-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់អាហារូបករណ៍របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន និងឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម កត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ​កម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់អាហា​រូបករណ៍របស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់អាហារូបករណ៍របស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជូនដល់ក្រសួងឧស្សាហ​​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានធ្វើពិធីចុះហត្ថលេខាដោយ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន និង ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម កត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលប្រជុំទីស្តីការ ក្រសួងព័ត៌មាន។ ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៏លើកឡើងថា ដោយមានការអនុញ្ញតពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានផ្តល់ជូននូវអាហារូបករណ៍ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នទាំងពីរ ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាចំណុចអាទិភាពនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកវិស័យព័ត៌មាន និងផ្សព្វផ្សាយ បានខិតខំប្រឹងប្រែង​យ៉ាងសកម្មក្នុងការអនុវត្តតួនាទីស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងកសាងជាតិមាតុភូមិ។ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការទទួលបន្ទុក អាហារូបករណ៍ ដើម្បីសម្របសម្រួលទទួលអាហារូបករណ៍ ពីសាកលវិទ្យាល័យ និងស្ថាប័ននានាទាំងក្នុង និងក្រៅ ប្រទេសសម្រាប់ជូនមន្ត្រីរាជការក្នុងក្រសួង។ ទន្ទឹម​នឹងនេះ គណៈកម្មការទទួលបន្ទុកអាហារូបករណ៍ ក្រសួងព័ត៌មាន ក៏មានទស្សនៈវិស័យក្នុងការផ្តល់អាហារូបករណ៍ជូនមន្ត្រីរាជការនៃក្រសួងដទៃទៀតផងដែរ។

ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងឡាយ សំដៅជំរុញ និងអភិវឌ្ឍន៍វិស័យព័ត៌មាន និងផ្សព្វផ្សាយនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការលើកកម្ពស់ធនធានមនុស្ស បច្ចេកទេស សម្ភារៈ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

ឯកឧត្តម ហេង ណន មានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅចំពោះសណ្តានចិត្តរបស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងការផ្តល់អាហារូបករណ៍ជូន ក្រសួងឧស្សាហកម្ម ដែលនឹងផ្តល់ឱកាសដល់មន្ត្រីរាជការដែលចូលនិវត្តន៍ និងកូន​ចៅរបស់ពួកគាត់មានឱកាសបន្ថែមក្នុងការទទួលបានចំណេះជំនាញបន្តទៀត។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គឺ ក្រសួងព័ត៌មាន នឹងផ្តល់ជូនអាហារូបករណ៍ចំនួន ៣០ កន្លែង ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្រិតឧត្តមសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួន ដែលក្លាយជាឱកាសដ៏ល្អបន្ថែមទៀតរវាង ក្រសួងទាំងពីរក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធន​ធាន​មនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការតាមរយៈការទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សា លើជំនាញនានា៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។