវលើដំណើរការរៀបចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ និង ៧ មករា ឆ្នាំ២០២៣ ឱ្យការរៀបចំទៅដោយរលូន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នៅខេត្តកំពង់ ឆ្នាំង។

លោកក៏បានជំរុញដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការសម្អាត ដាក់ពាក្យស្លោក និងតុបតែងភ្លើងពណ៌ដើម្បីឱ្យមានសោភណភាពស្រស់ស្អាត នៅក្នុងស្ថាប័នរបស់ខ្លួន។ លោកអភិបាលរងបានរម្លឹកដល់អង្គភាពមន្ទីរជំនាញ សហការការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្តាប់ឱ្យបាននូវទិន្នន័យ និងបន្តចាក់វ៉ាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងគ្រប់ៗដូសទាំងកុមារនិងមនុស្សចាស់ ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យកើតមានក្នុងមូលដ្ឋាន និងសហកគមន៍ទទួលខុសត្រូវរបស់ខ្លួន។

លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា មន្ទីរអង្គភាជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកទាំង៨ ត្រូវបូកសរុបនូវលទ្ធផលការងាររយៈពេល៥ឆ្នាំ ជាពិសេសកំណត់សមិទ្ធកម្ម និងសូចនករគោលដៅឱ្យបានច្បាស់លាស់ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ជាពិសេសកំណត់បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក ឱ្យចំគោលដៅ ដើម្បីធ្វើការដោះស្រាយ និងបទពិសោធន៍សម្រេចនូវផែនការសកម្មភាពតាមវិស័យនីមួយៗ ដើម្បីរៀបចំបន្តអនុវត្តក្នុងការអភិវឌ្ឍ ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ ដារា់

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។