-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

លោកស្រី ឱ វណ្ណឌីន ថ្លែងអំណរគុណចំពោះទឹកចិត្ត និងក្ដីស្រលាញ់របស់អាជីវករនៅផ្សារខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងក្ដីស្រលាញ់របស់អាជីវករនៅផ្សារខេត្តក្រចេះ ដែលបានជូននំដុត និងផ្លែខ្នុរដល់លោកស្រី ព្រមទាំងបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

តាមរយៈ Twitter នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «នំដុតមួយកូនថង់ និងផ្លែខ្នុរ មួយចំណែកថ្វីត្បិតវាមិនថ្លៃ តែជាទឹកចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្មួយស្រីដែលជាអាជីវករលក់ដូរក្នុងផ្សារខេត្តក្រចេះ ដែលបានសម្តែងនូវមនោសច្ចេតនារំភើប និងសប្បាយរីករាយឥតឧបមាដែលបានជួបខ្ញុំនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។»

លោកស្រី បានបន្ដទៀតថា «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្មួយស្រី និងបងប្អូនអាជីវករដែលលក់ដូរនៅទីផ្សារនេះ ដែលបានស្រឡាញ់រាប់អានខ្ញុំបែបនេះ និងបានស្ម័គ្រចិត្តទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ រួមទាំងលោកចៅសង្កាត់ និងសហការីរបស់លោកទាំងអស់ផងដែរ។ យើងទាំងអស់គ្នារួមគ្នាទប់ស្កាត់ការផ្ទុះឡើងវិញជាយថាហេតុនូវការចម្លងវីរុសកូវីដ១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ដូសជំរុញទី៦ និងដូសបន្តបន្ទាប់ទៀត រួមជាមួយនឹងការបន្តប្រុងប្រយ័ត្នការពារការចម្លង បន្តគ្នា ដោយអនុវត្តន៍ ៣ការពារ និង៣កុំ ទៅតាមពេលវេលា ទីកន្លែង និងតាមកាល:ទេស: ដោយការរៀនរស់ជាមួយនឹងវត្តមានកូវីដ១៩នេះ»។

លោកស្រី ឱ វណ្ណឌីន ក៏បានជូនពរប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ រកស៊ីមានបានចម្រុងចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ និងជំងឺដ៏ទៃទៀត ចៀសផុតពីការពុលចំណីអាហារពិសេសស្រាស ចៀសផុតពីគ្រោះថ្នាក់ចរាចរ និងកុំសេពគ្រឿងញៀន នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។