-->
សូមស្វាគមន៍ WWW.KEHAKTOMPOR KNM.COM មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 .....
សូមស្វាគមន៍ គេហទំព័រ ខេអិនអឹម មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុង / ទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 420 307 / 097 626 5148 ..

រដ្ឋមន្រ្ដីពាណិជ្ជកម្មកម្ពុជា ពិភាក្សាជាមួយរដ្ឋមន្ត្រីស្បៀងអាហារបង់ក្លាដែស ផ្តោតលើការពង្រឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនាំចេញអង្ករទៅទីផ្សារបង់ក្លាដែស

ចំនួនអ្នកទស្សនា: Views


 

(ភំ្នពេញ)៖ លោក ប៉ាន សូរស័ក្ដិរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Sadhan Chandra Majumder រដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស និងគណៈប្រតិភូ ផ្តោតលើការងារសំខាន់ៗ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងសកម្មភាពយុទ្ធសាស្រ្តអនាគត ក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជា ទៅក្នុងទីផ្សារបង់ក្លាដែស។

លោករដ្ឋមន្រ្ដី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស និងគណៈប្រតិភូ ក្នុងឱកាសដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម។

ក្នុងជំនួបនេះដែរ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសុដ្ឋិនិយម ចំពោះកំណើនជាវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការជំរុញកំណើនពាណិជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត។

បន្ថែមពីនេះទៀត លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីបង់ក្លាដែសដាក់ចេញនូវ ទិសដៅការងារមួយចំនួន ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញពីប្រមុខដឹកនាំនៃប្រទេសទាំងពីររួមមាន៖

១៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស និងការធានាបាននូវការអនុវត្ត ដោយពេញលេញ និងមានប្រសិទ្ធភាព
២៖ ការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
៣៖ ការពិនិត្យលទ្ធភាព បន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែសជាដើម។

រដ្ឋមន្រ្តីពាណិជ្ជកម្ពុជា បានស្នើភាគីបង់ក្លាដែស បង្កើតឱ្យមានក្រុមការងារបច្ចេកទេសរួម ដើម្បីពិនិត្យ និងរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-បង់ក្លាដែស ស្របតាមចុក្ខវិស័យនៃប្រទេសទាំងពីរ និងស្មារតីនៃជំនួបទ្វេភាគីរវាង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ នាពេលកន្លងទៅថ្មីៗនេះ។

ជាការឆ្លើយតប ភាគីបង់ក្លាដែស បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការលើកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ក្នុងនោះផងដែរ ភាគីបង់ក្លាដែស បានឯកភាព ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស, ការបន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែស និងការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស។

លើសពីនេះភាគីទាំងពីរ បានឯកភាពគ្នាចាត់តាំងមន្រ្តីបង្គោល ដើម្បីបន្តអនុវត្តទិសដៅការងារ ដែលជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា រួមទាំងការពិនិត្យលទ្ធភាពរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

0 Comment:

Post a Comment

K
Share This
Author Image

About www.kehaktomporknm.com

 
Copyright © គេហទំព័រ ខេអិនអឹម | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក ប៑ូ ដឺ រ៉ុងទីស្នាក់ការកណ្តាល: #៥៧៤ ផ្លូវ ៤៨បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងទូរស័ព្ទៈលេខ / 012 429 307 / 097 626 5148 ។