-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

អភិបាលស្តីទីខេត្តពោធិ៍សាត់ ដាក់ចេញវិធានការ៨ចំណុច ក្នុងការផ្សព្វផ្សាយ អប់រំ និងចាត់វិធានការក្តៅ ជុំវិញការរុករានទន្ទ្រានដីព្រៃ នៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រឃុំអូរសោម

ចំនួនអ្នកទស្សនា: Views

  

 

អភិបាលខេត្តស្តីទី បានដាក់ចេញវិធានការបែបនេះ ក្នុងឱកាសធ្វើដំណើររួមគ្នាជាមួយលោក សាយ សុជាតិ អភិបាលរងអភិបាលខេត្ត និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) តាមរយៈយន្តហោះមួយគ្រឿង ចាប់ពីពហុកីឡដ្ឋានពោធិ៍សាត់ ឆ្ពោះទៅកាន់ឃុំអូរសោម ដើម្បីពិនិត្យដោយផ្ទាល់ អំពីការកាប់រុករានដីព្រៃខុសច្បាប់ ក្នុងភូមិសាស្ត្រខាងលើ។

ថ្លែងក្នុងឱកាសនោះ លោក ចេង ឡៃ បានជម្រាបជូនថា លោកធ្លាប់បានធ្វើការហោះហើរជាញឹកញាប់ និងបានឃើញមានការកាប់រុករានទន្ទ្រានដីព្រៃច្រើន នៅក្នុងភូមិសាស្ត្រឃុំអូរសោម។

ជាមួយគ្នានោះ លោកក៏បានផ្សព្វផ្សាយ អប់រំណែនាំ និងដាក់ចេញនូវវិធានការក្តៅ ចំនួន៨ចំណុច រួមមាន៖

ទី១៖ សកម្មភាពកាត់ឆ្កៀលដីត្រូវបានបញ្ចប់ ដោយត្រូវអនុវត្តគោលនយោបាយ សម្រួលព្រំប្រទល់វិញ។ ការសម្រួលព្រំប្រទល់នាពេលនេះ ដោយឯកឧត្តមបានចូលរួមប្រជុំនៅក្រសួងបរិស្ថាន បានទទួល និងពិនិត្យបទបង្ហាញរបស់មន្ត្រីជំនាញ ថាមានតំបន់ពណ៌ក្រហម ជាតំបន់អភិរក្ស, តំបន់ពណ៌លឿង ជាតំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់ពណ៌បៃតង ជាតំបន់សហគមន៍ ដែលត្រូវទទួលយក ដើម្បីចុះបញ្ជីដីរដ្ឋ។

ទី២៖​ ការគ្រប់គ្រងរដ្ឋបាលភូមិឧបសម្ព័ន្ធម៉ុងរី សូមរដ្ឋបាលស្រុក រៀបចំឯកសារបច្ចេកទេស ពិភាក្សាជាមួយសុរិយោដី ដាក់ជូនមករដ្ឋបាលខេត្ត ដើម្បីពិនិត្យ។ ដោយឡែករឿងការប្រគល់ ឬកំណត់ព្រំរដ្ឋបាលដែនដី គឺក្រសួងមហាផ្ទៃ ជាអ្នកគូសវាស។

ទី៣៖ ការស្នើសុំចុះបញ្ជីដី មានពីរប្រភេទ គឺដីរដ្ឋ និងដីឯកជន៖

-សម្រាប់ដីរដ្ឋ ដែលបានធ្វើអនុប្រយោគ ដូចជាដីអាងទឹកវារីអគ្គិសនី

-រីឯដីឯកជន គឺមានតែដី០១ទេ ដែលត្រូវចុះបញ្ជី និងផ្ទេរកម្មសិទ្ធិ។

បច្ចុប្បន្ននេះ យើងពុំទាន់មានគោលនយោបាយ ផ្តល់ដីកម្មសិទ្ធិនោះទេ។ ព្រោះកន្លងមករាជរដ្ឋាភិបាល បានផ្តល់ដីកម្មសិទ្ធិចំនួនបួនដងមកហើយ ពោលគឺទី១៖នៅឆ្នាំ១៩៨៦, ទី២៖នៅឆ្នាំ១៩៩២ និង១៩៩៣, ទី៣នៅឆ្នាំ១៩៩៧ និង១៩៩៨ (ការផ្តល់ដីជូនអតីតកងកម្លាំងខ្មែរក្រហម ដែលបានផ្តាច់ខ្លួនមករួមរស់ ជាមួយរាជរដ្ឋាភិបាល) និងទី៤ គឺនៅឆ្នាំ២០១២ ដែលជាសកម្មភាពដ៏ធំរបស់សម្តេច ក្នុងការអនុវត្តបទបញ្ជា០១ កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ បើបងប្អូនចង់បានដីស្របច្បាប់ ត្រូវស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល គឺផ្តល់ជូនអ្នកក្រពិតប្រាកដ ដែលគ្មានដីធ្លី នៅក្នុងស្រុកភូមិ នឹងត្រូវរកព្រៃរិចរឹល មិនមែនព្រៃស្រោងទេ។

ទី៤៖ ការប្រើប្រាស់ដីអាស្រ័យផល ខុសពីការចុះបញ្ជីដី គឺមិនមានសិទ្ធិស្របច្បាប់ពេញលេញទេ វាអាចនឹងត្រូវដកហូតនៅពេលណាមួយក៏បាន ដើម្បីយកមកអភិវឌ្ឍន៍ ក្នុងវិស័យអ្វីតាមតម្រូវការជាក់ស្តែង។ ដីនោះនឹងត្រូវធ្វើការដកហូត ដោយរដ្ឋបាលស្រុក ឬរដ្ឋបាលខេត្ត។ ករណីនេះហើយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីឧទ្យានុរក្ស បានយោគយល់ មិនប៉ះពាល់ ចំពោះដំណាំយូរឆ្នាំ ប៉ុន្តែចំពោះដំណាំថ្មី ត្រូវតែចាត់ការបន្ទាន់។

ទី៥៖ ត្រូវគាំទ្រសកម្មភាពបង្ក្រាប ការកាប់រុករានទន្ទ្រានដីព្រៃខុសច្បាប់ ដូចនេះសូមអាជ្ញាធរមូលដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ សូមជួយសហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ត្រីឧទ្យានុរក្ស និងជាពិសេស សូមអង្គការពិនិត្យលើថវិកាបន្ថែម ដើម្បីឱ្យប្រជាការពារយើង ជួយទប់ស្កាត់ ល្បាត និងសូមបញ្ឈប់ការបញ្ជាក់លើលិខិត ទិញ-លក់ដីព្រៃបន្តទៀត។

ទី៦៖ អ្នកចំណូលស្រុក មេឃុំ មេភូមិ មេប៉ុស្តិ៍ ត្រូវតែក្ដាប់ឱ្យបាន ចំពោះអ្នកទាំងនោះ ដែលចូលមកកាប់ព្រៃ និងអាចធ្វើបច្ចុប្បន្នភាពកម្មករ នៅតាមកសិដ្ឋាន។

ទី៧៖ មុននឹងបញ្ជាក់លើលិខិត ទិញ-លក់ដីព្រៃ លិខិតផ្ទេរកម្មសិទ្ធិ ត្រូវពិនិត្យដី ត្រូវពិចារណា លើកត្តាច្បាប់ បច្ចេកទេស (ដោយបច្ចុប្បន្ននេះ យើងឃើញថាការកាប់ព្រៃ គឺកើតមានប្រមាណ១៥០ទីតាំង លើផ្ទៃដីជាង២,៣០០ហិកតា ដែលបង្ហាញតាមរយៈផ្កាយរណប៥ថ្ងៃម្តង ពីសកម្មភាព ទិដ្ឋភាពដីព្រៃ ថាតើវាមានបម្រែបម្រួលបែបណា) គោលនយោបាយដីធ្លី និងបរិស្ថាន។

ទី៨៖ ចាត់វិធានការច្បាប់ ដោយត្រូវ៖

-ផ្សព្វផ្សាយឯកសារ សេចក្តីណែនាំ ដោយចម្លងជូនភូមិ ឃុំ កិច្ចការងារនេះ មន្ទីរបរិស្ថានជាអ្នកទទួលបន្ទុក

-ចាត់វិធានការច្បាប់ ចំពោះមុខសញ្ញាអ្នកកាប់ព្រៃ អ្នកលក់ដីព្រៃ អ្នកកាន់កាប់ដីព្រៃ ដោយធ្វើការស្រាវជ្រាវ ថាតើបានដីមកពីណា?

-បញ្ឈប់ការកាប់ព្រៃបន្តទៀត ការបញ្ជាក់លើដីព្រៃ លើកលែងតែបទបញ្ជាលេខ០១ ការបញ្ជាក់លើដីព្រៃកន្លងមក ត្រូវធ្វើលិខិតមោឃៈភាព

-សូមសមត្ថកិច្ច ដូចជាបរិស្ថាន និងកងរាជអាវុធហត្ថ យកចិត្តទុកដាក់បង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ការប្រើប្រាស់រណារយន្ត ត្រូវស្នើសុំច្បាប់ បានចំពោះការប្រើប្រាស់នៅក្នុងភូមិ និងសូមលោកអភិបាលស្រុកចាត់ អភិបាលរងស្រុក០១រូប មកប្រចាំការនៅអូរសោម៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។