-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត៥ ធ្នូ២០២២ ក្រោមប្រធានបទ(សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត) និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន៧៥នាក់

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)÷ កាលថ្ងៃទី២៣ ខែមករា ២០២៣ ឯកឧត្តម ញឹក បានខេង អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ លំ គន្ធារីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម លោក លោកស្រី បងប្អូនអ្នកស្ម័គ្រចិត្ត លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ក្មួយៗ យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សទាំងអស់ ដែលវត្តមានក្នុងអង្គពិធី ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត៥ ធ្នូ ២០២២ ក្រោមប្រធានបទ(សាមគ្គីភាពតាមរយៈ ការស្ម័គ្រចិត្ត) និងពិធីបំពាក់កន្សែងជូនយុវសិស្ស៧៥នាក់ របស់វិទ្យាល័យ ហ៊ុន សែន សណ្តាន់ ខេតកំពង់ធំ។


ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ញឹក បានខេង អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា សូមពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវក្ដីនឹករលឹក ថ្លែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ ដែលបាន បរិច្ចាគពេលវេលា កម្លាំងកាយចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការចូលរួមចំណែកជួយដល់ ជនរងគ្រោះ ជនងាយរងគ្រោះបំផុត ក៏ដូចជាជនជួបវិបត្តិភ័យផ្សេងៗ នៅក្នុងសហគមន៍។

ឯកឧត្តម ញឹក បានខេង បានលើកឡើងថា សូមក្មួយៗ ចូលរួមលើកកម្ពស់គុណតម្លៃឯកសណ្ឋាន ប្រកបដោយកិត្តិយស តាមរយៈការកសាងឱ្យបាន នូវបេះដូងមនុស្សធម៌ និងស្មារតីមនុស្សជាតិ។ អនុវត្តឱ្យបានឲ្យក្រឹត្យវិន័យរបស់យុវជនកាកបាទក្រហមកម្ពុជា គឺត្រូវធ្វើជាគំរូល្អ សម្រាប់យុវជនដទៃ តាមរយៈ ការប្រើយុវភាពរបស់ខ្លួនជាប្រយោជន៍ដល់សង្គម ធ្វើឱ្យពីមួយថ្ងៃ ទៅមួយថ្ងៃ យុវជនល្អកាន់តែមានច្រើន រីឯក្មេង ទំនើង បងតូច បងធំ ដែលបង្កបាតុភាពអសកម្មដល់សង្គម មានជាអាទិ៍ ការសេពគ្រឿងញៀន គ្រឿងស្រវឹង ល្បែងពាលាអាវាសែ សេពគប់មិត្តមិនល្អ ការល្មើសនិងច្បាប់ចរាចរណ៍ ជាដើម កាន់តែមានចំនួនថយចុះ និងឈាន ទៅមិនឱ្យមានជាស្ថាពរ។

ឯកឧត្តម ញឹក បានខេង អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អ្នកចូលរូមទាំងអស់គឺ បន្តអនុវត្តកាន់តែសកម្ម ការជួយសង្គ្រោះជីវិតអ្នករងគ្រោះ កាត់បន្ថយការឈឺចាប់ សម្រាលទុក្ខលំបាក របស់អ្នកងាយរងគ្រោះ បញ្ឈប់ការរើសអើង ប្រកបដោយឆន្ទៈក្លាហានមោះមុត ត្រូវរក្សាឱ្យបានសាមគ្គីភាព សហការជិតស្និទ្ធក្នុងស្មារតីក្រុម។

បន្តរក្សាសាមគ្គីភាពរឹងមាំ គ្មានការបែងចែករវាងអ្នកមានឯកសណ្ឋាន និងអ្នកពុំមានឯកសណ្ឋាន សំដៅពង្រឹង

កម្លាំងយុវជនឱ្យស្ថិតនៅជាកម្លាំងស្នូល ក្នុងការជួយសង្គ្រោះអ្នកងាយរងគ្រោះ នៅតាមគោលដៅរបស់ខ្លួន។ ទីណាប្រជាជនមានការលំបាក ទីនោះមានយុវជនកាកបាទក្រហមកម្ពុជា សូមឱ្យ យុវជនក្លាយទៅជាកម្លាំងពិត មិនចេះរីងស្ងួត របស់កាកបាទក្រហមកម្ពុជា។

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។